កីឡា
ពេជ្រ សម្បត្តិ ប៉ះអ្នកមិនដែលចាញ់ ផាត់ថាណា រកឱកាសឈរកំពូលតារាងពូល A
ការប្រកួតខ្សែក្រវាត់ភេសជ្ជៈប៉ូវកំលាំងខារ៉ាបាវរដូវកាលទី៨ ឆ្នាំ២០២២នេះឈានចូលជុំទី៣ហើយ ខណៈបេក្ខភាពម្នាក់ៗកំពុងប្រជែងគ្នាដើម្បីបានចំណាត់ថ្នាក់លេខ១ និងលេខ២នៃពូលនីមួយៗដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
សម្រាប់ជុំទី៣ នាថ្ងៃអាទិត្យ ទី១៤ ខែសីហានេះនៅសង្វៀនបាយ័នស្ទឹងមានជ័យ ចាប់ពីម៉ោង៦ល្ងាចទៅ រឹតតែគួរឲ្យចាប់អារម្មណ៍ទ្វេឡើងនៅពេលក្របីព្រៃ ពេជ្រេ សម្បត្តិ ត្រូវប្រកួតជាមួយជើងខ្លាំងមិនទាន់ស្គាល់ចាញ់វគ្គសន្សំពិន្ទុក្នុងពូល B គឺ ថាត់ថាណា។

ការប្រកួតពីរជុំកន្លងមក ពេជ្រ សម្បត្តិ ទទួលបាន៤ពិន្ទុ បន្ទាប់ពីបើកឆាកបានចាញ់ ទួនប៉េ ទាំងចម្រូងចម្រាសដែលធ្វើឲ្យរូបគេទទួលបាន១ពិន្ទុប៉ុណ្ណោះ ប៉ុន្តែប្រកួតជុំទី២ អ្នកលេងគុនខ្មែររូបនេះបានផ្តួល រ៉ាក់ថែ ឲ្យសន្លប់ក្នុងទឹកទី២ ដើម្បីទទួលបាន៣ពិន្ទុបន្ថែម។ ពេលនេះរូបគេកំពុងឈរលេខ១ក្នុងពូលជាមួយពិន្ទុសរុប៤ ខណៈការប្រកួតលើកទី៣នេះ ប៉ះជើងខ្លាំង ថាត់ថាណា។ ប្រសិនបើ សម្បត្តិ ទទួលបានជ័យជម្នះ រូបគេនឹងទទួលបានឱកាសឡើងទៅវគ្គខ្វែង៤នាក់ចុងក្រោយ។
ចំណែកជើងខ្លាំងថៃ ថាត់ថាណា ស៊ីតអាចចានវីន មាន៦ពិន្ទុពេញពីការប្រកួតឈ្នះទាំងពីរជុំកន្លងមក ហើយឈរចំណាត់ថ្នាក់លេខ២។ ប្រកួតជុំទី១ កីឡាករថៃរូបនេះបានយកឈ្នះ ធន់ ផានិត និងបន្ទាប់មកឈ្នះ ជ័រ ពៅ ដោយពិន្ទុ។ រូបគេមាន៦ពិន្ទុស្មើនឹងមិត្តរួមជាតិ ទួនប៉េ ដែលឈ្នះ២ប្រកួតដូចគ្នា។
នៅរាត្រីជាមួយគ្នានេះដែរ ជ័រ ពៅ ត្រូវប្រកួតជាមួយ រ៉ាក់ថែ ស៊ីតអាចានបៀរ។ ជ័រ ពៅ ជាបេក្ខភាព១រូបដែលមាន៤ពិន្ទុស្មើនឹង ពេជ្រ សម្បត្តិ និង ធន់ ផានិត ហើយក៏ជាបេក្ខភាពម្នាក់ដែលមានក្តីសង្ឃឹមឡើងទៅវគ្គខ្វែងដែរ។ បន្ទាប់ពីឈ្នះ១ និងចាញ់១ ជ័រ ពៅ ត្រូវការជ័យជម្នះលើ រ៉ាក់ថែ ទើបរូបគេសង្ឃឹមខ្ពស់ក្នុងការឡើងទៅវគ្គខ្វែងដែរ។

ចំពោះ រ៉ាក់ថែ វិញ នៅសង្ឃឹមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីពីរប្រកួតកន្លងមកគឺឈ្នះ ផាន់ ផាត់ណាត់ និងចាញ់ ពេជ្រ សម្បត្តិ។
ពិន្ទុបណ្តោះអាសន្នពូលខ្មែរ (A)
- ពេជ្រ សម្បត្តិ មាន៤ពិន្ទុ (២ប្រកួត) ចាញ់ ទួនប៉េ និង ឈ្នះ រ៉ាថែ
- ធន់ ផានិត មាន៤ពិន្ទុ (២ប្រកួត) ចាញ់ ផាត់ថាណា និង ឈ្នះ ផេតម៉េតម៉ៃ
- ជ័រ ពៅ មាន៤ពិន្ទុ (២ប្រកួត) ឈ្នះ ផេតម៉េតម៉ៃ និង ចាញ់ ផាត់ថាណា
- ផាន់ ផាត់ណាត់ មាន២ពិន្ទុ (២ប្រកួត) ចាញ់ ទួនប៉េ និងចាញ់ រ៉ាថែ
ពិន្ទុបណ្តោះអាសន្នពូលថៃ (B)
- ទួនប៉េ មាន៦ពិន្ទុ (២ប្រកួត) ឈ្នះ ពេជ្រ សម្បត្តិ និងឈ្នះ ផាន់ ផាត់ណា
- ផាត់ថាណា មាន៦ពិន្ទុ (២ប្រកួត) ឈ្នះ ធន់ ផានិត និងឈ្នះ ជ័រ ពៅ
- រ៉ាក់ថៃ មាន៤ពិន្ទុ (២ប្រកួត) ឈ្នះ ផាន់ ផាត់ណាត់ និងចាញ់ ពេជ្រ សម្បត្តិ
- ផេតម៉េតម៉ៃ មាន២ពិន្ទុ (២ប្រកួត) ចាញ់ ធន់ ផានិត និងចាញ់ ជ័រ ពៅ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


