ព័ត៌មានជាតិ
សម្តេចតេជោ ស្នើឲ្យរៀបចំចាក់វ៉ាក់សាំង ដល់អ្នករត់កង់បី អ្នករត់តាក់ស៊ី អ្នកលក់ត្រី អ្នកលក់បន្លែបង្ការ នៅតាមផ្សារជាបន្ទាន់
មានប្រសាសន៍តាមរយៈសារសំឡេង នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឲ្យគណៈកម្មការចំពោះកិច្ច រៀបចំចាក់វ៉ាក់សាំង ដល់អ្នករត់កង់បី អ្នករត់តាក់ស៊ី អ្នកលក់ត្រី អ្នកលក់បន្លែបង្ការ ជាពិសេសអ្នករកស៊ី ដែលមានផលប៉ះពាល់ ងាយឆ្លងនៅតាមទីផ្សារឲ្យបានឆាប់រហ័ស។

សម្តេចតេជោលើកឡើងថា ភ្នំពេញបានក្លាយជាចំណុច នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ហើយក៏ជាទីកន្លែងដែលយើងត្រូវទប់ស្កាត់ឲ្យបានទាន់ពេលវេលា។ សម្ដេចតេជោបន្តថា ហ្វាក់សាំងត្រូវបានប្រើប្រាស់នៅគ្រប់រាជធានី ខេត្ត ទាំងអស់ ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ ត្រូវប្រើប្រាស់ឲ្យបានច្រើនបំផុត តាមតែអាចធ្វើទៅបាន។

បើតាមសម្តេចតេជោ ហ៊ុន សែន កន្លងទៅសម្ដេចបានឲ្យប្រើវ៉ាក់សាំង Sinopharm ចំនួន៤០ ដូស សម្រាប់អ្នកដែលមានហានិភ័យ ដូចជាអ្នករត់កង់បី អ្នករត់តាក់ស៊ី អ្នកលក់ត្រី អ្នកលក់បន្លែបង្ការនៅតាមផ្សារ ដែលអាចនិយាយថា ជាអ្នកស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយ៤០ម៉ឺនដូសនេះ អាចប្រើប្រាស់គ្រប់គ្រាន់ ដោយបន្ថែមទៅលើវាក់សាំង AstraZeneca ដែលចាក់ទៅលើមនុស្សចាស់ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង។

ជាមួយគ្នានោះ សម្ដេចបានស្នើសុំឲ្យលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន និងលោក ឃួង ស្រេង រៀបចំចាក់វ៉ាក់សាំងជាបន្ទាន់ទៅលើអ្នកលក់ត្រី អ្នកលក់បន្លែបង្ការ អ្នករត់កង់បី អ្នករត់តាក់ស៊ី ជាពិសេសអ្នករកស៊ី ដែលមានផលប៉ះពាល់ងាយឆ្លងនៅតាមទីផ្សារឲ្យបានឆាប់រហ័ស ហើយក្នុងនោះ អ្នកដឹកជញ្ជូនផ្សេងៗ ដែលយកតាមការបញ្ជាទិញពីកន្លែងមួយទៅកន្លែងមួយ ត្រូវតែទទួលបានការចាក់វ៉ាក់សាំងបង្ការបងដែរ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


