ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ាសម្លាប់មនុស្ស២០នាក់ ក្នុងការវាយប្រហារតាមដងទន្លេការពារក្បួនដឹកអាវុធ
យោងតាមការចេញផ្សាយរបស់សារព័ត៌មានThe Irrawaddy មនុស្សយ៉ាងតិច២០នាក់បានស្លាប់កាលពីថ្ងៃទី១៨ ខែកក្កដា នៅពេលដែលយោធាមីយ៉ាន់ម៉ាបានបើកការវាយប្រហារតាមអាកាសទៅលើភូមិនានានៅតាមដងទន្លេ Irrawaddy ក្នុងតំបន់ទីប្រជុំជន Wetlet តំបន់ Sagaing។

ការវាយប្រហារនេះគឺសំដៅការពារក្រុមទូកយោធាដែលធ្វើដំណើរតាមដងទន្លេ ដើម្បីនាំយកទាហាន និងអាវុធបន្ថែមទៀតទៅកាន់ Bhamo ដែលជាទីក្រុងក្នុងរដ្ឋ Kachin ដែលកំពុងរងការវាយប្រហារដោយកងទ័ពឯករាជ្យ Kachin និងសម្ព័ន្ធមិត្តផ្សេងទៀត។
កងនាវាចរ ដែលរួមមាននាវាល្បាត និងនាវាដឹកជញ្ជូនជាច្រើន បានចាកចេញពីទីក្រុង Mandalay ហើយបានបាញ់កាំភ្លើងត្បាល់នៅតាមមាត់ទន្លេជាការការពារ ខណៈដែលយន្តហោះចម្បាំងបើកការវាយប្រហារអាកាស។ ក្នុងនោះយន្តហោះ Y-12 ផលិតនៅប្រទេសចិនបានទម្លាក់គ្រាប់បែកលើភូមិនានាសម្លាប់អ្នកស្រុកមួយចំនួន។
គួរបញ្ជាក់ថាដោយសារផ្លូវនានាក្នុងតំបន់ Sagaing ជារឿយៗត្រូវបានរារាំងដោយកងកម្លាំងប្រឆាំង យោធាកំពុងពឹងផ្អែកកាន់តែខ្លាំងឡើងលើផ្លូវទន្លេដើម្បីដឹកជញ្ជូនកងទ័ព និងការផ្គត់ផ្គង់។ បេសកកម្មស្រដៀងគ្នានេះកាលពីឆ្នាំមុនបានប្រឈមមុខនឹងការវាយឆ្មក់ ដោយនាវាមួយចំនួនត្រូវបានខូចខាត។ ការវាយលុកចុងក្រោយនេះបានធ្វើឲ្យអ្នកភូមិផ្លាស់ទីលំនៅ និងការប្រយុទ្ធគ្នាកាន់តែខ្លាំងនៅក្បែរច្រករបៀងទន្លេ Irrawaddy៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


