កីឡា
លោក Nestor Conor បើប្រើទម្រង់លេងទប់ចាញ់គ្រាប់តិច ការលេងបែបនេះគឺដូចលេងមិនចង់ឈ្នះ
គ្រូបង្វឹកជម្រើសជាតិបាល់ទាត់នារីកម្ពុជា ថាបើលោកជ្រើសរើសរៀបចំទម្រង់លេងទប់ៗកុំឲ្យចាញ់គ្រាន់បាល់ច្រើនគឺទម្រង់នេះលេងមិនមែនដើម្បីឈ្នះទេ។

លទ្ធផលម្សិលមិញ
លោក Nestor Conor ឆ្លើយតបសំនួរអ្នកសារព័ត៌មាន «ហេតុលោកអ្វីមិនប្រើទម្រង់ទប់ៗកុំឲ្យ ហ្វីលីពីន រកគ្រាប់បាល់បានច្រើនដូចនេះ»? ប្រសិនបើគិតតែកុំឲ្យចាញ់ច្រើនគ្រាប់ និងលេងទម្រង់ទប់ៗបែបនេះគឺការប្រកួតម្សិលមិញកម្ពុជាគ្មានឱកាសឈ្នះបានឡើយ ឬជាការប្រកួតដែលមិនចង់ឈ្នះនោះទេ។ ដូច្នេះហើយគួរហ៊ានលេង ឬប្រើប្រាស់ទម្រង់លេងដែលគិតថាល្អ និងរីកចម្រើនទើបប្រសើរ។

ទិដ្ឋភាពការប្រកួតម្សិលមិញ
គ្រូជម្រើសជាតិកម្ពុជារូបនេះបន្ថែមទៀតថា ក្រុមហ្វីលីពីនគឺជាក្រុមល្អមួយ មានកាយសម្បទាក៏ល្អ និងពូកែខាងបាល់រៀបចំទុកជាមុន ឬហៅថាបាល់ Set Piece ដែលតែងតែអាចរកគ្រាប់បាល់បាននៅពេលដៃគូបង្កជាកំហុសផ្សេងៗក្នុងការប្រកួត។

លោក Nestor Conor
បញ្ជាក់ដែរថា ការប្រកួតទី២ របស់ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា កាលពីយប់ថ្ងៃទី២ ខែកក្ដដា ឆ្នាំ២០២៥ ម្សិលមិញនេះបានរងបរាជ័យក្រោមថ្វីជើង ហ្វីលីពីន ដោយលទ្ធផល ៦-០ នៃការប្រកួតជម្រុះពានរង្វាន់បាល់ទាត់នារីអាស៊ី (AFC Women’s Asian Cup Australia 2026 Qualifiers)។ បច្ចុប្បន្ននេះក្នុងពូល G ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា មាន ១ពិន្ទុ កំពុងឈរលេខ៣ ខណៈលេខ១ ហ្វីលីពីន មាន ៦ពិន្ទុ លេខ២ ហុងកុង មាន ៤ពិន្ទុ៕

ទិដ្ឋភាពការប្រកួតម្សិលមិញ
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា១០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


