កីឡា
រដូវកាលមុនរបួស Goselink កំពុងជា Top Scorer រដូវកាលនេះ
កីឡាករសញ្ជាតិហូឡង់ Jelle Goselink កំពុងរីករាយនឹងអាជីពរបស់ខ្លួនជាមួយនឹងក្លិប ភ្នំពេញក្រោន នារដូវកាល២០២៤-២៥ បន្ទាប់ពីចូលរួមនៅរដូវកាលដំបូងមិនបានបង្ហាញខ្លួនសោះ។

កីឡាករ Jelle Goselink ត្រូវបានក្លិបភ្នំពេញក្រោន ខ្ចីជើងពី Borneo Samarinda កាលពីដើមឆ្នាំ២០២៣-២៤ ដើម្បីឲ្យមកជួយក្រុមក្នុងលីគបាល់ទាត់កំពូលកម្ពុជា ជើងទី២ និងពានរង្វាន់ AFC Cup វគ្គសន្សំពិន្ទុក្នុងពូល A ប៉ុន្តែរូបគេបានរបួសនៅពេលហ្វឹកហាត់ជាមួយក្រុមតាំងពីចូលរួមដំបូងម្ល៉េះ។ ម្ល៉ោះហើយរូបគេបានចំណាយពេលវេលាជាច្រើនខែក្នុងការព្យាបាល។ រូបគេបានវិលត្រឡប់ទៅព្យាបាលរបួសនៅស្រុកកំណើតនៅប្រទេសហូឡង់វិញ។
ទោះបីជារបួសតាំងពីពាក់កណ្តាលរដូវកាលរហូតដល់ចប់រដូវកាល២០២៣-២៤ ក៏ក្លិបជើងឯកលីគកំពូលកម្ពុជា៧សម័យកាលមិនបោះបង់ចោលកីឡាកររូបនេះឡើយ។ នៅពេលររបួសបានជាសះស្បើយ រូបគេក៏បានចូលហ្វឹកហាត់ជាមួយក្រុម និងបានបង្ហាញខ្លួនជាបន្តបន្ទាប់នៅក្នុងរដូវកាលថ្មី។

គិតត្រឹមសប្តាហ៍ទី២០នៃលីគកម្ពុជារដូវកាល២០២៤-២៥ កីឡាករ Jelle Goselink កំពុងឈរលំដាប់ទី១ក្នុងនាមជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេគឺ១៥គ្រាប់។ រូបគេកំពុងជួយឲ្យក្រុមភ្នំពេញក្រោន ឈរលើកំពូលតារាង ដោយឈ្នះ១៥ប្រកួត ស្មើ២ប្រកួត និងចាញ់១ប្រកួត រកបាន៤៧ពិន្ទុ។
គ្រាប់បាល់ទាំង១៥របស់ Jelle Goselink ស៊ុតចូល៖
ជុំទី១
- ឈ្នះ វិសាខា ៤-២
- ឈ្នះ ក្រសួងការពារជាតិ ២-១
- ឈ្នះ បឹងកេត ២-១
- ឈ្នះ គិរីវង់សុខសែនជ័យ ៦-០
- ឈ្នះ ណាហ្គាវើលដ៍ ៦-២ (Goselink ២គ្រាប់)
- ឈ្នះ ឡាយហ្វខេត្តព្រះសីហនុ ១០-០ (Goselink ២គ្រាប់)
- ឈ្នះ ព្រះខ័នរាជស្វាយរៀង ៤-៣ (Goselink ១គ្រាប់)
- ឈ្នះ ក្រសួងមហាផ្ទៃ ៥-១ (Goselink ១គ្រាប់)
- ឈ្នះ អង្គរថាយហ្គឺរ ៣-១
- ឈ្នះ ISI ដង្កោសែនជ័យ ១-០ (Goselink ១គ្រាប់)

ជុំទី២
- ស្មើ វិសាខា ៣-៣
- ឈ្នះ ក្រសួងការពារជាតិ ៣-១ (Goselink ១គ្រាប់)
- ឈ្នះ បឹងកេត ៣-១ (Goselink ២គ្រាប់)
- ឈ្នះ គិរីវង់សុខសែនជ័យ ៣-១ (Goselink ២គ្រាប់)
- ស្មើ ណាហ្គាវើលដ៍ ០-០
- ឈ្នះ ឡាហ្វ ខេត្តព្រះសីហនុ ៥-០ (Goselink ១គ្រាប់)
- ចាញ់ ព្រះខ័នរាជស្វាយរៀង ៣-១ (Goselink ១គ្រាប់)
- ឈ្នះ ក្រសួងមហាផ្ទៃ ២-០ (Goselink ១គ្រាប់)
- ប៉ះ អង្គរថាយហ្គឺរ ថ្ងៃទី៩ ខែកុម្ភៈ
- ប៉ះ ISI ដង្កោសែនជ័យ ថ្ងៃទី១៦ ខែកុម្ភៈ
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?