Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ នាំយកគ្រឿងចក្រកាយបើកមុខទឹក បញ្ចៀសការជន់លិចស្រូវពលរដ្ឋ ២ ស្រុក

បានផុស

នៅ

អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​នាំ​យក​គ្រឿងចក្រ​អេស្កាវ៉ាទ័រ កាយ​បើក​មុខ​ទឹក ដើម្បី​បញ្ចៀស​ពី​ការ​លិចលង់​ស្រូវ​របស់​ប្រជាពលរដ្ឋ​ចំនួន ២ ស្រុក ដោយសារ​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ គ្នា និង​មាន​ការ​បើក​ទឹក​ពី​ផ្នែក​ខាង​លើ ធ្វើ​ឱ្យ​ទឹក​ផ្នែក​ខាងក្រោម ត្រង់​ចំណុច​ភូមិ​តា​ម៉ា សង្កាត់​ម្កាក់ ក្រុង​សិរីសោភ័ណ លិចលង់​ស្រូវ​ដែល​កំពុង​តែ​បង្កបង្កើនផល​ទើប​បាន​ប៉ុន្មាន​ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចុះ​កាយ​បើក​មុខទឹក​ខាង​លើ​នេះ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី ២៣ ខែ​ឧសភា ឆ្នាំ ២០២៥ ក្រោម​ការ​ចុះ​បញ្ជា​ផ្ទាល់​ពី លោក អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ រួម​ទាំង​មន្ទីរ​ធនធាន​ទឹក អភិបាល​ក្រុង​សិរីសោភ័ណ សង្កាត់ និង​ភូមិ បាន​នាំ​យក​គ្រឿងចក្រ​អេស្កាវ៉ាទ័រ ដើម្បី​កាយ​បើក​មុខ​ទឹក​ បញ្ចៀស​ការ​ជន់​លិច​ស្រូវ​ប្រជាពលរដ្ឋ នៅ​ចំណុច​អូរ​ព្រំប្រទល់ ​ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក និង​ភូមិ​តា​ម៉ា សង្កាត់​ម្កាក់ ក្រុង​សិរីសោភ័ណ។

ជាមួយគ្នា​នោះ លោក​អភិបាល​ខេត្ត បាន​ផ្តល់​អនុសាសន៍​ដល់​ក្រុង-​ស្រុក​ ទាំង ៩ ត្រូវ​ផ្តោត​យក​ចិត្ត​ទុក​ដាក់​តាមដាន​ស្ថានភាព​ទឹក ដោយ​មួយ​រយៈពេល​នេះ​មាន​ភ្លៀង​ជា​បន្តបន្ទាប់ អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ជាពិសេស​បើ​ក្នុង​ករណី​តំបន់​ដែល​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ត្រូវ​រក​វិធី​គ្រប់​មធ្យោបាយ​ក្នុង​ការ​រំដោះ​ទឹក​កុំ​ឱ្យ​មាន​ការ​ជន់​លិច​ផលដំណាំ ក៏ដូចជា​ផ្ទះសំបែង​ប្រជាពលរដ្ឋ។ មួយវិញទៀត បើ​ក្នុង​ករណី​ជំនន់​ទឹកភ្លៀង​ធ្លាក់​មក​ខ្លាំង ប៉ះពាល់​ធ្ងន់ធ្ងរ ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព៕

អត្ថបទ ៖ អ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ចឃាត់រថយន្តដឹកពងមាន់ ១មុឺន៥ពាន់គ្រាប់ នាំចូលពីវៀតណាមខុសច្បាប់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ក្នុងកិច្ច​ប្រជុំ UDCG អង់គ្លេសនឹងប្រកាស​ជំនួយ​យោធា​ដល់​អ៊ុយក្រែន ខណៈអាមេរិក​ទន់​ជំហរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ជនបរទេសដែលស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តតាមបទបញ្ជា៤ចំណុច

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រី​ការពារជាតិអាមេរិក អវត្តមានលើក​ដំបូង ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជួយអ៊ុយក្រែន​

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរាជធានីអមដំណើរ សម្តេចមហាមន្ត្រីចុះពិនិត្យទីតាំងពហុកីឡាដ្ឋាន មរតជាតិតេជោ ដើម្បីត្រៀមព្រះរាជពិធីព្រឹកស្អែក

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម១១ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម