ព័ត៌មានជាតិ
ស្ត្រីពលករខ្មែរម្នាក់ ឈឺពោះសម្រាលកូន ខណៈឆ្លងដែនចូលមកកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត
កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៥ ម្សិលមិញ ស្ត្រីជាពលករខ្មែរម្នាក់ ឈ្មោះ សេង កែវមុនី បានឈឺពោះសម្រាលកូនក្នុងទឹកដីប្រទេសថៃពេលធ្វើដំណើរវិលត្រលប់មកកម្ពុជាវិញ តែគ្មានការយកចិត្តទុកដាក់ពីភាគីថៃឡើយ បែរជាឲ្យដើរដោយថ្មើរជើងឆ្លងស្ពានព្រំដែនច្រកអន្តរជាតិប៉ោយប៉ែត ចូលមកកម្ពុជាវិញ ដោយឃើញស្ថានភាពបែបនេះ ក្រុមការងារ សមត្ថកិច្ច និងគ្រូពេទ្យប្រចាំការនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត បានចេញអន្តរាគមន៍ជួយបញ្ជូនទៅមន្ទីរពេទ្យបង្អែកដីថ្មី និងសម្រាលកូនដោយសុវត្ថិភាព។

លោក អោក ទីណា ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានប្រាប់ថា ស្ត្រីដែលឈឺពោះឆ្លងទន្លេកាលពីវេលាម៉ោង ១៤ និង ១០ នាទី ថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៥ ម្សិលមិញ សម្រាលបានកូនប្រុស ទម្ងន់ ៣១៦៨ ក្រាម ទាំងម្ដាយ និងកូន មានសុខភាពល្អធម្មតា ហើយក្រុមគ្រូពេទ្យអនុញ្ញាតឲ្យវិលទៅសម្រាកនៅលំនៅឋានវិញហើយ។

គួរជម្រាបថា កម្ពុជា នៅតែបន្តអនុវត្តកិច្ចការងារមនុស្សធម៌ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ កម្ពុជា តែងតែយកចិត្តទុកដាក់លើគ្រប់ជាតិសាសន៍ មិនថាជនជាតិថៃឡើយ បើទោះបីស្ថានភាពនៅតាមព្រំដែនរវាងកម្ពុជា-ថៃ កំពុងមានភាពតានតឹងក៏ដោយ។ ជាក់ស្ដែងប៉ុន្មានថ្ងៃមុន មានស្ត្រីម្នាក់ ជាជនជាតិថៃ បានឈឺពោះសម្រាលកូន ត្រូវបានក្រុមគ្រូពេទ្យនៅក្រុងប៉ោយប៉ែតយកចិត្តទុកដាក់បញ្ជូនទៅមន្ទីរពេទ្យសម្រាលកូនដោយជោគជ័យ និងបញ្ជូនទៅដល់ទឹកដីប្រទេសថៃប្រកបដោយសុវត្ថិភាព។ ដោយឡែកចំពោះទង្វើរបស់ភាគីថៃដែលធ្វើទៅលើស្ត្រីមានផ្ទៃពោះខ្មែរម្នាក់ ត្រូវបានអន្តរជាតិមើលឃើញថា ជាទង្វើរំលោភលើសិទ្ធិមនុស្ស អមនុស្សធម៌ ហើយតែងលើកសរសើរខ្លួនឯងឲ្យថាល្អ ទម្លាក់កំហុសមកលើកម្ពុជា ទាំងដែលខ្លួនជាអ្នកបង្កបញ្ហានៅព្រំដែនរវាងកម្ពុជា-ថៃ និងធ្វើការបិទច្រកព្រំដែនជាមួយកម្ពុជាជាឯកតោភាគី ដោយគ្មានការជូនដំណឹងមកកម្ពុជាមួយម៉ាត់៕
អត្ថបទ ៖ អ ពៅ



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


