ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន អះអាងថា កម្ពុជាជាជនរងគ្រោះនៃឧក្រិដ្ឋកម្មអនឡាញរបស់ថៃប៉ុណ្ណោះ
អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថា ប្រទេសថៃ ជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មអនឡាញ បែរជាមកចោទកម្ពុជា ដែលជាប្រទេសរងគ្រោះដោយសារខ្លួនទៅវិញ។ តាមការអះអាងរបស់សម្ដេចតេជោ កម្ពុជាគ្រាន់ជាជនរងគ្រោះនៃឧក្រិដ្ឋកម្មអនឡាញរបស់ថៃប៉ុណ្ណោះ។

ការអះអាងនេះ គឺបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ កាលពីថ្ងៃទី២៤ ខែមិថុនាកន្លងទៅ បានប្រកាសបិទច្រកព្រំដែនទាំងស្រុងជាមួយកម្ពុជា ក្រោមលេសដើម្បីបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចោទជាសំណួរទៅកាន់នាយករដ្ឋមន្រ្តីថៃរូបនេះ ថា ហេតុអ្វីបានជាបង្វែរការឈ្លានពានរបស់ខ្លួនទៅជាការបិទច្រកព្រំដែន ដើម្បីបង្ក្រាបនូវឧក្រិដ្ឋកម្ម?ខណៈដែលថៃបានបិទព្រំដែនជាឯកតោភាគី តាំងពីថ្ងៃទី៧ ខែមិថុនាមកម៉្លេះ។ សម្ដេច បន្តចោទសួរទៀតថា ខណៈបទឧក្រិដ្ឋជាច្រើនបានកើតឡើងក្នុងប្រទេសថៃ តែហេតុអ្វីបានជានាយករដ្ឋមន្ត្រីថៃទម្លាក់បញ្ហានេះមកកម្ពុជា?

ថ្លែងចេញពីខេត្តព្រះវិហារ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាគ្រាន់តែជាប្រទេសរងគ្រោះដោយឧក្រិដ្ឋកម្មអនឡាញពីប្រទេសថៃប៉ុណ្ណោះ ខណៈមានតែប្រទេសថៃមានជើងហោះហើរអន្តរជាតិ ដែលអំណោយផលដល់ការប្រព្រឹត្តបទល្មើសនេះ។
សម្ដេចតេជោ បន្ថែមថា ប្រទេសថៃកំពុងពោរពេញទៅដោយឧក្រិដ្ឋកម្មអនឡាញ និងជាមជ្ឈមណ្ឌលចែកចាយឧក្រិដ្ឋកម្មនេះ ប៉ុន្ដែនាយករដ្ឋមន្រ្ដី ផែថងថាន បែរជាមកចោទកម្ពុជាទៅវិញ។

គួរជម្រាបថា កាលថ្ងៃទី២៣ ខែមិថុនាកន្លងទៅ ពោលគឺមុនមួយថ្ងៃនៃការប្រកាសបិទច្រកព្រំដែនជាឯកតោភាគីដោយភាគីថៃ អង្គការសហប្រជាជាតិបានទាមទារឱ្យថៃឆ្លើយតបរឿងឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញ និងអំពើជួញដូរមនុស្សឆ្លងដែន។ ក្រោយការទាមទារនេះ នាយករដ្ឋមន្ត្រីថៃ បែរជាចេញមកទម្លាក់កំហុសមកលើកម្ពុជា ថា ប្រទេសកម្ពុជាជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មអនឡាញទៅវិញ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


