សន្តិសុខសង្គម
សមត្ថកិច្ចសម្រេចឃាត់ខ្លួនស្ត្រីជាម្ដាយចិញ្ចឹម ដែលប្រើហិង្សាលើក្មេងស្រីអាយុ៩ឆ្នាំបញ្ជូនទៅតុលាការ
ស្ត្រីចិត្តឃោឃៅលើកូនចិញ្ចឹមម្នាក់បញ្ជូនខ្លួនដល់ដៃតុលាការហើយក្រោយអង្កេតឃើញថាបានប្រើហិង្សាទៅលើក្មេងស្រីជាកូនចិញ្ចឹមយ៉ាងធ្ងន់ធ្ងរកន្លងមក
សមត្ថកិច្ចសម្រេចឃាត់ខ្លួនស្ត្រីជាម្តាយចិញ្ចឹមកុម៉ារីរងគ្រោះដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការផ្លូវច្បាប់ លើករណីប្រើហិង្សាលើកូនស្រីចិញ្ចឹមដែលបច្ចុប្បន្នមានអាយុ០៩ឆ្នាំ។

សមត្ថកិច្ចឲ្យដឹងថា ការឃាត់និងបញ្ជូនខ្លួនស្ត្រីរូបនេះក្រោយលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បញ្ជាឲ្យបើកការស៊ើបអង្កេតលើករណីនេះ កាលពីថ្ងៃទី១២ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ។
ការឃាត់ខ្លួនស្ត្រីខាងលើនេះ ក្រោយបែកធ្លាយប្រើអំពើហិង្សាទៅលើរាងកាយកូនស្រីចិញ្ចឹមជាច្រើនឆ្នាំរហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ពីបទអំពើហិង្សាក្នុងគ្រួសារដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ។

មន្ត្រីការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងថា សំណុំរឿងស្ត្រីជាជនសង្ស័យខាងលើពាក់ព័ន្ធករណីប្រើអំពើហិង្សាក្នុងគ្រួសារបានកើតឡើងតាំងពីអំឡុងខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្រុមទី១២ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង នេះបើយោងតាមការបំភ្លឺពីសាក្សីជាអ្នកជិតខាងជាច្រើននាក់។ ស្ត្រីជាជនសង្ស័យមានឈ្មោះ អ៊ឹង សុគុណធី ភេទស្រីអាយុ៥៧ឆ្នាំ(ជាម្តាយចិញ្ចឹមរបស់កុមារីជាជនរងព្រោះ)មានទីលំនៅជាមួយគ្នាក្នុងចំណុចកើតហេតុខាងលើ។

បច្ចុប្បន្នស្ត្រីរូបនេះកំពុងឋិតក្រោមចំណាត់ការផ្លូវច្បាប់ពីតុលាការ ចំណែកកុមារីរងគ្រោះជាកូនចិញ្ចឹមសមត្ថកិច្ចជំនាញបានប្រគល់ឲ្យទៅមន្ទីរសង្គមកិច្ចផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ