កីឡា
ការផ្លាស់ប្តូរចុងក្រោយ កម្ពុជាដាក់កីឡាករអាយុក្រោម២៣ឆ្នាំ ១៦នាក់ ត្រៀមប៉ះ តាហ្ស៊ីគីស្ថាន
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើការផ្លាស់ប្តូរសមាជិកកីឡាករមួយចំនួន បន្ទាប់ពីចេញបញ្ជីឈ្មោះជាផ្លូវការកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដើម្បីប្រកួតមិត្តភាពអន្តរជាតិជាមួយ តាហ្ស៊ីគីស្ថាន នៅថ្ងៃទី៥ ខែមិថុនានេះ។

ស្របពេលកីឡាករចូលសញ្ជាតិមិនបានចូលរួម កីឡាករសំខាន់ៗមួយចំនួនទៀតមានបញ្ហារបួស និងជាប់ពិន័យ ហើយមានការផ្លាស់ប្តូរកីឡាករពីរបីនាក់បន្ថែមទៀតធ្វើឲ្យកីឡាករអាយុក្រោម២៣ឆ្នាំមានរហូតដល់១៥នាក់ ក្នុងចំណោមបញ្ជីឈ្មោះ២៣នាក់ ខណៈកីឡាករអាយុចាប់ពី២៤ឆ្នាំឡើងមានតែ៧នាក់ប៉ុណ្ណោះ។
ការផ្លាស់ប្តូរ និងបង្កើតកីឡាករវ័យក្មេងកាន់តែច្រើននេះគឺដើម្បីត្រៀមការប្រកួតពានរង្វាន់យុវជនអាស៊ី AFC U23 Asian Cup 2026 ដែលប្រទេសកម្ពុជាទទួលធ្វើម្ចាស់ផ្ទះជម្រុះពូល G ពីថ្ងៃទី១ ដល់ទី ៩ ខែកញ្ញា ឆ្នាំ២០២៥ ព្រមទាំងពាន ASEAN U23 Championship និងកីឡាស៊ីហ្គេម។

កីឡាករទាំង១៥នាក់ដែលមានអាយុក្រោម២៣ឆ្នាំមានដូចខាងក្រោម៖
អ្នកចាំទី
- វីរៈ ដារ៉ា អាយុ ២១ឆ្នាំ មកពីក្លិបព្រះខ័នរាជស្វាយរៀង
- រ៉េត លីហេង អាយុ ២១ឆ្នាំ មកពីក្លិបណាហ្គាវើលដ៍

ខ្សែការពារ
- ឡេង ណូរ៉ា អាយុ ២០ឆ្នាំ មកពីក្លិបវិសាខា
- ហ៊ួត វ៉ាន់ណេត អាយុ ២១ឆ្នាំ មកពីក្លិបណាហ្គាវើលដ៍
- អ៊ីម វ៉ាឃីម អាយុ ១៩ឆ្នាំ មកពីក្លិបអង្គរថាយហ្គឺរ
- ផាត សុខា អាយុ២២ឆ្នាំ មកពីក្លិបណាហ្គាវើលដ៍

ខ្សែបម្រើ
- ប៉ុង សាំម៉ូអែល អាយុ ១៩ឆ្នាំ មកពីក្លិបភ្នំពេញក្រោន
- ស៊ីន សុវណ្ណមករា អាយុ ២០ឆ្នាំ មកពីក្លិបវិសាខា
- មិន រតនៈ អាយុ ២២ ឆ្នាំ មកពីក្លិបព្រះខ័នរាជស្វាយរៀង
- ជូ ស៊ីនទិ អាយុ ២២ឆ្នាំ មកពីក្លិបព្រះខ័នរាជស្វាយរៀង

ខ្សែប្រយុទ្ធ
- សៀង ចន្ធា អាយុ ២២ឆ្នាំ មកពីក្លិបបឹងកេត
- ឃាន់ សុបិន អាយុ ២១ឆ្នាំ មកពីក្លិបបឹងកេត
- ញាណ សុស៊ីដាន អាយុ ២៣ឆ្នាំ មកពីក្លិបព្រះខ័នរាជស្វាយរៀង
- លឹម ពិសុទ្ធ អាយុ ២៣ឆ្នាំ មកពីក្លិបភ្នំពេញក្រោន
- សារ ទី អាយុ ២៣ឆ្នាំ មកពីក្លិបវិសាខា
- ហាវ សុខនេត្រ អាយុ ២១ឆ្នាំ មកពីក្លិបអាយអេសអាយ ដង្កោសែនជ័យ


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


