ចរាចរណ៍
សង្ស័យមិនស្រួលខ្លួន បុរសម្នាក់ បើករថយន្តសុខៗ ស្រាប់តែងងឹតមុខ បុករះរថយន្ត ០២ គ្រឿង និងបង្គោលភ្លើង ០១ ដើម
បុរសម្នាក់ បើករថយន្តសុខៗ ស្រាប់តែងងឹតមុខរេចង្កូតបុករថយន្ត ០២ គ្រឿង ដែលចតលើខឿនផ្លូវ និងបង្គោលភ្លើង រងការខូចខាត សំណាងល្អមិនបណ្ដាលឲ្យមាននរណាម្នាក់បាត់បង់ជីវិត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ០០ នាទីព្រឹក ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ ១៩៦២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តស៊េរីទំនើប ០១ គ្រឿង ម៉ាក chevrolet tracker ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CD- 7059 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ ១៩៦២ ទិសដៅពីកើតមកលិច ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញរថយន្តខាងលើ រេចង្កូតមកបុករថយន្ត ម៉ាក Toyota hilux និងរថយន្ត ម៉ាក Toyota Prius ដែលចតលើខឿនផ្លូវបណ្ដាលឲ្យខ្ទប់ជាមួយនឹងបង្គោលភ្លើង រងការខូចខាតផ្នែកពីខាងក្រោយ ចំណែករថយន្តបង្កខូចខាតមួយកំណាត់មុខខាងស្ដាំធ្ងន់ធ្ងរ។

ដោយឡែកតាមការបញ្ជាក់ពីម្ចាស់រថយន្ត chevrolet tracker បានឲ្យដឹងថា ខណៈពេលដែលគាត់កំពុងបើករថយន្តសុខៗ ស្រាប់តែងងឹតមុខឈឹង ដោយទប់ស្មារតីមិនបាន ក៏រេចង្កូតរថយន្តទៅបុករថយន្ត ០២ គ្រឿង រួមទាំងបង្គោលភ្លើងតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្តបង្ក រួមទាំងរថយន្តទាំង ០២ គ្រឿង ទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ៕
អត្ថបទ ៖ ម៉េង


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


