កីឡា
Sammy សរសើរ បឺត សង្ឃឹម មានក្បាច់ល្អ ប៉ុន្តែមិនអាចឈ្នះ Yothin
កីឡាករប្រដាល់ Sammy ជឿលើមិត្តរួមជាតិ Yuthin Sakaethongresort នៅពេលជួបកីឡាករកម្ពុជា បឺត សង្ឃឹម ដើម្បីដណ្តើមខ្សែមួយថៃអន្តរជាតិ WBC នៅទឹកដីអូស្រ្ដាលី ថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។

កាប្រកួតនេះជាអ្វីដែលអ្នកគាំទ្រកំពុងទន្ទឹងរងចាំទស្សនា ខណៈកីឡាករទាំងពីរសុទ្ធតែមានសមត្ថភាពខ្ពស់ដូចគ្នា។ កីឡាករប្រដាល់ សាមី យល់ឃើញថា យូធីន មានប្រៀបជាង៥៥% ខណៈ បឺត សង្ឃឹម មានក្រោម៤៥%។ ទោះបីជាយ៉ាងណាកីឡាករប្រដាល់ដែលធ្លាប់មកប្រកួតនៅទឹកកម្ពុជាច្រើនបានសរសើរពីក្បាច់វាយដ៏សម្បូរបែបរបស់កីឡាករកម្ពុជា។
សាមី បាននិយាយថា ៖«បឺត សង្ឃឹម ជាកីឡាករដ៏ល្បីនៅកម្ពុជា។ គាត់ជាកីឡាករដែលសម្បូរក្បាច់។ អាវុធគ្រោះថ្នាក់របស់គាត់គឺដៃស្ដាំ។ ក្បាច់ទាត់កាត់របស់គាត់ល្អណាស់ ហើយគាត់ជំនាញប្រើជើង ជាពិសេសជើងស្តាំ និងកណ្ដាប់ដៃស្តាំ»។

សាមី បាននិយាយពីមិត្តរួមជាតិថា ៖«ចំណុចពិសេស យូធីនគឺជង្គង់ ប៉ុន្តែរូបគេក៏ជំនាញទាត់ និងប្រើកណ្ដាប់ដៃបានល្អទាំងព្រម។ ស៊ូធន់ យូធីនគឺល្អជាង បឹត សង្ឃឹម តាមការមើលឃើញរបស់ខ្ញុំ។ ការប្រកួតនេះវាយ៥ទឹក។ កីឡាករដែលខ្ញុំចូលចិត្តគឺយូធីន។ រូបគេនឹងប្រើកណ្ដាប់ដៃដើម្បីយកជ័យជម្នះ។ គាត់នឹងឈ្នះ ០-៤ ហើយលទ្ធផល ០-៤ ជាមិនមែនភាពខុសប្លែកទេ។ គិតជាភាគរយគឺ៥៥%ទល់៤៥% ខុសគ្នាតែ៥%ទេ»។

យ៉ាងណាមិញនេះគ្រាន់តែជាការយល់ឃើញរបស់កីឡាករ សាមី ប៉ុន្តែលទ្ធផលនៃការប្រកួតយ៉ាងណា នឹងដឹងនៅពេលបញ្ចប់៥ទឹកនៅទឹកដីប្រទេសអូស្ត្រាលី៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


