សន្តិសុខសង្គម
រដ្ឋបាលខណ្ឌប្ញស្សីកែវ ដាក់ផែនការពង្រឹងការងារសន្តិសុខដើម្បីបម្រេីប្រជាពលរដ្ឋក្នុងមូលដ្ឋាន
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ កាលពីសៀលថ្ងៃពុធ ទី១៤សីហា បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដេីម្បីពង្រឹងការងារសន្តិសុខ និងពង្រឹងស្មារតីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធត្រូវខិតខំបម្រេីប្រជាជន ជំរុញការអភិវឌ្ឍន៍នៅមូលដ្ឋានអោយកាន់តែខ្លាំងខ្លាទ្វេឡេីងថែមទៀត។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ គណៈអភិបាលខណ្ឌ និងមន្ដ្រីរាជការនៃរដ្ឋបាលខណ្ឌឫស្សីកែវ ក៏បានប្រកាសគាំទ្រប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈការសារសំឡេងពិសេស ពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដោយប្រឆាំងដាច់ខាត ចំពោះក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកអភិបាលបានគូសបញ្ជាក់យ៉ាងច្បាស់ថា ការធ្វើបដិវត្តន៍ពណ៌គឺជាមេរោគដ៏គ្រោះថ្នាក់បំផុត ក្នុងសតវត្សទី២១ ដែលចាំបាច់ត្រូវកម្ចាត់ចោល។ កម្ពុជានៅពេលនេះកំពុងទទួលការគំរាមកំហែងដល់សន្តិសុខជាតិពីក្រុមជ្រុលនិយមប្រឆាំងរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

ដូច្នេះហើយ ដេីម្បីធានាបានសន្តិសុខជាតិល្អប្រសេី ប្រជាជនរស់នៅដោយសុខសាន្ត គ្មានការភ័យព្រួយ រាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា រួមទាំងអាជ្ញាធរ ចាំបាច់ណាស់ត្រួវតែចាត់វិធានការអោយបានតឹងរ៉ឹងបំផុត ដើម្បីទប់ទល់នឹងចេតនាអាក្រក់នេះ និងធានាឱ្យបាននូវការរក្សាសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ ពិសេសចេតនាបំផ្លាញកម្ពុជា អោយធ្លាក់ចូលទៅក្នុងស្ថានភាពវឹកវរ និងសង្គ្រាម៕
អត្ថបទ៖ សុភា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


