Connect with us

កីឡា

Ronaldo ស៊ុត ១ គ្រាប់យប់មិញ ជួយ ព័រទុយហ្គាល់ បញ្ចប់កំណត់ត្រា មិនធ្លាប់ឈ្នះអាល្លឺម៉ង់ ១៩ ឆ្នាំ

បានផុស

នៅ

កីឡាករ Cristiano Ronaldo បានរួមចំំណែកយ៉ាងធំជួយឱ្យ ព័រទុយហ្គាល់ យកឈ្នះក្រុមជម្រើសជាតិ អាល្លឺម៉ង់ នៅពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UEFA Nations League និងបានបញ្ចប់កំណត់ត្រារយៈពេល ១៩ ឆ្នាំ ដែល ព័រទុយហ្គាល់ មិនធ្លាប់ឈ្នះ អាល្លឺម៉ង់។

ទិដ្ឋភាពប្រកួត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមរហស្សនាមបញ្ចខែល ព័រទុយហ្គាល់ បានកក់កៅអី​វគ្គផ្តាច់ព្រ័ត្រពាន UEFA Nations League ជាផ្លូវការហើយ បន្ទាប់ពីពួកគេយកឈ្នះលើក្រុមឥន្ទ្រីដែក អាល្លឺម៉ង់ កាលពីយប់មិញ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍ ទី ៥ ខែ មិថុនា ក្នុងលទ្ធផល ២-១។

ក្នុងនោះ អាល្លឺម៉ង់ ជាអ្នករកបានគ្រាប់បាល់នាំមុខមុន ដែលស៊ុតបញ្ចូលទីដោយខ្សែបម្រើប្រយុទ្ធ Florian Wirtz នៅនាទីទី ៤៨។ បន្ទាប់មកខាង ព័រទុយហ្គាល់ ក៏រកគ្រាប់បាល់វាយបកបាន ២ គ្រាប់មកវិញ ដែលស៊ុតបញ្ចូលទីដោយ Francisco Conceicao នៅនាទីទី ៦៣ និង Ronaldo នៅនាទីទី ៦៨។

ទិដ្ឋភាពប្រកួត

ចំពោះជ័យជម្នះដ៏ធំមួយនេះរបស់ ព័រទុយហ្គាល់ មិនត្រឹមតែនាំឱ្យពួកគេឡើងទៅវគ្គផ្តាច់ព្រ័ត្រពាន Nations League ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបញ្ចប់កំណត់ត្រារយៈពេល ១៩ ឆ្នាំចុងក្រោយ ដែលក្រុមបញ្ចខែល លេងមិនឈ្នះ អាល្លឺម៉ង់ សោះផងដែរ ពោលសរុបការជួបគ្នាចំនួន ៥ ប្រកួត គឺព័រទុយហ្គាល់ចាញ់ទាំង ៥៕

ទិដ្ឋភាពប្រកួត

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម