លោក សម រង្ស៊ី នៅតែស្រមើស្រមៃថា អាមេរិកដកសញ្ជាតិពីពលរដ្ឋខ្មែរដែលគាំទ្របក្សកាន់អំណាចនៅកម្ពុជា
Connect with us
Helistar Cambodia - Helicopter Charter Services

នយោបាយ

លោក សម រង្ស៊ី នៅតែស្រមើស្រមៃថា អាមេរិកដកសញ្ជាតិពីពលរដ្ឋខ្មែរដែលគាំទ្របក្សកាន់អំណាចនៅកម្ពុជា

បានផុស

នៅ

លោក សម រង្ស៊ី ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាមេក្រុមឧទ្ទាមក្រៅច្បាប់ និងជាអ្នកនយោ​បាយរត់ចោលស្រុកនៅតែស្រមើស្រមៃបែបរវើរវាយថា រដ្ឋាភិបាលអាមេរិក នឹងដកសញ្ជាតិអាមេរិកពីពលរដ្ឋខ្មែរដែលគាំទ្រគណបក្សប្រជាជនកម្ពុជានៅអាមេរិក។ សាធារណមតិជាច្រើនមិនជឿឡើយថា រដ្ឋាភិបាលអាមេរិកអាចធ្វើបែបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សម រង្ស៊ី ដែលតាំងខ្លួនឯងជាប្រធានប្រធានស្តីទីនៃអតីតគណបក្សប្រឆាំងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា យោងច្បាប់សហរដ្ឋអាមេរិក គឺ មន្ត្រី និងសមាជិកគណបក្សប្រជាជនកម្ពុជាដែលមានសញ្ជាតិពីរ គឺសញ្ជាតិខ្មែរផង និងសញ្ជាតិអាមេរិកាំងផង អាចនឹងត្រូវរដ្ឋាភិបាលអាមេរិក ដកហូតសញ្ជាតិអាមេរិកាំង។ មូលហេតុ គឺដោយសារតែគណបក្សប្រជាជនកម្ពុជាបម្រើផលប្រយោជន៍ប្រទេសចិនដែលចាត់ទុកសហរដ្ឋអាមេរិក ជាសត្រូវរបស់ខ្លួន។ ដូច្នេះ ការគាំទ្រគណបក្សប្រជាជនកម្ពុជាពីសំណាក់ជនជាតិខ្មែរដែលមានសញ្ជាតិអាមេរិកាំង គឺផ្ទុយស្រឡះពីអ្វីដែលពួកគេបានស្បថនៅពេលចូលសញ្ជាតិអាមេរិកាំង។

ជុំវិញបញ្ហានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា បានសម្តែងនូវការហួសចិត្តដែលក្រុមប្រឆាំងមួយចំនួនបានស្នើឱ្យរដ្ឋាភិបាលអាមេរិកដកសញ្ជាតិពីប្រជាពលខ្មែរនៅអាមេរិកដែលគាំទ្ររដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។ សម្តេចបានលើកឡើងថា ប្រជាពលរដ្ឋខ្មែរដែលគាំទ្រគណបក្សប្រជាជនកម្ពុជានៅអាមេរិក គួរតែនាំគ្នាងើបឈរឡើង ហើយទៅតវ៉ាសួរនាំថ្នាក់ដឹកនាំអាមេរិកថា តើពិតជាមានការចង់ដកសញ្ជាតិមែន ឬអត់?។

បើតាមសម្តេចតេជោ ហ៊ុន សែន គឺអ្នកដែលចង់ឱ្យអាមេរិកដកសញ្ជាតិពីខ្មែរដូចគ្នានេះ គឺពួកគេយល់ថា អាមេរិក និងចិន ជាសត្រូវនឹងគ្នា ហើយរដ្ឋាភិបាលកម្ពុជា និងចិន មានទំនាក់ទំនងល្អ។ ដូច្នេះហើយ បើអ្នកណាគាំទ្ររដ្ឋាភិបាលកម្ពុជា ប្រៀបដូចជាគាំទ្រចិន ដែលជាសត្រូវរបស់អាមេរិកអ៊ីចឹងដែរ។

ប៉ុន្តែសម្តេចបានគូសបញ្ជាក់ថា អ្នកទាំងអស់នោះ ស្គាល់មេដឹកនាំអាមេរិក និងចិនតិចពេកហើយ ពីព្រោះមេដឹកនាំទាំង២រូបនេះ នៅតែមានមធ្យោបាយ ដើម្បីរក្សាឱ្យបាននូវទំនាក់ទំនងនឹងគ្នា  បើទោះបីមានការប្រជែងឥទ្ធិពលគ្នាទៅវិញទៅមកឥតឈប់ឈរយ៉ាងណាក៏ដោយ។ សម្តេចមិនជឿឡើយថា រដ្ឋាភិបាលអាមេរិកនឹងធ្វើបែបនេះ ពីព្រោះថា បើអាមេរិកហ៊ានធ្វើបែបនេះមែន គឺអាមេរិកមិនមែនជាប្រទេសប្រជាធិបតេយ្យទៀតនោះទេ។

ចំណែកលោក មុត ចន្ថា អតីតមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សប្រឆាំងដែរនោះ បានសម្តែងការភ្ញាក់ផ្អើល និងអស់សំណើច ខណៈដែលឃើញអតីតមេដឹកនាំបក្សប្រឆាំងប្រកាសប្តឹងទាមទារដកសញ្ជាតិអាមេរិកពីពលរដ្ឋខ្មែរដែលមានសញ្ជាតិពីរ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា។ លោកថា គ្មានច្បាប់ (Bills adopted by U.S. Congress) ឬបញ្ញតិប្រតិបត្តិ (Executive Order issued by the U.S. President) ណាមួយដែលអនុញ្ញាតឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក អាចប្តឹងទៅតុលាការសហព័ន្ធ ដើម្បីដកហូតសញ្ជាតូបនីយ៍កម្មពីពលរដ្ឋអាមេរិកដើមកំណើតបរទេស ដោយសារតែបុគ្គលណាម្នាក់គាំទ្រ ឬធ្វើជាមន្រ្តីបម្រើឱ្យរដ្ឋាភិបាលបរទេសដែលជាប្រទេសកំណើតខ្លួនឡើយ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services