កីឡា
កុំភ្លេចគាំទ្រ! យប់នេះ កម្ពុជាត្រូវការឈ្នះឥណ្ឌូណេស៊ីដើម្បីបន្តក្តីសង្ឃឹម
បន្ទាប់ពីចាញ់ម៉ាឡេស៊ីក្នុងថ្ងៃបើកឆាកពូល B ពានរង្វាន់ AFF Championship ឆ្នាំ២០២០ កាលពីថ្ងៃទី៦ ខែធ្នូ កម្ពុជាត្រូវការឈ្នះដើម្បីបន្តក្តីសង្ឃឹមទៅវគ្គបន្តនៅពេលត្រូវប្រកួតវគ្គសន្សំពិន្ទុលើកទី២ជាមួយក្រុមជម្រើសជាតិឥណ្ឌូណេស៊ីវេលាម៉ោង៧:៣០នាទីយប់នេះ។
កាលប្រកួតបើកឆាក កម្ពុជាបានចាញ់ម៉ាឡេស៊ីដោយលទ្ធផល ៣-១ ខណៈជម្រើសជាតិឥណ្ឌូណេស៊ីយប់នេះជាការប្រកួតលើកដំបូងរបស់ខ្លួន ដូច្នេះឥណ្ឌូណេស៊ីមានកម្លាំងពេញល្អជាង ពីព្រោះកម្ពុជាទើបសម្រាកបាន៣ថ្ងៃប៉ុណ្ណោះ។

ក្រុមឥណ្ឌូណេស៊ីជាក្រុមខ្លាំងមួយប្រជែងកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរនៅក្នុងពូល B ។ ក្រុមនេះមានកីឡាករសំខាន់មួយចំនួនដែលលេងនៅតំបន់អឺរ៉ុប។ ជាក់ស្តែងកីឡាករវ័យក្មេង Elgan Bagot ជាខ្សែការពារវ័យក្មេងលេងនៅក្លឹបអង់គ្លេស Ipswich Town។ រូបគេទទួលបានការចាប់អារម្មណ៍ពីក្លឹបធំៗដូចជា Manchester United, Everton និង West Ham ក្នុងឆ្នាំនេះ ប៉ុន្តែសម្រេចបន្តកុងត្តាជាមួយក្លឹប Ipswich។
ជាមួយគ្នានេះ ខ្សែបម្រើពេញដោយទេពកោសល្យវ័យក្មេង Witan Sulaeman ដែលកំពុងលេងនៅក្លឹប Lechia Gdansk ប្រទេសប៉ូឡូញក៏ជាតួសំខាន់ដែលអាចនឹងបង្កគ្រោះថ្នាក់ដល់កម្ពុជាដែរ។
កម្ពុជាគ្មានសមាជិកលេងក្រៅប្រទេសឡើយ និងដាក់បញ្ចូលកីឡាករវ័យក្មេងច្រើនដូចជា លឹម ពិសុទ្ធ, សៀង ចន្ធា, ញាណ សុស៊ីដាន និង ប្រាក់ ធីវ៉ា ជាដើម។ ការដាក់យុវជនច្រើននេះគឺដើម្បីផ្តោតលើកីឡាស៊ីហ្គេមទាំងនៅប្រទេសវៀតណាម និងឆ្នាំ២០២៣នៅកម្ពុជា។ ជាមួយគ្នានេះ ក៏មានរៀមច្បងជាកម្លាំងស្នួល គួច សុកុម្ភៈ, ចាន់ វឌ្ឍនាកា, កែវ សុខផេង និង អ៊ន ចាន់ប៉ូលីនជាដើម។

ប្រវត្តិជួបគ្នារវាងកម្ពុជា និងឥណ្ឌូណេស៊ី ក្នុងពានរង្វាន់ AFF Cup នេះ កម្ពុជាមិនដែលមានប្រវត្តិឈ្នះឡើយក្នុងចំណោមជួបគ្នា៤លើក ហើយនៅឆ្នាំ២០០៤ កម្ពុជាចាញ់ឥណ្ឌូណេស៊ីធ្ងន់បំផុតរហូតដល់២-៨។
ប្រវត្តិជួបគ្នាក្នុងពានរង្វាន់ AFF Cup នេះ
- ឆ្នាំ១៩៩៦៖ ឥណ្ឌូណេស៊ី ៣-០ កម្ពុជា
- ឆ្នាំ២០០២៖ កម្ពុជា ២-៤ ឥណ្ឌូណេស៊ី
- ឆ្នាំ២០០៤៖ ឥណ្ឌូណេស៊ី ៨-២ កម្ពុជា
- ឆ្នាំ២០០៨៖ កម្ពុជា ០-៤ ឥណ្ឌូណេស៊ី
នៅពូលជាមួយគ្នានេះ ម៉ាឡេស៊ី ប្រកួតជាមួយ ឡាវ នៅវេលាម៉ោង៤:៣០នាទីល្ងាច៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ