សន្តិសុខសង្គម
រហូតមកដល់ថ្ងៃនេះ ជំនាញមិនទាន់បានចាត់វិធានការ អ្នកលក់សាច់សត្វព្រៃខុសច្បាប់នៅឡើយទេ
លោកនាយខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងថា នឹងចាត់វិធានការទៅលើអ្នកលក់សាច់សត្វព្រៃខុសច្បាប់ នៅផ្សារសាមគ្គីស្ទឹងត្រែងរហូតមកដល់ថ្ងៃទី ១២ ខែមករាឆ្នាំ ២០២២ នៅតែលក់ដដែល។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយលោក អន ចាន់សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងកាលពីថ្ងៃទី ១០ ធ្នូឆ្នាំ ២០២១ កន្លងទៅ ក្នុងករណីអ្នកលក់ដូរសាច់សត្វព្រៃខុសច្បាប់ នៅផ្សារសាមគ្គីស្ទឹងត្រែង លោកថាកំពុងដាក់កម្លាំងចុះពិនិត្យមើល នឹងធ្វើការបង្ក្រាប តែរហូតមកដល់ពេលនេះ មិនទាន់ឃើញចំណាត់ការនៅឡើយ។
អាជីវករលក់ដូរក្នុងផ្សារស្ទឹងត្រែងបានលើកឡើងថា ការលក់ដូរសាច់សត្វព្រៃខុសច្បាប់នៅផ្សារស្ទឹងត្រែង ហាក់ដូចជាមិនមានមន្ត្រីពាក់ព័ន្ធ ជំនាញមិនបានយកចិត្តទុកដាក់ក្នុងការអភិរក្សធនធាន ដែលមានហើយដើម្បីឲ្យវាសម្បូរឡើងវិញនោះទេ ហើយពីមួយថ្ងៃទៅមួយខែ ពីមួយខែទៅមួយឆ្នាំ ធនធានទាំងនោះ វាបានបាត់បង់ជាបណ្ដើរៗ ទៅថ្ងៃអនាគត អាចនឹងបាត់បង់ទាំងស្រុងក៏អាចថាបាន។

ពួកគាត់បានបន្តលើកឡើងទៀតថា:យើងពិតជាឃើញការបង្ក្រាបរបស់មន្ត្រីជំនាញមែនតែការបង្ក្រាបនោះ ក្នុងមួយខែឬលើសពី ខែបង្ក្រាបម្តង ហើយការបង្ក្រាបមិញ ហាក់បីដូច ពុំមានកម្លាំងច្រើននោះទេ មានត្រឹមតែកម្លាំងពីរឬបីនាក់ ដែលមិនអាចធ្វើឲ្យពួករកស៊ីខុសច្បាប់ ញញើតនឹងខ្លាចឡើយ គ្រាន់តែមកបង្អើលចាប់សាច់សត្វតិចតួច បង្គ្រប់កិច្ចតែប៉ុណ្ណោះ ហើយក៏ត្រឡប់ទៅវិញបាត់។

កន្លែងលក់សត្វព្រៃមានប្រមាណ ៥ទៅ ៦ កន្លែង តែពួកគេដាក់លក់តិចតួច និងមានធុងក្លាស្សេដាក់លួចលាក់នៅឆ្ងាយពីខ្លួន ពេលដែលមានម៉ូយ ទើបគេយកសាច់នោះមកលក់។សាច់ដែលគេដាក់លក់នោះភាគច្រើនគេដាក់លក់មានសាច់ជ្រូកព្រៃ សាច់ឈ្លុស។ ក្រៅពីនោះក៏មានសាច់សត្វព្រៃ ដ៏កម្រៗផងដែរ ដូចជាទន្សោង សាច់ប្រើស អណ្ដើក កាំប្រម៉ា ត្រកួតជាដើម ដែលគេលួចលបលក់៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា