កីឡា
វ័យទើប២១ឆ្នាំ អ្នកចាំទី វីរៈ ដារ៉ា ឈ្នះពានចំនួន៩ទាំងក្រុម និងឯកត្តជន
អ្នកចាំទី វីរៈ ដារ៉ា កំពុងជោគជ័យក្នុងអាជីពបាល់ទាត់របស់ខ្លួន បន្ទាប់ពីបានចាប់ផ្តើមលេងបាល់ទាត់កាលពីឆ្នាំ២០១៨។

ផ្តើមចេញពីយុវជននៅក្លិប វិសាខា អ្នកចាំទី វីរៈ ដារ៉ា ត្រូវបានខ្ចីជើងទៅក្រុមខេត្តព្រៃវែង ដើម្បីមានឱកាសបង្ហាញខ្លួនក្នុងការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងលីគបាល់0ទាត់កម្ពុជា ចន្លោះឆ្នាំ២០២០-២០២២។ ក្រោយមក រូបគេបានចូលរួមជាមួយ វិសាខា វិញជាកន្លែង ដែលរូបគេបានឈ្នះពានសម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ២០២២។

ឆ្នាំ២០២៣ វីរៈ ដារ៉ា ត្រូវបានខ្ចីជើងទៅក្លិប ព្រះខ័នរាជស្វាយរៀង ដែលជាកន្លែងរូបគេបានជួយក្លិបឈ្នះជើងឯកលីគកម្ពុជា លើកដំបូងសម្រាប់ខ្លួន និងបានឈ្នះពានសម្តេចតេជោ ហ៊ុន សែន លើកទី២ គឺរដូវកាល២០២៣-២៤។

ចូលរដូវកាល២០២៤-២៥ វីរៈ ដារ៉ា ត្រូវបានក្លិប ព្រះខ័នរាជស្វាយរៀង ទិញផ្តាច់ពី វិសាខា ហើយរូបគេបានជួយក្លិបឈ្នះពានលីគកម្ពុជា លើកទី២ ព្រមទាំងជួយក្លិបទទួលបានចំណាត់ថ្នាក់លេខ២ពានរង្វាន់អាស៊ី AFC Challenge League និងចំណាត់ថ្នាក់លេខ២ពានសម្តេចតេជោ ហ៊ុន សែន រដូវកាល២០២៤-២៥។

ក្រៅពីពានរង្វាន់ទទួលបានជាមួយក្រុម វីរៈ ដារ៉ា ក៏បានឈ្នះពានឯកត្តជនជាច្រើនទៀតគឺពានស្រោមដៃមាសចំនួន៤ ក្នុងនាមជាអ្នកចាំទីល្អបំផុត និងជាអ្នកចាំទីល្អជាងគេ។ សរុបទៅ អ្នកចាំទីវ័យទើប២១ឆ្នាំរូបនេះបានឈ្នះពានជាមួយក្រុមចំនួន៥ និងពានឯកត្តជនចំនួន៤។


សមិទ្ធផលសំខាន់របស់ វីរៈ ដារ៉ា
- ពាន សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ ជាមួយ វិសាខា
- ពាន សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២៣-២៤ ជាមួយ ព្រះខ័នរាជស្វាយរៀង
- ពាន លីគបាល់ទាត់កម្ពុជា ឆ្នាំ២០២៣-២៤ ជាមួយ ព្រះខ័នរាជស្វាយរៀង
- ពាន ខេមបូឌានស៊ុបភើខាប់ ឆ្នាំ២០២៤ ជាមួយ ព្រះខ័នរាជស្វាយរៀង
- ពាន លីគបាល់ទាត់កម្ពុជា ឆ្នាំ២០២៤-២៥ ជាមួយ ព្រះខ័នរាជស្វាយរៀង
- ពាន ស្រោមដៃមាស ក្នុងពាន សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២៣-២៤
- ពាន ស្រោមដៃមាស លីគបាល់ទាត់កម្ពុជា ឆ្នាំ២០២៣-២៤
- ពាន ស្រោមដៃមាស ក្នុងលីគបាល់ទាត់កម្ពុជា ឆ្នាំ២០២៤-២៥
- ពាន កីឡាករសង្គ្រោះបាល់ល្អជាងគេ ក្នុងលីគបាល់ទាត់កម្ពុជា ឆ្នាំ២០២៤-២៥




អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


