ព័ត៌មានជាតិ
ជនជាតិដើមភាគតិចខេត្តរតនគិរី ប្រែក្លាយការដាំប្រគ្រីវជាលក្ខណៈគ្រួសារ មកជាលក្ខណៈសហគមន៍វិញ ដើម្បីបានផលចំណេញ
ប្រគ្រីវ គឺជាឈ្មោះខ្ទឹមម្យ៉ាងដែលមានរស់ជាតិហឹរតិចៗដូចខ្ទឹមសន្លឹកដែរ ខុសគ្នាត្រង់ខ្ទឹមប្រភេទនេះ មានដើមតូចជាង និងមានទំហំស្លឹកជាងរាងមូល។ ដំណាំប្រគ្រីវនេះ មានការពេញនិយមដាំដុះតាំងពីដូនតារបស់ជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរីទាំងមូលតែម្តង ពីព្រោះថា ប្រគ្រីវនេះមានដាំនៅតាមចម្ការជាហូរហែសម្រាប់ធ្វើម្ហូបនានា។ ប៉ុន្តែ នៅពេលបច្ចុប្បន្ននេះ ដោយសារមានការរីកចម្រើនទៅលើការពេញនិយមហូបនៅក្រៅស្រុកកើនឡើង ទើបមានការជួយពីអង្គការក្រៅរាជរដ្ឋាភិបាលលើផ្នែកសម្ភារ និងបណ្តុះបណ្តាលដល់ជនជាតិដើមភាគតិច បង្កើតជាសហគមន៍ និងជួយរកទីផ្សារលក់សម្រាប់ដំណាំនេះ។

ជាក់ស្តែង អង្គការក្រៅរាជរដ្ឋាភិបាល បានសហការជាមួយការិយាល័យកសិកម្មស្រុក បានប្រមូលផ្តុំជាសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ ស្ថិតនៅភូមិសោមត្រក ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ លោក ម៉ោង និមល ប្រធានការិយាល័យកសិកម្ម ស្រុកអូរយ៉ាដា បានលើកឡើងថា ការបង្កើតជាសហគមន៍នេះឡើងបានដោយសារមានការណែនាំពីលោក ហេង មុនី ជាអភិបាលស្រុកអូរយ៉ាដាវ។ ការបង្កើតសហគមន៍នេះ ក៏ជាតម្រូវការរបស់ជនជាតិដើមម្ចាស់ស្រុកផង ដោយកាលពីមុន ប្រគ្រីវនេះ ដាំជាលក្ខណៈគ្រួសារនោះទេសម្រាប់ធ្វើម្ហូបក្នុងគ្រួសារ និងលក់បានតិចតួច យកថវិកាផ្គត់ផ្គង់គ្រួសារតែប៉ុណ្ណោះ។ ប៉ុន្តែ ចាប់ពីការបង្កើតជាសហគមន៍មក មន្ត្រីជំនាញបានពន្យល់ណែនាំពីរបៀបដាំ និងលក់ទៅកាន់ទីផ្សារ រហូតទទួលបានប្រាក់ចំណូលលើសមុន។

លោក បួង ភារីប មន្ត្រីផលិតកម្មកសិកម្មនៃអង្គការ ICC ខេត្តរតនគិរី បានគូសបញ្ជាក់ថា ពីដំបូងឡើយ មានសមាជិកសហគមន៍ចំនួន២០នាក់ តែឥឡូវឈានដល់២៧នាក់។ ចំណែក លោក សល់ ហ្វែត ប្រធានក្រុមដាំបន្លែបានប្រាប់ថា ក្រុមរបស់លោកកំពុង សប្បាយរីករាយប្រកបរបរនេះ ពីព្រោះថា មានទឹកគ្រប់គ្រាន់ មិនពិបាកមើលថែ ស្រោចតែទឹកតិចតួចប៉ុណ្ណោះ ក៏បានដាំដំណាំប្រភេទនេះលូតលាស់បានល្អ ធន់នឹងអាកាសធាតុ។
សហគមន៍ដំណាំប្រគ្រីវនេះ មានផ្តល់ផលប្រយោជន៍ជូនកសិករក្នុងការធ្វើកសិកម្មក្នុងភូមិស្រុករបស់ខ្លួន ហើយកាត់បន្ថយប្រជាជនក្នុងតំបន់ធ្វើចំណាកស្រុកចោលផ្ទះសម្បែង។ ការធ្វើការងារនៅទីនេះ ក៏ជនជាតិដើមភាគតិចចារ៉ាយ អាចឆ្លៀតពេលទៅធ្វើការ ផ្សេងទៀត ដូចជា ធ្វើស្រែចម្ការបានផងដែរ។ រីឯ ការប្រមូលផលដំណាំនេះ នៅពេលដល់ខែត្រូវដកលក់ មានឈ្មួញ និងអតិថិជនពេលខ្លះទិញតិច ពេលខ្លះទិញច្រើន មិនទៀតទាត់ ដោយមករកទិញដល់ទីតាំង ខុសពីមុនដាំហើយទៅលក់នៅលើទីផ្សារខ្លួនឯង៕

ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


