Connect with us

ព័ត៌មានអន្ដរជាតិ

ព័រទុយហ្គាល់ កើតបាតុភូតកម្រ ហាក់ដូចរលកយក្សស៊ូណាមិ នៅលើមេឃ 

បានផុស

នៅ

ទេសចរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលជួបប្រទះនឹងបាតុភូតដ៏កម្រមួយ ដែលពពកមើលទៅហាត់ដូចជារលកយក្សស៊ូណាមិ នៅលើមេឃ។

(រូបថត៖ បណ្តាញសង្គម)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បាតុភូតនេះត្រូវគេហៅថា «Roll Cloud» កើតឡើងនៅតំបន់ឆ្នេរសមុទ្រនៃប្រទេសព័រទុយហ្គាល់ កាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៥ ប៉ុន្តែវាទើបតែទាក់ទាញចំណាប់អារម្មណ៍នៅលើបណ្តាញសង្គម ថ្មីៗនេះប៉ុណ្ណោះ។

បាតុភូតនេះបង្កការចាប់អារម្មណ៍ក្នុងចំណោមអ្នកទេសចរ ដោយម្នាក់ៗបានចាប់ទាញទូរស័ព្ទ ដើម្បីផ្តិតយករូបភាពដែលមិនងាយនឹងឃើញនេះ។ 

(រូបថត៖ បណ្តាញសង្គម)

Roll Cloud កកើតឡើងនៅពេលខ្យល់ត្រជាក់ដែលចុះមកពីព្យុះផ្គររន្ទះ បានមកប៉ះទង្គិចនឹងផ្ទៃដី ហើយរាលដាលទៅមុខ។ ខ្យល់ត្រជាក់នេះរុញច្រានខ្យល់ក្តៅ និងសំណើម ដែលនៅពីមុខវាឲ្យឡើងលើ។ នៅពេលដែលខ្យល់ក្តៅនិងសំណើមត្រូវបានរុញឡើង វាក៏ចាប់ត្រជាក់ហើយខាប់ក្លាយជាពពក បង្កជារូបរាងដូចជារលកយក្សស៊ូណាមិ។

ដ្បិតវាមិន​បង្ក​គ្រោះ​ថ្នាក់និងមិនមែនជាសញ្ញានៃរលកយក្សស៊ូណាមិក៏ដោយ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតបែបនេះ​​ច្រើន​តែ​កើត​ឡើង​នៅ​ជិត​ព្យុះ​ផ្គរ​រន្ទះ​ ឬ​ ប្រព័ន្ធ​ព្យុះមាន​ខ្យល់​បក់​ខ្លាំង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វៀតណាម កើតបាតុភូតចម្លែក អ្នកខ្លះបារម្ភថា ជាប្រផ្នូលមិនល្អ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម