សន្តិសុខសង្គម
ជនសង្ស័យ ២ នាក់ ឆក់ទូរស័ព្ទបានហើយ ត្រូវជនរងគ្រោះដេញតាមដួលម៉ូតូ ឃាត់ប្រគល់ជូនសមត្ថកិច្ច
ជនសង្ស័យ ២ នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់កំពុងជិះម៉ូតូបានសម្រេច តែត្រូវជនរងគ្រោះជិះម៉ូតូដេញតាមរហូតដួល ហើយត្រូវសន្តិសុខ និងសមត្ថកិច្ចនគរបាលឃាត់បានភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ និង ២០ នាទីយប់ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវ ១០០៣ ទល់មុខផ្សារអ៊ីអន ២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូ ម៉ាកស៊ុយសូគីនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1GG-5615 ធ្វើដំណើរតាមបណ្ដោយផ្លូវ ១០០៣ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ ២ នាក់ ជិះម៉ូតូម៉ាក ស៊ុយសូគីនិច ពណ៌សលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 1IH-9959 ធ្វើដំណើរតាមមកពីក្រោយ រួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនរងគ្រោះបានហើយព្យាយាមបើករត់ពីកន្លែងកើតហេតុ។

ជនរងគ្រោះបន្តថា បន្ទាប់មកជនរងគ្រោះបានជិះម៉ូតូដេញតាម កៀរ រហូតដួលទាំងម៉ូតូជនរងគ្រោះ និងម៉ូតូជនសង្ស័យ បណ្តាលឲ្យជនសង្ស័យម្នាក់បាក់ដៃម្ខាង ត្រូវបានជនរងគ្រោះឃាត់បានម្នាក់។ ចំណែកជនសង្ស័យម្នាក់ទៀត រត់គេចខ្លួន តែត្រូវសមត្ថកិច្ច និងសន្តិសុខ នាំគ្នាឃាត់បានភ្លាមៗ។ ចំពោះទូរស័ព្ទដែលជនសង្ស័យឆក់នោះ គឺ ម៉ាក អាយហ្វូន ១២ ប្រូមិច។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌសែនសុខ បាននាំជនសង្ស័យម្នាក់ យកទៅសួរនាំ។ ចំណែកជនសង្ស័យម្នាក់ទៀត បាក់ដៃម្ខាង ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីបន្តតាមនីតិវិធីច្បាប់បន្ត៕
អត្ថបទ ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ