ព័ត៌មានជាតិ
ចេកអំបូងលឿងខ្មែរអាចនាំចេញដល់ជប៉ុន បញ្ជាក់ពីស្តង់ដាសុវត្ថិភាពខ្ពស់ អាចនាំចេញទៅគ្រប់ប្រទេស
ចេកអំបូងលឿងខ្មែរដែលកំពុងដាំដុះលើផ្ទៃដីរាប់ពាន់ហិកតានៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបាននាំចេញទៅលក់នៅទីផ្សារក្រៅប្រទេសជាពិសេសទីផ្សារប្រទេសចិន និងជប៉ុន ដែលក្នុងមួយថ្ងៃមានចំនួនពី ៣ ទៅ ១០ កុងតឺន័រ។
ផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន ក្នុងដំណើរទស្សនកិច្ចផ្សព្វផ្សាយពីសក្តដានុពលវិស័យកសិកម្មក្នុងខេត្តកំពង់ចាម អ្នកស្រី ហេង ដាវី ប្រធានគ្រប់គ្រងក្រុមហ៊ុន ឡុង ស្រេង ចម្ការចេកនៅក្នុងស្រុកស្ទឹងត្រង់បានគូសបញ្ជាក់ថា បច្ចុប្បន្នមានទីផ្សារប្រទេសធំពីរដែលក្រុមហ៊ុនបាននាំចេញមានទីផ្សារប្រទេសចិន និងជប៉ុន។

អ្នកស្រីបានលើកពីទីផ្សារប្រទេសជប៉ុន មុននាំចេញទៅបានមានការរិតបន្តឹងលើការអនុវត្តគោលការណ៍ស្តង់ដាសុវត្ថិភាពចំណីអាហារខ្ពស់បំផុត។ ដូច្នេះមានន័យថា ការដែលក្រុមហ៊ុនអាចនាំចេញចេកអំបូងលឿងទៅទីផ្សារប្រទេសជប៉ុនបាន ក៏អាចនាំចេញទៅគ្រប់ទីផ្សារប្រទេសផ្សេងទៀតនៅលើពិភពលោក។


ក្រុមហ៊ុន ឡុង ស្រេង ចម្ការចេក កំពុងវិនិយោគការដាំដុះចេកពូជអំបូងលឿងលើផ្ទៃដីប្រមាណ ២ ពាន់ហិកតានៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម និងកំពុងពង្រីកការដាំដុះរាប់រយហិកតាថែមទៀត។




ពាក់ព័ន្ធការដាំដុះ និងខ្សែសង្វាក់ផលិតកម្មវេចខ្ចប់ ប្រធានគ្រប់គ្រងក្រុមហ៊ុន ឡុង ស្រេង ចម្ការចេក អ្នកស្រី ហេង ដាវី បានឲ្យដឹងថា ចេកអំបូងលឿងការដាំដុះត្រូវការរយៈពេលចំនួន ៩ ខែ ទើបអាចប្រមូលផលបាន ហើយការវេចខ្ចប់ក៏ឆ្លងកាត់ជាច្រើនដំណាក់កាលមុនបញ្ចេញលក់លើទីផ្សារ។
បើតាមអ្នកស្រី ហេង ដាវី ក្នុងមួយថ្ងៃក្រុមហ៊ុនត្រូវកាប់ចេកចេញពីចម្ការពី ៦ ទៅ ៧ ពាន់ស្និតដើម្បីវេចខ្ចប់នាំចេញ ដែលមួយថ្ងៃយ៉ាងហោចណាស់មានពី ៣ កុងតឺន័រ និងអាចឈានដល់ ១០ កុងតឺន័រនៅពេលមានតម្រូវការខ្ពស់ ដែលភាគច្រើននាំទៅទីផ្សារប្រទេសចិននិងជប៉ុន ខណៈទីផ្សារក្នុងស្រុកមានចំនួនតិចតួចបំផុត៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


