សន្តិសុខសង្គម
រលំដើមក្ងោក ១ ដើម សង្កត់ម៉ូតូកង់បី និង ម៉ូតូ ១ គ្រឿង របួសមនុស្ស ២ នាក់
ដើមក្ងោក ១ ដើម បានរលំសង្កត់ពីលើកង់បីឥណ្ឌា ១ គ្រឿង រងការខូចខាត ហើយមែកដើមក្ងោក ក៏ទៅទាក់ដៃចង្កូតម៉ូតូម្តាយកូន ២ នាក់ ដួល រងរបួសស្រាល។


ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ នៅចំណុចក្បែរមន្ទីរពេទ្យព្រះកុសុមៈ តាមបណ្ដោយផ្លូវលេខ ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ មេឃក្តៅ មិនមានខ្យល់នោះទេ ខណៈនោះក៏មានម្តាយកូន ២ នាក់ ជិះម៉ូតូ ១ គ្រឿង និង ឃើញកង់បីឥណ្ឌា ១ គ្រឿង បើកឆ្លងកាត់ចំណុចកើតហេតុ។ ស្របពេលនោះ កង់បីឥណ្ឌា ក៏ឈប់ក្បែរដើមក្ងោកដើម្បីរង់ចាំភ្ញៀវ។ ភ្លាមៗ ដើមក្ងោកខាងលើ ក៏បានដួលសង្កត់លើកង់បីឥណ្ឌា ១ កំណាត់ខាងក្រោយ រងការខូចខាត ប៉ុន្តែពេលដួលនោះ មែកដើមក្ងោក ក៏ទៅទាក់ដៃចង្កូតម៉ូតូម្តាយកូន ២ នាក់ ដួល រងរបួសស្រាល។

ក្រោយកើតហេតុ អាជ្ញាធរ បានចុះមកកាត់ដើមក្ងោក ដើម្បីសម្រួលចរាចរណ៍កុំឲ្យកកស្ទះពលរដ្ឋធ្វើដំណើរ។ ចំណែកឯកង់បីឥណ្ឌារងការខូចខាត ត្រូវបានម្ចាស់យកទៅជួសជុលខ្លួនឯង៕
អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


