កីឡា
មូលហេតុធំបំផុត ដែលអតីតម្ចាស់ជើងឯកទម្ងន់ធ្ងន់ពិភពលោក Evander Holyfield សម្រេចលក់ភូមិគ្រឹះប្រណីត
វាក្លាយជារឿងរ៉ាវដែលត្រូវបានគេនិយាយរហូតមកដល់សព្វថ្ងៃនេះ ជាមួយនឹងអតីតភូមិគ្រឹះដ៏ប្រណិតរបស់ Evander Holyfield ដែលជាជើងឯកប្រដាល់ដ៏ធំបំផុតរបស់ពិភពលោក។ វិមាននេះមានទំហំ ៥៤,០០០ ហ្វីតការ៉េ នៅលើផ្ទៃដីសរុប៥៩៤ ហិចតា វាត្រូវបានគេចាត់ទុកថាជាអគារដ៏អស្ចារ្យបំផុតនៅក្នុងរដ្ឋហ្សកហ្ស៊ី។

ក្នុងនោះមានបន្ទប់សរុបចំនួន ១០៩ បន្ទប់ បែងចែកជា ១២ បន្ទប់គេង២១ បន្ទប់ទឹក ជាមួយនឹងសម្ភារៈបរិក្ខារជាច្រើនដែលត្រូវតែនិយាយថាហួសពីការស្មានដូចជា សាលជប់លៀងដ៏ធំ រោងកុន ទីលានវាយកូនបាល់ កន្លែងហាត់ប្រាណ ប្រដាល់ ទីលានវាយកូនបាល់ ស្ទូឌីយោថតសំឡេង អាងហែលទឹកធំ ២ និងមានអ្វីៗច្រើនទៀត។
យ៉ាងណាមិញ ដោយសារតែទំហំធំនៃអគារនេះ វាត្រូវចំណាយលើការថែទាំជាង ១ លានដុល្លារក្នុងមួយឆ្នាំ។
ហើយទំហំរបស់វាធំជាងការចាំបាច់ បូកនឹងការចំណាយប្រចាំឆ្នាំដ៏ធំទីបំផុត អតីតអ្នកប្រដាល់វ័យ ៦០ ឆ្នាំរូបនេះបានសម្រេចចិត្តលក់វាទៅឲ្យ Rick Ross ជាតារាចម្រៀងរ៉េបក្នុងតម្លៃ ៥.៧៧លានដុល្លារ នៅក្នុងឆ្នាំ ២០១៤ ។ មុនពេលអតីតកណ្តាប់ដៃយក្ស ប្រើលុយទិញភូមិគ្រឹះថ្មីនៅ Las Vegas តម្លៃ ៣លានដុល្លារ ហើយរស់នៅរហូតដល់សព្វថ្ងៃ។
ទោះជាយ៉ាងនេះក្តី រឿងវិមានចាស់របស់លោកនៅតែត្រូវបាននិយាយរហូតមកដល់សព្វថ្ងៃនេះ មិនថាពេលវេលាកន្លងផុតទៅប៉ុន្មាននោះទេ។ ដែលគេតែងតែចាត់ទុកថាជាភូមិគ្រិះដ៏ប្រណិតនិងធំបំផុតរបស់អតីតអ្នកប្រដាល់អាជីពជនជាតិអាមេរិករូបនេះ។

សូមបញ្ចាក់ដែរថា Evander Holyfield ជាម្ចាស់ជើងឯកទម្ងន់ធ្ងន់ពិភពលោក ៤ សម័យ ដែលមិនធ្លាប់មានពីមុនមក។ លោកមានប្រវត្តិប្រកួតសរុបចំនួន៥៧លើក ឈ្នះ៤៤លើក (ផ្តួលដៃគូឲ្យសន្លប់ចំនួន២៩លើក) ចាញ់១០លើក ស្មើ២លើក និងមិនសម្រេច១លើក ខណៈដែលនៅលើកចុងក្រោយនេះ ត្រូវគេខាំត្រចៀកថែមទៀតផង៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុអ្វីបានជាតាមសណ្ឋាគារលំដាប់ខ្ពស់ តែងមានបង្គន់ ២ ក្នុងបន្ទប់ទឹក?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


