ព័ត៌មានអន្ដរជាតិ
ត្រាំ គំរាមឈប់ធ្វើជំនួញជាមួយប្រទេសណា ដែលមិនព្រមទទួលយកជនអន្តោប្រវេសន៍ ទៅវិញ
ប្រទេសជាច្រើនបានបង្ហាញក្តីបារម្ភ ចំពោះគោលនយោបាយបណ្តេញជនអន្តោប្រវេសន៍ចេញពីសហរដ្ឋអាមេរិក របស់លោក ដូណាល់ ត្រាំ ហើយក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Time កាលពីថ្ងៃព្រហស្បតិ៍ទី១២ខែធ្នូឆ្នាំ២០២៤ ប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះ ថែមទាំងគំរាមទៀតថា បើប្រទេសណាមិនទទួលយកជនអន្តោប្រវេសន៍របស់ខ្លួនទៅវិញ លោកនឹងឈប់ធ្វើជំនួញជាមួយប្រទេសនោះតែម្តង។

លោក ត្រាំ ប្រកាសថា «ខ្ញុំនឹងបញ្ជូនពួកគេត្រឡប់ទៅប្រទេសពួកគេវិញ ឬបើមិនដូច្នោះទេ យើងនឹងឈប់ធ្វើជំនួញជាមួយប្រទេសទាំងនោះតែម្តង។ ខ្ញុំចង់ឲ្យពួកគេចេញ ហើយបើប្រទេសណាមិនទទួលវិញនោះ អាមេរិកនឹងដាក់ពន្ធយ៉ាងធ្ងន់លើពួកគេ។ ពេលពួកគេនាំចេញទំនិញ ពួកគេនឹងត្រូវបង់ពន្ធខ្ពស់ ដូច្នេះពួកគេនឹងពិបាកធ្វើជំនួញជាមួយអាមេរិកណាស់»។
បញ្ហាធំ២ដែលលោក ត្រាំ ទទួលបានការគាំទ្រនិងកើនប្រជាប្រិយភាពខ្លាំង ឈានទៅដល់ការឈ្នះឆ្នោតប្រធានាធិបតីអាមេរិកអាណត្តិថ្មី គឺសន្តិសុខព្រំដែននិងអន្តោប្រវេសន៍នេះឯង។

ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោកប្រកាសថា ជនអន្តោប្រវសន៍ខុសច្បាប់ កំពុងឈ្លានពានអាមេរិក ហើយស្តីបន្ទោសប្រទេសផ្សេងៗថា ដោះលែងអ្នកទោសនិងអនុញ្ញាតឲ្យមនុស្សមានប្រវត្តិមិនល្អ ធ្វើដំណើរមកសហរដ្ឋអាមេរិក។
កាលពីខែមុន លោក ត្រាំ ថែមទាំងគំរាមប្រកាសច្បាប់គ្រាអាសន្ន ហើយមានគម្រោងប្រើកម្លាំងទ័ព ដើម្បីធ្វើប្រតិបត្តិការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាស់ ចេញពីទឹកដីអាមេរិកទៀតផង។

យោងតាមទិន្នន័យឆ្នាំ២០២២របស់វិទ្យាស្ថាន Pew Research, មានមនុស្សប្រមាណ១១លាននាក់ កំពុងរស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាស់។ ការធ្វើចំណាកស្រុកទៅកាន់ព្រំដែនសហរដ្ឋអាមេរិកបានឈានដល់កម្រិតកំណត់ត្រាក្នុងឆ្នាំ២០២២និង២០២៣ មុនពេលធ្លាក់ចុះមកវិញនៅឆ្នាំ២០២៤៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ ប្រកាសប្រើកម្លាំងទ័ព បណ្តេញជនអន្តោប្រវេសន៍ខុសច្បាស់ ចេញពីទឹកដីអាមេរិក
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


