Connect with us

កីឡា

អ្នក​ប្រដាល់សកល​ជើង​ខ្លាំង​ប៉ះ​គ្នា​ថ្ងៃអាទិត្យ​នេះ លើ​សង្វៀន Boxing Ultimate Boxing Championship

បានផុស

នៅ

ព្រឹត្តិការណ៍​ការប្រកួត​កីឡា​សកល Boxing Ultimate BoxingChampionship សម្រាប់​ថ្ងៃទី ២៦ កញ្ញា ឆ្នាំ ២០២១ កាន់តែ​អស្ចារ្យ​ជាង ការប្រកួត​លើក​ទី​១​ទៅទៀត ដោយសារ​តែ​មាន អ្នក​ប្រដាល់​ដែល​មាន​សមត្ថភាព​ខ្ពស់ៗ ចូលរួម ពិសេស​មានការ​ចូលរួម​ពី​អ្នក​ប្រដាល់​នារី ដែល​មកពី​ក្លិប​ល្បីៗ​ចូលរួម​ប្រកួត​ក្នុង​តំណែង​ជា​គូ​ឯក​រង​ទៀតផង​។

គូ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងគេ ក្នុង​ការ​ប្រកួត​ចំនួន៦​គូ​នោះ គឺជា​គូប្រកួត​ក្នុង​តំណែង​ជើងឯក។ សម្រាប់​គូប្រកួត​ក្នុង​តំណែង​ជើងឯក អ្នក​ប្រដាល់​ដែល​មាន​ឈ្មោះ​ល្បី ទូច ដេវីដ មកពី​ក្លិប​ជម្រើសជាតិ ជួប​ជាមួយ អ្នក​ប្រដាល់ ដែល​មិនសូវ​ល្បីឈ្មោះ ខុន ឌី​ណា មកពី​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​។

គូ​នេះ អាច​និយាយ​ថា ប្រសិនបើ ទូច ដេវីដ ឈ្នះ​នោះ​សង្វៀន​របស់​នាយកដ្ឋាន​អង្គរក្ស មិន សូវ​ជា​កក្រើក​ប៉ុន្មាន​ទេ តែ​ប្រសិនបើ​អ្នក​ប្រដាល់ ខុន ឌី​ណា ឈ្នះ​នោះ គឺ​ច្បាស់​ជា​មានការ​កក្រើក​ហើយ​។​សូម​បញ្ជាក់​ថា គូ​នេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦០​គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាការិនី នូវ ស្រី​ពៅ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ប្រកួត​ជា​មួយ កីឡាការិនី វី ស្រី​ស្រស់ ក្លិប​កីឡា​ជម្រើសជាតិ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៥៧​គីឡូក្រាម។ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ដូចគ្នា សម្រាប់​គូ​នេះ ទាំង​អ្នកឈ្នះ ទាំង​អ្នក​ចាញ់ នឹង​វេទនា​ដូចគ្នា។

សម្រាប់ ៤​ទៀត​គឺ ឈិន សីហា ក្លិប​សាល​វ័​ន្ដ​កីឡា ប្រកួត​ជាមួយ អ្នក​ប្រដាល់ ផល ស៊ី​ឡុង ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ក្នុង​ប្រភេទ​ទម្ងន់ ៥២​គីឡូក្រាម អ្នក​ប្រដាល់ វុទ្ធី ពិសី ក្លិប​នាគរ​សជ​មានជ័យ​ប្រកួត​នឹង​អ្នក​ប្រដាល់ រុំ ធារ៉ា ក្លិប​អា​រុណ​រះ​កីឡា​ក្នុង​ប្រភេទ​ទម្ងន់ ៦៤​គីឡូក្រាម និង​អ្នក​ប្រដាល់ អំ ខេ​ម ក្លិប​ជម្រើស​ជាតិ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ឈុន ប្រាក់​កាក់ ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ក្នុង​ប្រភេទ​ទម្ងន់​៤៩​គីឡូក្រាម​។

លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បាន​បញ្ជាក់​ថា សម្រាប់​សប្តាហ៍​ទី​២​នេះ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​បាន​រៀប​ចំ​ផ្គូផ្គង​ឆ្លងកាត់​ការវិនិច្ឆ័យ​កាន់តែ​ល្អិតល្អន់ ដើម្បី​ជំរុញ​ឱ្យ​ការប្រកួត​ពីមួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍ កាន់តែ​ល្អប្រសើរ ដើម្បី​បំពេញបន្ថែម​នូវ​ភាព​ចន្លោះប្រហោង ក្នុង​គោល ដៅ​សម្រួច​បច្ចេកទេស និង​ការរៀបចំ​ឱ្យ​កាន់តែ​សុ​ក្រិត សម្រាប់​ដំណើរ​ឆ្ពោះទៅ​ចូលរួម​ប្រកួត​ប្រ ជែង​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី ៣១ ឆ្នាំ ២០២២ នៅ​ប្រទេស​វៀតណាម ជាពិសេស​គឺ​គោលដៅ​ដ៏​ច្បាស់លាស់​នៃ​ការ​ទទួល​ធ្វើជា​ម្ចាស់ ផ្ទះ​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ជា​លើកដំបូង​របស់​ព្រះរាជាណាចក្រ​កម្ពុជា៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

ព័ត៌មានជាតិ២ ម៉ោង មុន

ទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខា​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវ​បាន​ប្រគេន​ដល់​ព្រះសង្ឃ​គង់​នៅក្នុងវត្តចំនួន១៥១វត្ត និងសាលាបុណ្យចំនួន៥

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ការបណ្តុះបណ្តាលអ្នកសារព័ត៌មានពីជំនាញផ្នែកសេដ្ឋកិច្ច គឺជាការផ្ដល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ សាធារណជន

ព័ត៌មានជាតិ៦ ម៉ោង មុន

ពល​ករ​ថៃ​៦នាក់​ ដែល​ប៉ុន​ប៉ង​ឆ្លង​ដែន​​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​ប៉ូលិស​ថៃបាន​ចា​ប់​ខ្លួន​

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ប៉ែន បូណា ប្រាប់ឱ្យរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

កងការពារអាកាស
ព័ត៌មានជាតិ៩ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

យោធាឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរ៣៦នាក់ ដោយចោទថា លួចឆ្លងដែនខុសច្បាប់

សន្តិសុខសង្គម១៥ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេធំល្បែងអនឡាញចាប់បាននៅថៃ ជាបណ្តាញ​លាង​លុយកខ្វក់ មានលំហូរប្រាក់ប្រចាំឆ្នាំជាង ៣៥០ លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម