ប្រសិទ្ធនាមថា សមរភូមិប្រយុទ្ធ«ONE: FULL CIRCLE»នារាត្រីថ្ងៃសុក្រ ទី២៥ ខែកុម្ភៈនេះ គូឯកប្រចាំព្រឹត្តិការណ៍ ជើងខ្លាំងហុល្លង់ Reinier De Ridder ឡើងការពារខ្សែក្រវាត់ពិភពលោកទម្ងន់ Middleweight របស់ខ្លួនលើកដំបូងទល់នឹងកីឡាករ Kiamrian Abbaso មកពីប្រទេសគៀរហ្គីស្ថាន។
Reinier De Ridder៖ ទើបប្រកួតនៅសង្វៀន ONE បាន៥ដងប៉ុណ្ណោះ ប៉ុន្តែឈ្នះខ្សែក្រវាត់ទម្ងន់ធ្ងន់ពីរគ្រឿងហើយ បន្ទាប់ពីដណ្តើមបានពីកីឡាករមីយ៉ាន់ម៉ា Aung La Nsang ទាំងពីរ។ ប៉ុន្តែបើនិយាយពីប្រវត្តិប្រកួតក្នុងអាជីពសរុប១០លើកគឺឈ្នះទាំងអស់ដោយមិនទាន់ស្គាល់ពាក្យចាញ់ឡើយ។
ចំណែកកីឡាករអ៊ុយក្រែន Roman Kryklia ត្រូវឡើងការពារខ្សែក្រវាត់ឃីកបុកសីងទម្ងន់ធ្ងន់ Light Heavyweight របស់ខ្លួនជាមួយកីឡាករហុល្លង់កាត់តួកគី Murat Aygun បន្ទាប់ពីពន្យារពេលដោយសារកូវីដ-១៩។
Roman Kryklia៖ បានឈ្នះខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Light Heavyweight បន្ទាប់ពីឈ្នះកីឡាករ Tarik Khbabez កាលពី២០១៩។ ស្ថិតប្រកួតនៅលើសង្វៀន៨៨ដង ក្នុងនោះឈ្នះ៤៥ដង និងចាញ់៤២ដង។
Murat Aygun៖ មានបទពិសោធលើសង្វៀនអាជីពឃីកបុកសីងមិនច្រើនទេពោលគឺទើបតែបាន១៨ដងប៉ុណ្ណោះ ប៉ុន្តែឈ្នះ១៧ដង និងចាញ់តែ១ដងប៉ុណ្ណោះ។
Petchmorakot vs Jamal Yusupov
អ្នកលេងមួយថៃ Petchmorakot វិលមកកាន់សង្វៀនការពារខ្សែក្រវាត់ពិភពលោក ONE Featherweight ជាថ្មីជាមួយកីឡាកររុស្ស៊ី Jamal Yusupov បន្ទាប់ពីបាត់មុខច្រើនខែ។