Connect with us

សន្តិសុខសង្គម

ករណីស្នេហាត្រីកោណ នគរបាលខណ្ឌទួល​គោកឃាត់ខ្លួនស្ត្រីដៃដល់ពីរនាក់ ខណៈបុរស​ម្នាក់​ទៀតកំពុងគេចខ្លួន

បានផុស

នៅ

ក្នុងករណីបើករថយន្ដដេញបុករថយន្ដស្ត្រីម្នាក់ និងចុះវាយលើស្ត្រីរងគ្រោះបណ្ដាលឲ្យរងរបួសកាលពីយប់ថ្ងៃទី១ ខែឧសភា នគរបាលខណ្ឌទួលគោកបានឃាត់ខ្លួនស្ត្រីដៃដល់ពីរនាក់ដែលបង្កហិង្សា ខណៈបុរសដៃដល់ម្នាក់ទៀតកំពុងគេចខ្លួន។ បើតាមមន្ត្រីនគរបាល ស្ត្រីទាំងពីរនាក់បានប្រើអំពើហិង្សាដោយចេយនាដោយស្ថានទម្ងន់ទោស ដោយប្រើដំបងមូល និងដៃវាយលើស្ត្រីរងគ្រោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ត្រីរងគ្រោះជាអតីសង្សាររបស់ប្ដី បានរងរបួសជាច្រើនកន្លែង និងខូចខាតរថយន្តមុខក្រោយទាំងស្រុង។

ប្រភពដដែលបន្ថែមថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ជា រីដា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់អាគុយ ស្នាក់នៅលេខQ៣ ផ្លូវលេខ២៦៥ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ និងឈ្មោះ អ៊ឹង លីមុំ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅលេខ៤២៨ ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានឈ្មោះ ចាប ចន្ដា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅលេខ១២A ផ្លូវលេខ៣៦ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងករណីនេះបណ្ដាលរថយន្ត១គ្រឿងម៉ាក Prius ស៊េរី2005 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2 BF-8730 រងការខូចខាតផ្នែកខាងមុខ និងខាងក្រោយទាំងស្រុង ដោយសារជនសង្ស័យជាបក្ខពួក១នាក់ភេទប្រុស (គេចខ្លួនបាត់) ជិះរថយន្តម៉ាក Raptor ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា QLM-TRA9 ជិះបំបុកនៅពេលកើតហេតុ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

ជំនួបរវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន មានតម្លៃខ្លាំងក្នុងការពង្រឹងវិស័យព័ត៌មាននៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ក្រុមហ៊ុនស៊ីម៉ងត៍ថៃ SCG ​​​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​​អាជីវកម្ម ដោយសារពន្ធលើអាស៊ាន

ព័ត៌មានជាតិ១៧ នាទីutes មុន

រោងចក្រចំនួន ៤១ បានរៀបចំកម្មវិធីអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា មានកម្មករ-និយោជិតចូលរួមជាង ១ ម៉ឺននាក់

កីឡា២១ នាទីutes មុន

ឈិន​ ឈឿន​៖​ ព្រះខ័នរាជស្វាយរៀង​ ឈ្នះ​ពាន​ AFC Challenge League បាល់ទាត់​ខ្មែរ​ក៏​ឈ្នះ​ដូច​គ្នា​

កីឡា២២ នាទីutes មុន

ក្រុម Arkadag មានខ្សែប្រយុទ្ធ ២ រូបគ្រោះ​ថ្នាក់​ខ្លាំង​សម្រាប់​ ព្រះខ័នរាជស្វាយរៀង

Sokha Hotels

ព័ត៌មានពេញនិយម