Connect with us

កីឡា

កក្រើក​​ប្រចាំ​​ឆ្នាំ​​ ពេជ្រ​ សម្បត្តិ​ បញ្ចប់​​ភាព​​មិន​ដែល​​ចាញ់​​របស់​ ផាត់ថាណា​ សង្ឃឹម​​ខ្ពស់​​ឡើង​​វគ្គ​​ខ្វែង

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ ពេជ្រ សម្បត្តិ ​និង​អ្នក​លេង​ឆ្លង​ដែន​ថៃ ផាត់ថាណា បាន​ធ្វើ​ឲ្យ​សង្វៀន​​​ខ្សែ​ក្រវាត់​ភេសជ្ជៈប៉ូវកំលាំងខារ៉ាបាវ​រដូវ​កាល​ទី​៨ ឆ្នាំ​២០២២​​ កាល​ពី​យប់​មិញ​នេះ​ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ​ជក់​ចិត្ត​ដិត​អារម្មណ៍ និង​រំភើប​កក្រើក​បំផុត​សម្រាប់​ឆ្នាំ​។

កីឡាករ ពេជ្រ សម្បត្តិ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ពិត​លើ​សង្វៀន​បង្ហាញ​ឲ្យ​ឃើញ​ថា ជើង​ខ្លាំង​ទាំង​ពីរ​មាន​លក្ខណៈ​ពិសេស និង​រឹង​មាំ​ធន់​ដូច​គ្នា។ ពេជ្រ សម្បត្តិ ចេញ​កណ្តាប់​ដៃ​ច្បាស់​ៗ​ទាំង​លើ​ក្បាល​ពោះ និង​មុខ​របស់​ដៃ​គូ​គិត​ចាប់​ពី​ទឹក​ទី​១​រហូត​ដល់​ទឹក​ទី​៥ ខណៈ ផាត់ថាណា ​ពូកែ​វ៉ៃ​កែង​ដែល​ធ្វើ​ឲ្យ​អ្នក​លេង​គុន​ខ្មែរជួប​ការ​លំបាក​ខ្លាំង។

យ៉ាង​ណា អ្នក​ទាំង​ពីរ​បង្ហាញ​ពី​ស្មារតី​នៃ​អ្នក​ប្រយុទ្ធ​ និង​សម្រុក​គ្នា​មិន​សំចៃកម្លាំង​ឡើយ​ពោល​គឺ​​តទល់​គ្នា​ ប្តូរ​កណ្តាប់​ដៃ និង​កែង​ដូច​ព្យុះ​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទាំង​ទស្សនា​ផ្ទាល់ និង​តាម​បណ្តាញ​សង្គមបុក​ពោះ ហើប​គូថ​ពី​កៅ និង​​ស្រែក​ហោ​កង​រំពង​ពេញ​សង្វៀន។

បន្ទាប់​ពី​តស៊ូ​គ្នា​៥​ទឹក​ពេញ​ក្នុង​ជុំ​ទី​៣ ពេជ្រ សម្បត្តិ បាន​ក្លាយ​ជា​បេក្ខភាព​ម្នាក់បញ្ចប់​ភាព​មិន​ដែល​ចាញ់​របស់​ជើង​ខ្លាំង ផាត់​ថាណា ដើម្បី​បន្ថែម​៣​ពិន្ទុ​បន្ត​ឈរ​លើ​កំពូល​តារាង​ពូល A និង​សង្ឃឹម​ខ្ពស់​ក្នុង​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ដូច្នេះ​ការ​ប្រកួត​៣ជុំ​ដូច​គ្នា​ ​អ្ន​ក​លេង​គុន​ខ្មែរ ពេជ្រ សម្បត្តិ ​បាន​ចាញ់​១ និង​ឈ្នះ​២​ ខណៈ ផាត់ថាណា ឈ្នះ​​២ និង​ចាញ់​១ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​នៃ​ជើង​​ឯក​ភេសជ្ជៈប៉ូវកំលាំងខារ៉ាបាវ​រដូវ​កាល​ទី​៨​នេះ។ ផាត់ថាណា ស្គាល់​បរាជ័យ​​លើក​ដំបូង បន្ទាប់​ពី​ឈ្នះ​ពីរ​លើក​កន្លង​មក ហើយ​រូប​គេ​​នៅ​តែ​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

មួយ​គូ​ទៀត ជ័រ ពៅ ពិត​ជា​សោក​ស្តាយ​ខ្លាំង​មែន​ទែន​ដែល​ភ្លាត់​ស្នៀត​ត្រូវ​បាន​​កីឡាករ​ថៃ រ៉ាថែ ទាត់​ចំ​ថ្ងាល​បណ្តាល​សន្លប់​ក្នុង​ទឹក​ទី​២។ តាម​ពិត​ទៅ​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​សង្ឃឹម​ច្រើន​ក្នុង​ការ​ទទួល​បាន​ជ័យជម្នះ។ រូប​គេ​បាន​សម្រុក​វ៉ៃ​​ក្នុង​ទឹក​ទី​២ និង​មាន​ប្រៀប​ទៅហើយ​ ប៉ុន្តែ​បែរ​ជា​ត្រូវ​មួយ​ជើង​របស់​ដៃ​គូ​ចប់​សព្វ​គ្រប់​តែ​ម្តង​។

តាម​រយៈ​បរាជ័យ​នេះ​បាន​ធ្វើ​ឲ្យ ជ័រ ពៅ មាន​ក្តី​សង្ឃឹម​តិច​​ក្នុង​ការ​​ឡើង​ទៅ​វគ្គ​៤​នាក់​ចុង​ក្រោយ ដោយ​សារ​​ប្រកួត​ចុង​ក្រោយ​ត្រូវ​ប៉ះ​ជើង​ខ្លាំង​ពូកែ​ស៊ូ ទួនប៉េ។ ចំណែកកីឡាករ​ថៃ រ៉ាក់​ថែ ​ដែល​អ្នក​គាំទ្រ​មើល​ឃើញ​ថា សង្ឃឹម​តិច​ជាង​គេ បែរ​ជា​បន្ថែម​៣​ពិន្ទុ​​ទៀត ដើម្បី​បានសរុប​​៧​ពិន្ទុ​ឈរ​លើ​កំពូល​តារាង និង​សង្ឃឹម​ឡើង​ទៅ​វគ្គ​បន្ត។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​ការ​ប្រកួត​បញ្ចប់​សន្សំ​ពិន្ទុ​ក្នុង​ពូល អ្នក​លេខ​១​ និង​លេខ​២​នៃ​ពូលនីមួយ​ៗ​​​ត្រូវ​ប្រកួត​គ្នា​​ក្នុង​​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដើម្បី​យក​ឈ្នះ​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

ពិន្ទុ​បណ្តោះ​អាសន្ន​ពូល​ខ្មែរ​ (A)

  1. ពេជ្រ សម្បត្តិ មាន​​៧​ពិន្ទុ (​៣​​ប្រកួត) ចាញ់​ ទួនប៉េ, ឈ្នះ រ៉ាថែ និង​ឈ្នះ ផាត់ថាណា
  2. ជ័រ ពៅ មាន​​៥​​ពិន្ទុ (៣​​ប្រកួត) ឈ្នះ​ផេតម៉េតម៉ៃ, ចាញ់​ ផាត់ថាណា និង​ចាញ់ រ៉ាថែ
  3. ធន់ ផានិត មាន​៤​ពិន្ទុ (២​ប្រកួត) ចាញ់ ផាត់ថាណា និង ឈ្នះ ផេតម៉េតម៉ៃ
  4. ផាន់ ផាត់ណាត់ មាន​២ពិន្ទុ (​២​ប្រកួត) ចាញ់ ទួនប៉េ និង​ចាញ់ រ៉ាថែ

ពិន្ទុបណ្តោះ​អាសន្នពូល​ថៃ (B)

  1. រ៉ាក់ថែ មាន​៧​​ពិន្ទុ (៣​​ប្រកួត) ឈ្នះ ផាន់ ផាត់ណាត់, ​ចាញ់ ពេជ្រ សម្បត្តិ និង​ឈ្នះ ជ័រ ពៅ
  2. ផាត់ថាណា មាន​៧​​ពិន្ទុ (៣​​ប្រកួត) ឈ្នះ ធន់ ផានិត, ​ឈ្នះ ជ័រ ពៅ និង​ចាញ់ ពេជ្រ សម្បត្តិ​​
  3. ទួនប៉េ  មាន​៦​ពិន្ទុ (២​ប្រកួត) ឈ្នះ ពេជ្រ សម្បត្តិ និង​ឈ្នះ ផាន់ ផាត់ណាត់
  4. ផេតម៉េតម៉ៃ មាន​២​ពិន្ទុ (​២​ប្រកួត)​ ចាញ់ ធន់ ផានិត និង​ចាញ់​ ជ័រ ពៅ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម