Connect with us

កីឡា

មើលជើងកីឡាករបរទេសរបស់ព្រះខ័នរាជស្វាយរៀងត្រៀមរដូវកាលថ្មី

បានផុស

នៅ

នៅ​ពេល​នេះ ក្លិប​បាល់ទាត់ព្រះ​ខ័នរាជ​ស្វាយរៀង​​មាន​កីឡាករ​បរទេស​៧​រូប​​​ បន្ទាប់​ពី​នាំ​ចូល​សមាជិក​ថ្មី​សញ្ជាតិ​ជប៉ុន Ryo Fujii នៅ​ក្នុង​សប្តាហ៍​នេះ ខណៈ​ច្បាប់​អនុញ្ញាត​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ឲ្យ​ចុះ​ឈ្មោះ​កីឡាករ​បរទេស​តែ​៦​រូប។

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ប្រកាស​ពី​កីឡាករសញ្ជាតិ​ជប៉ុន Hikaru Mizuno បាន​របួសត្រូវ​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ព្យាបាល​ ស្រប​ពេល​នាំ​ចូល​សមាជិក​ថ្មី។ ទោះ​បី​ជា​​យ៉ាង​ណា​ ​នៅ​មិន​ទាន់​ច្បាស់​ថា​តើ​កីឡាករ​រូប​ណា​ដែល​នឹង​ត្រូវ​ចេញ​ដើម្បី​សល់​ត្រឹម​តែ​៦​រូប​ស្រប​តាម​កូតាកីឡាករ​បរទេស។

កីឡាករ​បរទេស​ទាំង​៧​រូប​របស់​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​គឺ​កីឡាករ​ប្រេស៊ីល​២​រូប កីឡាករ​ជប៉ុន​៣​​រូប កីឡាករ​ឡាវ​១​រូប និង​កីឡាករ​កាណាដា​១។​

  • កីឡាករ​ប្រេស៊ីល Grabiel Silva
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Gabriel Silva​ ​ជា​កីឡាករ​ប្រេស៊ីល​លេង​ក្នុង​តំណែង​ប្រយុទ្ធ​​បាន​ចូល​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ក្នុង​រដូវ​កាល​ថ្មី​នេះ​ទេ ប៉ុន្តែ​នេះ​ជា​រដូវ​កាល​ទី​២​នៅ​ក្នុង​លីគ​កំពូល​កម្ពុជា បន្ទាប់​ពី​រដូវ​កាល​២០២២​លេង​ឲ្យ​ក្លឹប​អង្គរ​ថាយហ្គឺរ​រក​បាន​១៣​គ្រាប់។

  • កីឡាករប្រេស៊ីល Iago Fernanddess

Fernandes ​ក៏​ជា​កីឡាករ​ប្រេស៊ីល​លេង​ក្នុង​តំណែង​បម្រើ​ប្រយុទ្ធទើប​ចូល​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ក្នុង​រដូវ​កាល​ថ្មី​នេះ​ដែរ ខណៈ​ឆ្នាំ​​២០២២កន្លង​​​ទៅ​​ជា​រដូវ​កាល​ដំបូង​នៅ​លីគ​កំពូល​កម្ពុជា រូប​គេ​រក​បាន​៦​គ្រាប់​ឲ្យ​អង្គរថាយហ្គឺរ។

  • កីឡាករ​ជប៉ុន Ryo Fujii

Ryo លេងតំណែងជាខ្សែបម្រើការពារ អាយុ២៦ឆ្នាំ និងកម្ពស់ ១.៧៨ម៉ែត្រ ធ្លាប់​ជា​យុវជនរបស់ក្រុមអាមេរិក LA Galaxy។ រូប​គេ​មាន​បទ​ពិសោធ​ច្រើន​នៅ​តំបន់អាស៊ាន​គឺ​លេងឲ្យក្រុម Kaya–Iloilo លីគកំពូលហ្វីលីពីន និង PSIS Semarang លីគកំពូលឥណ្ឌូណេស៊ី។

  • កីឡាករ​ជប៉ុន Takashi Odawara

Takashi ​ជា​កីឡាករ​ជប៉ុន​លេង​ក្នុង​តួនាទី​បម្រើ​ការពារ​ដែល​បាន​ចូល​រួម​ជា​មួយ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​កាល​ពី​រដូវ​កាល​២០២២ ​ដែល​មាន​ស្ថិតិ​ល្អ​ត្រូវ​បាន​ក្លឹប​មាន​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង​បន្ត​កុងត្រា​ចូល​រដូវ​កាល​២០២៣-២៤។

  • កីឡាករ​ជប៉ុន Hikaru Mizuno

Hikaru ជា​កីឡាករ​ជប៉ុន​លេង​ក្នុង​តួនាទី​បម្រើ​ការពារ​កណ្តាល​ដែល​នៅ​ជា​មួយ​ព្រះ​ខ័ន​រាជ​ស្វាយរៀង៣​រដូវ​កាល​ហើយ​គិត​ទាំង​ឆ្នាំ​២០២៣-២៤​​​នេះ បន្ទាប់​ពី​ចូល​រួម​លើក​ទី​១រដូវ​កាល​២០១៥-២០១៦។ រូប​គេ​​បាន​ផ្ទេរ​ទៅ​កាន់​បឹងកេតជា​ច្រើន​​រដូវ​កាលគឺ​២០១៧-២០២១ មុន​ពេល​វិលត្រឡប់​មក​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​​ឆ្នាំ២០២២។

  • កីឡាករឡាវ Bounphachan Bounkong

Bounkong អាយុ​២២​ឆ្នាំជា​អតីត​សមាជិក​ក្លិបរបស់​លីគ​កំពូល​ឡាវ Young Elephants ដែល​ធ្លាប់បង្ហាញ​ខ្លួន​៥៨​លើក ​ស៊ុត​ចូល​បាន​៤០​គ្រាប់​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៨។ រូប​គេ​ជា​សមាជិក​ជម្រើស​ជាតិ​ឡាវតាំង​ពី​យុវជន​អាយុ​ក្រោម​១៩​ឆ្នាំ​រហូត​ដល់​ឈុត​ធំ។ រូប​គេ​​​លេង​នៅ​ក្រុម​​អាយុ​ក្រោម​១៩​ឆ្នាំ​បាន​៦​ដង​ស៊ុត​បាន​៦​គ្រាប់ លេង​នៅ​ក្រុម​​អាយុ​ក្រោម​២៣​ឆ្នាំ​​​១០​ដង រក​បាន​៥​គ្រាប់ និង​បង្ហាញ​ខ្លួន​ឲ្យ​ឈុត​ធំ​១០​ដង​រក​បាន​៤​គ្រាប់។

  • កីឡាករកាណាដា Marcus Haber

Marcus ​​អាយុ​​​៣៤​ឆ្នាំ​​​ជា​​ខ្សែ​ប្រយុទ្ធ​នៅ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​​ជា​ក្លិប​ទី​២​នៅ​កម្ពុជា បន្ទាប់​ពី​រូប​គេ​ចូល​រួម​ជា​មួយ​វិសាខា​រដូវ​កាល​២០២១។ ការ​បន្ត​កុងត្រា​ជា​មួយ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​រដូវ​កាល​២០២៣-២៤​មាន​ន័យ​ថា រូប​គេ​លេង​នៅលីគ​កម្ពុជា៣​រដូវ​កាល​ជាប់គ្នា។ កាល​លេង​ឲ្យ​វិសាខា​ រូប​គេ​រក​បាន​១៧​គ្រាប់ និង​រដូវ​កាល​​២០២២​នៅ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​រក​បាន​២៥​គ្រាប់ ក្លាយ​ជា​ម្ចាស់​ស្បែក​ជើង​មាស (Top Scorer) និង​ជា​កីឡាករ​ល្អ​ប្រចាំ​រដូវ​កាល៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម