ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ អតីតនាយទាហានថ្នាក់ឧត្ដមសេនីយ៍ អាចទៅពិនិត្យ ថែទាំ ព្យាបាលជំងឺ នៅគ្រប់មូលដ្ឋានសុខាភិបាលដោយឥតគិតថ្លៃ
លោកសាស្ត្រាចារ្យ គុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់នៅរសៀលថ្ងៃទី ៣ មិថុនា នេះថា អតីតនាយទាហានថ្នាក់ឧត្ដមសេនីយ៍ និងឧត្តមនាវី នៅពេលមានជំងឺអាចអញ្ជើញទៅទទួលសេវាពិនិត្យថែទាំព្យាបាលជំងឺនៅគ្រប់មូលដ្ឋានសុខាភិបាលដោយឥតគិតថ្លៃ។

ការលើកឡើងរបស់អ្នកនាំពាក្យនេះបានធ្វើឡើងបន្ទាប់ពី មន្ទីរពេទ្យជាតិ តេជោសន្តិភាព កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥ បានចេញសេចក្ដីជូនដំណឹងមួយណែនាំស្ដីពីការពិនិត្យ និងព្យាបាលជំងឺជូនមន្ត្រីយោធាដោយឥតគិតថ្លៃ។

លោកសាស្ត្រាចារ្យ គុយ វ៉ាន់នី បានបន្តថា «ខ្ញុំ បានបញ្ជាក់ពីអង្គភាពអ្នកជំនាញហ្នឹងហើយ គឺអនុវត្តតាមគោលការណ៍ឯកឧត្ដមរដ្ឋមន្ត្រីបានចារនៅក្នុងលិខិតខាងលើនេះហើយចំពោះការចេញលិខិតណាហ្នុងប្រហែលជាការភ័ន្តច្រឡំរបស់គាត់ទេតាមខ្ញុំយល់ ព្រោះថាគោលការណ៍នេះវាជាគោលការណ៍ចំពោះបុគ្គលអឌិតថ្នាក់ឧត្ដមសេនីយ៍ក្នុងករណីហ្នឹងគាត់អាចទៅរកសេវាខាងយោធាក៏បាន មករកខាងស៊ីវិលក៏បាន ដូចលិខិតដែលក្រសួងសុខាភិបាលបានចេញរួចមកហើយ»។


យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៤ បានឱ្យដឹងថា ដើម្បីលើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការអនុវត្តនូវលិខិតបទដ្ឋានគតិយុត្តិជាធរមាន សំដៅ ធានាបាននូវសិទ្ធិ និងផលប្រយោជន៍របស់យោធិនអាជីព អតីតយោធិនអាជីព អតីតនាយទាហានថ្នាក់ឧត្ដមសេនីយ៍ និង ឧត្តមនាវី នៅពេលមានជំងឺ ក្រសួងសុខាភិបាល សូមឱ្យគ្រប់អង្គភាពផ្តល់សេវាសុខាភិបាលសាធារណៈទាំងអស់ ពង្រឹងការអនុវត្តឱ្យបានកាន់តែល្អប្រសើរ តាមខ្លឹមសារ នៃមាត្រា ៣០ ថ្មី នៃអនុក្រឹត្យលេខ ១៤១ អនក្រ.បក “ពេលមានជំងឺ អតីតនាយទាហានថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី ត្រូវទទួលបានការព្យាបាលនៅតាមបណ្ដាញសុខាភិបាលសាធារណៈ ឬយោធា ដោយថ្លៃសេវា នៃការពិនិត្យព្យាបាលជាបន្ទុករបស់រដ្ឋ។ ពេលទទួលមរណភាព ក្រសួងការពារជាតិទទួលបន្ទុករៀបចំពិធីបុណ្យសពតាមពិធីការយោធា”។ ក្នុងន័យនេះ អង្គភាពផ្តល់សេវាសុខាភិបាលសាធារណៈទាំងអស់ ត្រូវយកចិត្តទុកដាក់ពិនិត្យ ថែទាំព្យាបាលជំងឺ ប្រកបដោយស្មារតីទទួលខុសត្រូវក្នុងមនសិការវិជ្ជាជីវៈខ្ពស់ជូនដល់អតីតនាយទាហានថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី នៅពេលមានជំងឺ ដោយថ្លៃសេវា នៃការពិនិត្យព្យាបាលជាបន្ទុករបស់រដ្ឋ ដែលស្ថិតក្រោមការចំណាយរបស់អង្គភាពសុខាភិបាលសាធារណៈផ្ទាល់។ មាត្រា ២៣ នៃច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ យោធិន អតីត យោធិនអាជីព និងគ្រួសារផ្ទាល់របស់ពួកគេ មានសិទ្ធិព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ នៃកងយោធពលខេមរភូមិន្ទ។


គួរបញ្ជាក់ថា បច្ចុប្បន្ន ក្នុងចំណោមកងកម្លាំងប្រដាប់អាវុធ ៣ ប្រភេទរួមមាន នគរបាលជាតិ កងរាជអាវុធហត្ថ និងយោធា គឺមានតែនគរបាលជាតិទេដែលទទួលបានប័ណ្ណ ប.ស.ស អាចទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ និងពេទ្យឯកជនមួយចំនួនដែលចារដៃគូ ប.ស.ស ដោយឥតគិតថ្លៃ។ ចំណែកកងរាជអាវុធហត្ថ និងយោធា នៅមិនទាន់មានប័ណ្ណ ប.ស.ស ប្រើប្រាស់នៅឡើយទេ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ