Connect with us

កីឡា

សហព័ន្ធ​គុន​ខ្មែរ​ ​ពិន័យ​កីឡាករ​១៥​នាក់​ពី​ការ​ឡើង​ប្រកួត​​ញឹកពេក

បានផុស

នៅ

សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​សម្រេច​ពិន័យ​កីឡាករ​ប្រដាល់​ចំនួន​១៥​នាក់​ពី​បទ​ឡើង​ប្រកួត​ញឹក​ញាប់​ពេក​ដែល​ខុស​ទៅ​នឹង​បទ​បញ្ជា​ថ្មី​ដែល​មិន​អនុញ្ញាត​​ឲ្យ​កីឡាករ​ កីឡាការិនី​ឡើង​ប្រកួត​ទេ ប្រសិន​បើ​សម្រាក​មិន​បាន​២​សប្តាហ៍​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការពិន័យ​នេះ​គឺ​ជា​ការ​ព្រមាន​ជា​លាយល័ក្ខអក្សរ និង​ប្រកាស​ជា​សាធារណៈ​​​លើក​ទី១​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិន​បើ​មាន​លើក​ទី២​ទើប​ត្រូវ​ពិន័យ​មិន​អនុញ្ញាត​ឲ្យ​ឡើង​ប្រកួត​រយៈ​ពេល​៦​សប្តាហ៍។

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៤ សហព័ន្ធ​គុន​ខ្មែរ​បាន​ចេញ​គោល​ការណ៍​ថ្មី​ដោយ​អនុញ្ញាត​ឲ្យ​កីឡាករ កីឡាការិនី​ម្នាក់​អាច​ឡើង​ប្រកួត​បាន​​ទាល់​តែ​សម្រាក​​បាន​២​សប្តាហ៍​ឡើង​ពោល​គឺ​ចាប់​​ពី​ការ​ប្រកួតចុង​ក្រោយ​ ដោយ​សម្រាក​បាន​២​សប្តាហ៍​ទើប​អាច​ឡើង​ប្រកួត​ថ្មី​បាន។ ប្រការ​នេះ​មាន​ន័យ​ថា រាល់​កន្លះ​ខែ​​អាច​ឡើង​ប្រកួត​បាន​ម្តង ឬ​ប្រកួត​មួយ​ខែ​ពីរ​ដង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម