Connect with us

ព័ត៌មានជាតិ

ជនបរទេស​ម្នាក់​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ពី​ភ្នំពេញ​ដល់​ខេត្តបាត់ដំបង​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

បានផុស

នៅ

បាត់ដំបង ៖ ជនបរទេស​ម្នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ទទួលបន្ទុក​ផែនការ​ងារ​អន្តោប្រវេសន៍​នៃ​ស្នងការ​ខេត្ត​បាន​រៀប​ចំ​ឯកសារ​បញ្ជូន​ទៅកាន់​នាយកដ្ឋាន​ជំនាញ​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​៤​ ខែមេសា​ ឆ្នាំ​២០២១ ​ក្រោយពី​ជនបរទេស​រូប​នេះ​ត្រូវ​បានធ្វើ​ច​ត្តា​ឡី​ស័ក​គ្រប់​ចំនួន​១៤​ថ្ងៃ​តាម​ការណែនាំ​ពី​ក្រសួងសុខាភិបាល​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ​ជនបរទេស​ម្នាក់​ដែល​ត្រូវ​បាន​បញ្ជូន​ទៅកាន់​នាយកដ្ឋាន​អន្តោប្រវេសន៍​មានឈ្មោះ​Pinhede.Herve​ភេទ​ប្រុស​ អាយុ​៦៣​ឆ្នាំ​ ជា​ជនជាតិ​បារាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បន្ត​ថា​ ជនបរទេស​ម្នាក់​ខាងលើ​ កាលពី​ថ្ងៃទី​១៨​ ខែមីនា​ ឆ្នាំ​២០២១ ​សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី​បាន​ជួបប្រទះ​ជនបរទេស​ខាង​លើ​កំពុង​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ក្នុង​មូលដ្ឋាន​ហើយ​នៅពេល​សាកសួរ​ជនបរទេស​រូប​នេះ​បាន​ប្រាប់​ថា ​រូប​ខ្លួន​ជា​អ្នក​ទេសចរណ៍​ដើរ​ពី​ភ្នំពេញ​មកដល់​ខេត្តបាត់ដំបង​ក្នុង​គោលដៅ​ទេសចរណ៍​។ ​ប៉ុន្តែ​នៅ​ជាប់​ខ្លួន​ជនបរទេស​រូប​នេះ​ ក្រោយពី​សមត្ថកិច្ច​សុំ​ការ​ត្រួតពិនិត្យ​រក​ឃើញ​ថា ​មិន​មាន​លិខិតឆ្លងដែន​(​ច្បាប់​ដើម​)​នោះ​ទេ ​គឺ​មាន​តែ​លិខិត​ថតចម្លង​ហើយ​លិខិត​នោះ​បាន​ផុត​សុពលភាព​ប្រើ​ប្រាស់​ថែមទៀត​ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​ដើម្បី​សួរនាំ​បន្ត​។

សមត្ថកិច្ច​បន្តថា ដោយសារ​ភាព​មិនច្បាស់លាស់​របស់​ជនបរទេស​រូប​នេះ​ដូចនេះ​សមត្ថកិច្ច​ក៏បាន​នាំខ្លួន​ទៅ​អនុវត្ត​តាម​វិធាន​សុខាភិបាល​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក្នុងស្រុក​សង្កែ​។ ​ហើយ​រហូត​មក​ដល់​ពេល​នេះ​ជនបរទេស​រូប​នេះ​បាន​អនុវត្ត​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ​ ហើយ​លទ្ធផល​នៃ​ការពិនិត្យ​អវិជ្ជមាន​COVID.១៩​ផង​ដែរ ​ដូច្នេះ​ការិយាល័យ​ជំនាញ​ក៏បាន​បញ្ជូន​ទៅកាន់​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​តែ​ម្តង​ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕

ដោយ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម