សន្តិសុខសង្គម
អាជ្ញាធរខណ្ឌប្ញស្សីកែវចុះស្ដារព្រែកអូវែងក្រោយមានភ្លៀងធ្លាក់២ថ្ងៃជាប់គ្នា
រដ្ឋបាលខណ្ឌប្ញស្សីកែវ បានចុះពិនិត្យតាមប្រព័ន្ធលូព្រែកអូវែង ដែលជាប្រព័ន្ធរំដោះទឹកក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ និង ជួយបូមទឹកតាមភូមិដែលមានទឹកជាន់លិច។

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងមន្ដ្រីជំនាញពាក់ព័ន្ធរួមនឹងមន្ដ្រីមូលដ្ឋានសង្កាត់ បានចុះពិនិត្យស្ថានភាពទឹកជាក់ស្តែងក្នុងភូមិសាស្ត្រមូលដ្ឋានខណ្ឌ និងចុះណែនាំភ្លាមៗដល់អាជ្ញាធរមូលដ្ឋានសង្កាត់អោយកាយចេញនូវកាកសំណល់សំរាមផ្សេងៗពីមាត់លូបង្ហូរទាំងអស់ដើម្បីជួយសម្រួលដល់ចរន្តលំហូរទឹកអោយមានភាពរលូនឆាប់រហ័ស។

ក្នុងអំឡុងពេលដែលភ្លៀងបានធ្លាក់យ៉ាងខ្លាំងរយៈពេល២ថ្ងៃកន្លងមកនេះ រដ្ឋបាលខណ្ឌឫស្សីកែវ បាននិងកំពុងបន្តការងារស្ដារប្រព័ន្ធព្រែកអូវែង ដែលជាប្រព័ន្ធលំហូរទឹកយ៉ាងសំខាន់ក្នុងការរំដោះការជន់លិចក្នុងភូមិសាស្រ្តមូលដ្ឋានខណ្ឌ ទាំងនេះស្ដែងអោយឃើញច្បាស់ពីការយកចិត្តទុកដាក់របស់អាជ្ញាធរខណ្ឌឫស្សីកែវ ដែលតែងតែបានចុះជាប់ជាមួយប្រជាពលរដ្ឋគ្រប់ពេលដែលជួបទុក្ខលំបាក៕
អត្ថបទ៖ រដ្ឋា






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


