កីឡា
ព្រះខ័នរាជស្វាយរៀង បង្កើនទំនុកចិត្តក្នុងការនាំមុខ ភ្នំពេញក្រោន
ព្រះខ័នរាជស្វាយរៀង រកបាន៣ពិន្ទុបន្ថែមទៀតដើម្បីបង្កើនទំនុកចិត្តក្នុងការនាំមុខពិន្ទុលើក្រុមខ្លាំង ភ្នំពេញក្រោន ក្នុងវគ្គ៦ក្រុមចុងក្រោយ ពានរង្វាន់ខេមបូឌានព្រីមៀរលីគរដូវកាល២០២៤-២៥។

ការប្រកួតសប្តាហ៍ទី១ វគ្គ៦ក្រុមចុងក្រោយ ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បានដាក់សម្ពាធយ៉ាងខ្លាំងលើក្រុម បឹងកេត ដែលព្យាយាយមលេងការពារ និងវាយបក។ បឹងកេតពិតជាការពារបានល្អខ្លាំងមែនទែនដោយអាចរក្សាសំណាញ់រហូតដល់ចុងម៉ោងទើបធ្លាយតាមរយៈការស៊ុតបញ្ចូលទីពីចម្ងាយដ៏អស្ចារ្យរបស់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Christian នៅនាទី៩០+២។

គ្រាប់បាល់តែ១គត់របស់ Christian គ្រប់គ្រាន់ជួយឲ្យ ព្រះខ័នរាជស្វាយរៀង រកបាន៣ពិន្ទុពេញដើម្បីមាន៥៥ពិន្ទុ នាំមុខ៤ពិន្ទុលើ ភ្នំពេញក្រោន ដែលមាន៥១ពិន្ទុ។ ភ្នំពេញក្រោន បានចាញ់ម្ចាស់ផ្ទះ វិសាខា ដោយលទ្ធផល ២-១ នៅកីឡដ្ឋានព្រីនស៍ កាលពីថ្ងៃសៅរ៍ ទី២២២ ខែកុម្ភៈ ឆ្នាំ២០២៥។
ការនាំមុខ៤ពិន្ទុនេះកាន់តែធ្វើឲ្យ ព្រះខ័នរាជស្វាយរៀង មានទំនុកចិត្តក្នុងការក្តោបក្តាប់ឱកាសកាន់តែរឹងមាំឆ្ពោះទៅរកការគ្រងជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២៤-២៥។ ស្របពេលនេះ ក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង កំពុងមានទម្រង់លេងល្អប្រសើរឡើងវិញ បន្ទាប់ពីកីឡាករបានជាសះស្បើយពីរបួសមួយចំនួន ហើយក៏ជាពេលវេលាមិនសូវមមាញឹកខ្លាំងក្នុងការប្រកួតទាំងពានរង្វាន់ក្រៅប្រទេសដូចមុន។

៥ប្រកួតចុងក្រោយរបស់ ភ្នំពេញក្រោន គឺឈ្នះ២ប្រកួត ស្មើ១ប្រកួត និងចាញ់២ប្រកួត ហើយខ្សត់គ្រាប់បាល់ដែលជាហេតុធ្វើឲ្យពួកគេនៅពីក្រោមក្រុមកំពូលតារាងរហូតដល់៤ពិន្ទុ។
តារាងពិន្ទុ៦ក្រុមចុងក្រោយ
- ព្រះខ័នរាជស្វាយរៀង មាន៥៥ពិន្ទុ
- ភ្នំពេញក្រោន មាន៥១ពិន្ទុ
- វិសាខា នាប៤៧ពិន្ទុ
- អង្គរថាយហ្គឺរ មាន៤០ពិន្ទុ
- ណាហ្គាវើលដ៍ មាន៣៦ពិន្ទុ
- បឹងកេត មាន៣០ពិន្ទុ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


