Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌឬស្សីកែវ គ្រោងបំពាក់ភ្លើងបំភ្លឺផ្លូវស្របតាមប្រឡាយព្រែកបាក់ទូក ដេីម្បីសុវត្ថិភាព​ និងជាកន្លែងហាត់ប្រាណរបស់ពលរដ្ឋ

បានផុស

នៅ

ដោយទទួលបានសំណូមពរពីប្រជាពលរដ្ឋ និងការពិនិត្យជាក់ស្តែង​ រដ្ឋបាលខណ្ឌឬស្សីកែវសម្រេចថានឹងគ្រោងបំពាក់អំពូលភ្លេីងបំភ្លឺនៅតាមផ្លូវបេតុងស្របជាមួយប្រឡាយព្រែកបាក់ទូក​ ដេីម្បីសុវត្ថិភាព​ និងជាកន្លែងហាត់ប្រាណរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចដាក់អំពូលភ្លើងបំភ្លឺផ្លូវនេះ​ ធ្វើឡើងនៅពេលលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ចុះត្រួតពិនិត្យប្រឡាយព្រែកបាក់ទូក​ ស្ថិតក្នុងមូលដ្ឋានសង្កាត់ទួលសង្កែទី១​ និងសង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សី​ កាលពីថ្ងៃទី៤ ខែាំមិថុនា ឆ្នាំ២០២៥។

លោក ជិន ប៊ុនធឿន បានឱ្យដឹងថា ការសម្រេចដាក់អំពូលភ្លើងបំភ្លឺផ្លូវនៅស្របមាត់ប្រឡាយនេះ គឺបន្ទាប់ពីទទួលបានសំណូមពរ​ច្រើនពីប្រជាពលរដ្ឋច្រើន ទើបរដ្ឋបាលខណ្ឌសម្រេចថានឹងបំពាក់អំពូលភ្លេីងបំភ្លឺនៅតាមផ្លូវបេតុងស្របជាមួយព្រែកបាក់ទូកនេះ​ ដេីម្បីសុវត្ថិភាព​ប្រជាពលរដ្ឋ និងទុកជាកន្លែងហាត់ប្រាណផងដែរ។

ក្នុងដំណើរចុះពិនិត្យប្រឡាយនេះ លោក ជិន ប៊ុនធឿន ក្នុងនាមអាជ្ញាធរខណ្ឌក៏បានត្រៀមដាក់គ្រឿងចក្របន្ថែមដើម្បីស្តារប្រព័ន្ធព្រែកនេះអោយបានធំទូលាយ​ ជ្រៅ​ ដែលមានមុខងារនាំទឹកដែលបូមទម្លាក់ពីខណ្ឌចំនួន៥​ ផ្សេងទៀត​ តាមរយៈស្ថានីយទួលគោក​បញ្ចៀសការលិចលង់ដោយជំនន់ទឹកភ្លៀង​ ហូរទម្លាក់ចុះទៅព្រែកអូរវែង​ ហូរបន្តតាមស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩​ ចូលទៅទន្លេសាប​ និងមួយផ្នែកទៀតហូរទៅស្ថានីយបូមទឹកកប់ស្រូវ។

ក្នុងនាមជាអជ្ញាធរមូលដ្ឋាន លោកក៏សំណូមពរដល់ប្រជាពលរដ្ឋរួមគ្នាចូលរួមថែរក្សាបរិស្ថាន អនាម័យ កុំបោះសំរាម កាកសំណល់គ្រប់ប្រភេទចូលទៅក្នុងប្រឡាយព្រែក ដើម្បីកុំឱ្យកកស្ទះចរន្ដទឹក និងដើម្បីសោភ័ណ្ឌភាព អនាម័យ ក្នុងមូលដ្ឋានរស់នៅប្រចាំថ្ងៃ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២ នាទីutes មុន

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆបោកក្រោមការផ្សព្វផ្សាយលក់ម៉ូតូតាមបណ្ដាញសង្គម

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អ៊ុយក្រែន​ប្រកាសថាអាច​ផលិត​ដ្រូន​១០​លានគ្រឿងក្នុង​មួយ​ឆ្នាំ ដោយ​មិនបាច់​ពឹង​ចិន

ជីវិតកម្សាន្ដ៧ នាទីutes មុន

ខេម ស្នើមហាជន បន្តផ្តល់ជំនួយសម្ភារ:ស្បៀងអាហារ ដើម្បីលើកទឹកចិត្តកងទ័ពការពារជាតិមាតុភូមិ

ព័ត៌មានជាតិ២៧ នាទីutes មុន

ពលរដ្ឋជាង១០០គ្រួសារ ក្នុងសង្កាត់ព្រៃអង្គុញ ទទួលបានអំណោយពីអភិបាលក្រុងបាវិត និងសប្បុរសជននានា

កីឡា៣១ នាទីutes មុន

Ronaldo ស៊ុត ១ គ្រាប់យប់មិញ ជួយ ព័រទុយហ្គាល់ បញ្ចប់កំណត់ត្រា មិនធ្លាប់ឈ្នះអាល្លឺម៉ង់ ១៩ ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម