កីឡា
ជើងឯក Lethwei ពិភពលោក Too បានស្លាប់ដោយទារុណ្ឌកម្មយោធាមីយ៉ាន់ម៉ា
កីឡាករប្រដាល់ Lethwei របស់ប្រទេសមីយ៉ាន់ម៉ា Too Too បានស្លាប់ដោយសារការធ្វើទារុណ្ឌកម្មនៅមន្ទីរឃុំឃាំងរបស់យោធាមីយ៉ាម៉ាកាលពីខែមេសា ឆ្នាំ២០២៣។
ដំណឹងនៃមរណភាពរបស់អតីតប្រដាល់ជើងឯកពិភពលោក Too Too ទើបត្រូវបានក្រុមគ្រួសារដឹងកាលពីពេលថ្មីៗកន្លងទៅ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន lethweiworld.com កាលពីថ្ងៃទី១៤ ខែកក្កដា។

តាមប្រភពព័ត៌មានបានរៀបរាប់ថា កីឡាករ Too Too ត្រូវបានចាប់ខ្លួន និងយកទៅឃុំដោយមានការធ្វើទារុណ្ឌកម្មរហូតដល់ស្លាប់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ប៉ុន្តែក្រុមគ្រួសារទើបទទួលបានដំណឹងមរណភាព និងចោទជាសំនួរថា ហេតុអ្វីទើបផ្តល់ដំណឹងឲ្យក្រុមគ្រួសារដឹង ខណៈការស្លាប់បានកន្លងទៅប្រហែល៣ខែហើយ។
ពេលនេះ ក្រុមគ្រួសារកីឡាកររងគ្រោះបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងយោធាមីយ៉ាន់ម៉ាដែលបានធ្វើទារុណ្ឌកម្មរហូតដល់ស្លាប់។
ជុំវិញដំណឹងមរណភាពនេះដែរ កីឡាករ Dave Leduc ដែលជា«ស្តេចប្រដាល់ភូមា»បានសម្តែងការសោកស្តាយចំពោះការបាត់បង់ធនធានកីឡាករប្រដាល់មីយ៉ាន់ម៉ា។ ម្ចាស់ខ្សែក្រវាត់ពិភពលោករូបនេះបាននិយាយថា ៖«អ្នកប្រហែលជាបានឮឬអត់ តែអស្ថិរភាពកំពុងកើតឡើងនៅមីយ៉ាន់ម៉ា។ មីយ៉ាន់ម៉ាបានបាត់បង់ជើងឯករបស់ខ្លួនហើយ»។
Dave Leduc បានបញ្ជាក់ថា កីឡាករ Too Too ជាដៃគូទី១ដែលខ្លួនបានប្រកួតជាមួយនៅប្រទេសមីយ៉ាន់ម៉ា និងជាមនុស្សដំបូងគេដែលនាំឲ្យខ្លួននាំយកកីឡាប្រដាល់មីយ៉ាន់ម៉ាទៅកាន់ពិភពលោក។
តាមដំណឹង កីឡាករ Too Too ត្រូវបានចាប់ខ្លួននៅពេលរូបគេបានចូលរួមក្នុងសកម្មភាពធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធាមីយ៉ាន់ម៉ាកាលពីឆ្នាំ២០២១។ រូបគេត្រូវបានចាប់ខ្លួននៅផ្ទះឯភូមិ Munbu ក្នុងតំបន់ Magwe។ ឆ្លងកាត់ប្រវត្តិឡើងសង្វៀនប្រហែលជា៧០ដង កីឡាករធ្លាប់ឈ្នះជើងឯក Lethwei ពិភពលោកទម្ងន់៧៥គីឡូក្រាម និងជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០១៣ ព្រមទាំងខ្សែក្រវាត់ និងពានរង្វាន់ជាច្រើនទៀត៕
ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


