សន្តិសុខសង្គម
អាជ្ញាធរខណ្ឌសែនសុខ ដាក់រថយន្តបូមស្ដារប្រព័ន្ធលូនៅភូមិចុងថ្នល់ខាងលិច ក្រោយពលរដ្ឋស្នើសុំ
លោក ធាម ច័ន្ទសេរីវុឌ្ឍ ប្រធានការិយាល័យសាធារណៈការខណ្ឌសែនសុខ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារ និងរថយន្ដបូមស្ដារប្រព័ន្ធលូមួយកន្លែងនៅក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ដើម្បីបញ្ចៀសការជន់លិច និងជះក្លិនស្អុយដល់ពលរដ្ឋ។ ការនាំយករថយន្ដបូមស្ដារប្រព័ន្ធលូរបស់សាលារាជធានីភ្នំពេញមកបូមស្ដារនេះ គឺបន្ទាប់ពីទទួលបានការស្នើសុំពីប្រជាពលរដ្ឋជាច្រើនគ្រួសារនៅតំបន់នោះ ពីការស្ទះចរន្ដទឹកបណ្ដាលឲ្យហៀរទឹកស្អុយចេញមកលើដងផ្លូវ។

ប្រធានការិយាល័យសាធារណការខណ្ឌសែនសុខ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន និងមានការណែនាំពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ អាជ្ញាធរខណ្ឌបានសហការជាមួយសាលារាជធានីភ្នំពេញ ដាក់រថយន្តបូមស្ដារប្រព័ន្ធលូ ស្តារយកកាកសំណល់ដែលបង្កឲ្យកកស្ទះប្រព័ន្ធបង្ហូរ ដើម្បីបញ្ចៀសការដក់ទឹក និងជះក្លិនមិនល្អប៉ះពាល់ដល់សុខុមាលភាព និងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។

លោកស្រី ទន់ សុខលាង ជាអាជីវករលក់ដូរនៅចំណុចទីតាំងខាងលើបានសំដែងការសប្បាយរីករាយ ខណៈដែលអាជ្ញាធរបានយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកស្រីបានបញ្ជាក់ថា ទើបតែឆ្នាំនេះទេ ដែលប្រព័ន្ធលូនេះកកស្ទះ។ លោកស្រីថា អាចមកពីសំរាមហូរចូលច្រើន ណាមួយប្រព័ន្ធលូនេះចាស់ខូចច្រើនផងដែរ។ លោក ទន់ សុខលាង ក៏សូមសំណូមពរដល់អាជ្ញាធរបើអាចជួយស្ថាបនាប្រព័ន្ធលូនេះថ្មីទៀតកាន់តែប្រសើរ ជៀសជាងការស្តារពេលកកស្ទះ៕
អត្ថបទ៖ សំណាង





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


