ព័ត៌មានអន្ដរជាតិ
ជនអន្តោប្រវេសន៍វៀតណាម កំពុងភ័យខ្លួន ត្រូវលោក ត្រាំ បណ្តេញចេញពីអាមេរិក
កាលពីពេលថ្មីៗនេះ លោក ដូណាល់ ត្រាំ បានប្រកាសអនុវត្តគោលនយោបាយបណ្តេញជនអន្តោប្រវេសន៍ ពេលឡើងកាន់តំណែងជាផ្លូវការ ហើយឥឡូវប្រទេសវៀតណាម បង្ហាញក្តីបារម្ភថា ពលរដ្ឋខ្លួនមួយចំនួនកំពុងស្ថិតក្នុងហានិភ័យខ្ពស់ ត្រូវគេបណ្តេញចេញសហរដ្ឋអាមេរិក។

ការបណ្តេញជនអន្តោប្រវេសន៍នេះ គឺជាគោលនយោបាលមួយក្នុងចំណោមគោលនយោបាយជាច្រើនដែលលោកត្រាំឃោសនា មុនការបោះឆ្នោតថ្ងៃទី៥ខែវិច្ឆិកា ហើយគោលនយោបាយនេះ ធ្វើឲ្យអ្នកខាងគណបក្សសាធារណរដ្ឋ រកសំឡេងឆ្នោតបានយ៉ាងច្រើនលើសលុប ឈានឆ្ពោះទៅរកការដណ្តើមបានជ័យជម្នះ ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៧។
ក្នុងការបង្ហោះលើបណ្តាញសង្គមកាលពីសប្តាហ៍មុន លោកត្រាំ បញ្ជាក់យ៉ាងច្បាស់ថា «ពិតណាស់! លោកនឹងប្រកាសប្រើច្បាប់គ្រាអាសន្ន ហើយមានគម្រោងប្រើកម្លាំងទ័ព ដើម្បីធ្វើប្រតិបត្តិការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាស់ ចេញពីទឹកដីអាមេរិកទៀតផង»។
លោកប្រកាសថា លោក Tom Homan ដែលជានាយកស្តីទីផ្នែកអន្តោប្រវេសន៍និងច្បាប់គយ ក្នុងរដ្ឋបាលថ្មី នឹងទទួលបន្ទុកចាត់ចែងការនិរទេសជនអន្តោប្រវេសន៍គ្មានឯកសារ។

ត្បិតតែគេមិនទាន់ដឹងច្បាស់ថាតើ ជនអន្តោប្រវេសន៍ប្រភេទណាខ្លះ ដែលស្ថិតនៅក្នុងគោលដៅរបស់រដ្ឋបាលលោក ត្រាំ ក៏ដោយ ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍ទី២៨ខែវិច្ឆិកាឆ្នាំ២០២៤ មេធាវីអន្តោប្រវេសន៍ដើមកំណើតវៀតណាមនៅរដ្ឋ Michigan ឈ្មោះ Le Thanh Mai បង្ហាញក្តីបារម្ភថា គោលនយោបាយនេះ ពិតជាប៉ះពាល់ធំធេងណាស់ចំពោះសហគមន៍វៀតណាមនៅអាមេរិក។ មានជនជាតិវៀតណាមជាច្រើននាក់កំពុងភ័យខ្លួន។
កាលពីអាណត្តិដំបូងរបស់លោកត្រាំ ដែលចាប់ផ្តើមជាផ្លូវការក្នុងឆ្នាំ២០១៧ ជនជាតិវៀតណាមប្រមាណ ១០ ០០០នាក់ ភាគច្រើនជាអ្នកមិនចូលសញ្ជាតិនិងធ្លាប់ប្រព្រឹត្តិបទល្មើស គឺត្រូវបានបណ្តេញចេញពីរដ្ឋមួយចំនួន។
ក្រោយមកទៀត មន្ត្រីអាមេរិក ចាប់ផ្តើមបើកយុទ្ធនាការបង្ក្រាបជាបន្តបន្ទាប់លើជនជាតិវៀតណាមដែលរស់នៅខុសច្បាប់ ដោយចាប់ខ្លួនបាន ១០០នាក់ រួចក៏និរទេសចេញ។
យោងតាមការិយាល័យជំរឿនរបស់សហរដ្ឋអាមេរិក, មានជនជាតិដើមវៀតណាមប្រហែល ២.៣លាននាក់បានរស់នៅក្នុងរដ្ឋជាច្រើន ហើយវៀតណាមគឺជាក្រុមជនជាតិមកពីអាស៊ីធំលំដាប់ទី៤ដែលរស់នៅអាមេរិក បន្ទាប់ពីចិន ឥណ្ឌា និងហ្វីលីពីន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ ប្រកាសប្រើកម្លាំងទ័ព បណ្តេញជនអន្តោប្រវេសន៍ខុសច្បាស់ ចេញពីទឹកដីអាមេរិក
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


