Connect with us

សន្តិសុខសង្គម

ដ្បិតខ្លួនក៏រងគ្រោះ! លោក សុះ ម៉ាច ចេញសំណងឱ្យភាគីម៉ូតូដែលជិះបុករថយន្តលោកជាង ១ពាន់ដុល្លារ បញ្ចប់រឿង

បានផុស

នៅ

តារាចម្រៀងជើងចាស់ល្បីឈ្មោះលោក សុះ ម៉ាច បានបញ្ជាក់ប្រាប់កម្ពុជាថ្មីឲ្យដឹងថា ករណីគ្រោះថ្នាក់ចរណ៍រវាងរថយន្តរបស់លោកជាមួយនឹងម៉ូតូត្រូវបានដោះស្រាយសំណងរួចរាល់ ទោះបីជាខាងភាគីម៉ូតូជិះមកបុករថយន្តរបស់លោកក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១រំលងអាធ្រាត្រឈានចូលថ្ងៃទី០២ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវទៅភ្នំបាសិតក្នុងភូមិត្រពាំងពាយ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោក សុះ ម៉ាច បានឲ្យដឹងទៀតថា ហេតុការណ៍គ្រោះចរាចរណ៍នេះគឺកើតឡើងចំពេលមេឃកំពុងភ្លៀងខ្លាំងធ្វើឲ្យមានភាពអួរអាប់ងងឹតយ៉ាងខ្លាំងមើលផ្លូវស្ទើរតែមិនឃើញ ពេលនោះលោកក៏បានបត់ឡានត្រឡប់ថយក្រោយស្រាប់តែមានអ្នកដំណើរ២នាក់ជិះមកបុកចំពីមុខឡានលោកតែម្តង។

លោកបន្តថា ដើម្បីកុំឲ្យមានរឿងវែងឆ្ងាយ និងដោយក្តីអាណិតភ្លាមៗនោះ លោកហើយប្រជាពលរដ្ឋបានជួយយកខាងភាគីម៉ូតូទៅមន្ទីពេទ្យដើម្បីព្យាបាលរបួស និងបានដោះស្រាយសំណងដល់ខាងភាគីម៉ូតូចំនួន ១២០០ដុល្លារព្រោះពួកគាត់មានជីវភាពលំបាកហើយម្យ៉ាងទៀត ក្នុងនាមយើងខ្មែរដូចគ្នា

ដោយឡែក នៅលើទំព័រហ្វេសប៊ុកលោក សុះ ម៉ាច បានរៀបរាប់ថា “ថ្ងៃ២ខែកក្កដាម៉ោង១រំលងអាធ្រាតនោះ ស៊យមហាអ្នកដំណើរ២អង្គា យាត្រាម៉ូតូបុករថយន្តខ្ញុំដែលបត់ក្រោយជិតផុតកណ្តាលភ្លៀងខ្លាំងយ៉ាងងងឹត ពុំដឹងថាម៉ូតូបុកក្បាលឡានខាងស្តាំនោះទេស្មានតែខ្ញុំបត់បុកចិញ្ចើមផ្លូវ”។

លោកបន្តថា “ឆ្ងល់រហូតឥឡូវ ហេតុអី្វក៏មានម៉ូតូមកបុកទៅកើតបើឃើញភ្លើងម៉ូតូបន្តិចក៏អស់ចិត្តដែរ តើគាត់បើកល្បឿនប៉ុន្មាន? ខ្ញុំក៏សូមអរគុណដល់សមត្ថកិច្ចចរាចរណ៍ខណ្ឌព្រែកព្នៅដែលផ្តល់ការដោះស្រាយរកយុត្តិធម៌ឲ្យទាំងសងខាង។ ខែនេះខំច្រៀងផងបង្រៀនផងយកមកសងគេអស់គ្មានសល់កុំតែបានមិត្តសម្លាញ់ៗជួយដែរ កុំអីចប់សងគេមិនគ្រប់នោះទេ”។

លោក សុះ ម៉ាច បន្ថែមថា គេបុកហើយសងគេទៀត មើលព័ត៌មានគេថាលោកបត់អត់សុីញ៉ូបើបត់ឆ្វេងសុីញ៉ូឆ្វេង តើឲ្យសុីញ៉ូស្តាំឬយ៉ាងម៉េច?នេះហើយការដែលយកបេះដូងអាណិតគេ។ ពិបាកណាស់បើកបរសព្វថ្ងៃយើងប្រយ័ត្នតែគេមិនប្រយ័ត្ន៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម