កីឡា
តើលោក Josep Muñoz និយាយអ្វីខ្លះ ក្រោយការប្រកួតតានតឹងយប់មិញ?
ម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង បានផ្តល់បរាជ័យជាលើកដំបូងដល់ ភ្នំពេញក្រោន ក្នុងរដូវកាលនេះ បន្ទាប់ពីយកឈ្នះដោយលទ្ធផល ៣-១ សម្រាប់ការប្រកួតសប្តាហ៍ទី១៧ ខេមបូឌានព្រីមៀរលីគ រដូវកាល២០២៤-២៥។
លោក Josep Muñoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានមើលឃើញពីការសម្រេចចិត្តរបស់អាជ្ញាកណ្តាលល្អប្រសើរច្រើន ប៉ុន្តែក៏មានចំណុចខ្លះដែលសម្រេចចិត្តមិនច្បាស់លាស់។ ទោះបីជាយ៉ាងណា លោកពិតជាសប្បាយចិត្តចំពោះការលេងរបស់កូនក្រុមដែលធ្វើបានតាមផែនការច្រើន ហើយរីករាយដែលកីឡាករ Pablo បានវិលត្រឡប់ចូលទីលាន។

លោកបាននិយាយថា ៖«យើងសប្បាយចិត្តសម្រាប់ការប្រកួតថ្ងៃនេះ។ នៅវគ្គទី១ យើងធ្វើបានល្អមែនទែន ក្នុងរយៈពេល២៥នាទីដំបូង។ យើងមានឱកាសច្រើនក្នុងការស៊ុត។ បន្ទាប់ពីយើងទាត់បញ្ចូលទីបាន១គ្រាប់ហើយ ក្រុមភ្នំពេញក្រោនបានដាក់សម្ពាធខ្លាំង ទាំងតំបន់បម្រើ និងតំបន់ការពារសុទ្ធតែឡើងមកដាក់សម្ពាធនៅខាងលើ។ យើងបង្កើតឱកាសពីក្រោយខ្នងច្រើន។ យើងបង្កើតឱកាសមួយទល់មួយជាមួយអ្នកចាំទី។ ជិតចប់វគ្គទី១ ភ្នំពេញក្រោន បានបង្កើតឱកាស យើងដឹងហើយគុណភាពកីឡាកររបស់គេរហូតតាមស្មើយើង»។
«នៅវគ្គទី២ យើងធ្វើបានល្អ ជាពិសេសកីឡាករបានយល់ដឹងច្រើនពីរបៀបលេង។ យើងគួរតែមានគ្រាប់បាល់ច្រើនជាងហ្នឹង។ បន្ទាប់ពីបាល់ប៉េណាល់ទីហើយ យើងគួរតែមានគ្រាប់បាល់បន្ថែមទៀត។ ថ្ងៃនេះយើងសប្បាយចិត្តសម្រាប់ Pablo ដែលបានត្រឡប់មកកាន់ទីលានសាជាថ្មី។ ចុងក្រោយ យើងសប្បាយចិត្តមែនទែនសម្រាប់ការប្រកួតនេះ។ ជាពិសេសជាមួយអ្នកគាំទ្រយ៉ាងច្រើនរបស់យើង»។

លោកបាននិយាយពីអាជ្ញាកណ្តាលថា ៖«ជាទូទៅ មន្ត្រីអាជ្ញាកណ្តាលធ្វើបានល្អសម្រាប់ការប្រកួតថ្ងៃនេះ ប៉ុន្តែពិបាកដែរក្នុងការសម្រេចចិត្តមួយចំនួន។ ប្រសិនបើជំនួយការអាជ្ញាកណ្តាលជួយសម្រេចចិត្តមួយចំនួន ប្រហែលជាប្រសើរជាងនេះ។ យើងឃើញវគ្គទី១ ប៉ះ Christian គឺ១០០% ប៉េណាល់ទី។ វគ្គទី២វិញ ឃើញចាប់បាល់ Offside ប៉ុន្មានដង តែអត់ Offside ទេ។ ជាពិសេសបាល់ មិន រតនៈ ស៊ុតចូលគឺអត់ Offside ទេ។ មួយទៀតគឺ ចាន់ប៉ូលីន គួរតែទទួលបានកាតលឿងលើកទី២ គឺស្មើនឹងកាតក្រហម។ ពិន័យប៉េណាល់ទីគឺត្រូវហើយ ហើយកំហុសនេះគឺជាកំហុសពិន័យកាត ប៉ុន្តែមិនពិន័យកាតទៅវិញ»។
គិតត្រឹមសប្តាហ៍ទី១៧ ព្រះខ័នរាជស្វាយរៀង ឈ្នះ១៤ប្រកួត ស្មើ១ប្រកួត និងចាញ់២ប្រកួត មាន៤៣ពិន្ទុ តាមពីក្រោយ១ពិន្ទុពីក្រុមកំពូលតារាង ភ្នំពេញក្រោន (៤៤ពិន្ទុ) ដែលឈ្នះ១៤ប្រកួត ស្មើ២ប្រកួត និងចាញ់១ប្រកួត៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


