សន្តិសុខសង្គម
បញ្ជូនខ្លួនក្មេងទំនើង ០៨ នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ទៅកាន់តុលាការ
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនក្មេងទំនើងប្រុស-ស្រី ចំនួន ០២ ក្រុម សរុប ០៨ នាក់ ប្រដាប់ដោយដុំថ្ម ដុំឥដ្ឋ សម្បកកង់ម៉ូតូ និង ដំបង ដែលបានធ្វើសកម្មភាពគប់គ្នាទៅវិញទៅមក បណ្ដាលឲ្យជនរងគ្រោះ ០១ នាក់ ត្រូវនឹងដុំថ្មចំក្បាលរងរបួស សន្លប់បាត់បង់ស្មារតី ទៅកាន់តុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា។

ករណីហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង ០៤ និង ៥០ នាទី ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ ថ្មីៗ នេះ នៅចំណុចផ្លូវដីថ្មី ភូមិដំណាក់ធំ ០២ សង្កាត់ស្ទឹងមានជ័យ ០៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ហេតុការណ៍នេះដែរ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជាក់ស្ដែងលើក្រុមក្មេងទំនើងទាំង ០២ ក្រុម សរុបបានចំនួន ០៦ នាក់ (ប្រុស ០៣ នាក់ ស្រី ០៣ នាក់)។ រហូតដល់ម៉ោងប្រមាណ ១២ និង ២៥ នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងអាវុធហត្ថខណ្ឌមានជ័យ បន្តសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ទៀត។ ក្មេងទំនើងទាំង ០៨ នាក់ (ប្រុស ០៥ នាក់ ស្រី ០៣ នាក់) ត្រូវបានបញ្ជូនបន្តទៅការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកវត្ថុតាងចាប់យករួមមាន ៖ ម៉ូតូ ០២ គ្រឿង ដុំថ្មមួយចំនួន និងសម្ភារៈមួយចំនួនទៀត។ ក្រោមវិធានការជំនាញ ក្មេងទំនើងទាំង ០៨ នាក់ បានសារភាពឲ្យដឹងដូចៗ គ្នាថា ពួកខ្លួនពិតជាបានពាក់ព័ន្ធក្នុងអំពើហិង្សាវាយតប់គ្នាទៅវិញទៅមកដូចការរៀបរាប់ខាងលើប្រាកដមែន។

បច្ចុប្បន្ន ក្មេងទំនើងប្រុស-ស្រី ទាំង ០៨ នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកឯបក្ខពួកដែលមានពាក់ព័ន្ធក្នុងអំពើហិង្សាខាងលើ ហើយកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕
អត្ថបទ ៖ ម៉េង

-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


