សន្តិសុខសង្គម
ករណីវ៉ៃប្រពន្ធចុងផ្អើលបណ្ដាញសង្គមដើមខែនេះចៅក្រមសម្រេចមិនឃុំខ្លួនប្រពន្ធដើមទេ
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចមិនឃុំខ្លួនបណ្ដោះអាសន្នក្រុមខាងប្រពន្ធដើមទេដោយសារបានទទួលស្គាល់កំហុស និងស្ម័គ្រចិត្តទទួលខុសត្រូវចំពោះការខូចខាត ព្រមទាំងមានជំងឺប្រចាំកាយផង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។

កាលពីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ជនត្រូវចោទ ជា រីដា (ប្រពន្ធដើម) និង អ៊ឹង លីមុំ ព្រមទាំងលោក លាប ចត្រា បានបើកឡានទៅបុករថយន្ត និងប្រើប្រាស់ហិង្សាលើអ្នកស្រី ចាប ចិន្តា (ប្រពន្ធចុង) បណ្ដាលឱ្យអ្នកស្រី ចាប ចិន្តា រងរបួសផងដែរ។ ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនភាគីខាងប្រពន្ធដើមបាន២នាក់ ដោយឡែកលោក លាប ចត្រា បានរត់គេចខ្លួន។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថាហេតុការណ៍នេះកើតឡើងដោយអ្នកស្រី ជា រីដា មានកំហឹងជាមួយឈ្មោះ ចាប ចិន្តា ដែលមានទំនាក់ទំនងជាមួយប្ដីរបស់ខ្លួន។ បន្ទាប់ពីសួរចម្លើយជនត្រូវចោទ ពិនិត្យភស្ភុតាង និងដេញដោលរួចមកចៅក្រមស៊ើបសួរបានសម្រេច មិនឃុំខ្លួនបណ្ដោះអាសន្នលើឈ្មោះ ជា រីដា និងអ៊ឹង លីមុំ ដោយ ដោយពួកគេបានទទួលស្គាល់កំហុង ស្ម័គ្រចិត្តទទួលខុសត្រូវ និងកំពុងមានជំងឺប្រចាំកាយផង។

ក្នុងសេចក្ដីប្រកាសព័ត៌មាននោះសរសេរថា៖ «ដូចនេះចៅក្រមស៊ើបសួរ សម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ជំនួសការឃុំខ្លួនបណ្ដោះអាសន្ន តាមមាត្រា ២២៦ក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា»។
ដោយឡែកជនត្រូវចោទឈ្មោះ លាប ចត្រា ដែលកំពុងរត់គេចខ្លួនចៅក្រមស៊ើបសួរ និងបន្តនីតិវិធីតាមផ្លូវច្បាប់៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


