កីឡា
រស្មី គុនខ្មែរ ពីមនុស្សធម្មតាក្លាយជាគំរូគេក្នុងភូមិជំរុញទឹកចិត្តអាណាព្យាបាលឲ្យកូនចាប់ហាត់កីឡា
អ្នកប្រដាល់មកពីខេត្តបាត់ដំបង រស្មី គុនខ្មែរ ថាពីមុនត្រឹមជាក្មេងតូចល្អិត និងធម្មតាម្នាក់នៅក្នុងភូមិពពាលខែ ឃុំជ្រៃ ប៉ុណ្ណោះ ប៉ុន្តែក្រោយហាត់ប្រដាល់ឥលូវក្លាយជាក្មេងគំរូដល់យុវជនផ្សេងៗធ្វើតាម។

កីឡាករ រស្មី គុនខ្មែរ
រស្មី គុនខ្មែរ បានឲ្យដឹងថា មុនចាប់អាជីពជាអ្នកប្រដាល់នេះរូបគេក៏ត្រូវបានអ្នកជិតខាង និងអ្នកក្នុងស្រុកភូមិចំអន់អំពីរាងកាយផងដែរថា «មាឌតូច ដៃជើងតូចៗ ចង់ធ្វើអ្នកប្រដាល់វាយអ្នកជាមួយអ្នកណាឈ្នះ»។ ប៉ុន្តែដោយសារការស្រឡាញ់ និងចង់ចាប់អាជីពប្រដាល់នេះឲ្យបានរូបគេមិនខ្វល់ពីសំដីអ្នកដទៃនោះឡើយជម្នះរហូតមកដល់ពេលនេះ។

រស្មី គុនខ្មែរ កំពុងហ្វឹកហាត់
បន្ទាប់ពីបានក្លាយជាអ្នកប្រដាល់ពេញលេញ និងមានឱកាសប្រកួតតាមសង្វៀន ឬស្ថានីយផ្សេងៗជាហូរហែរួចមកងាកទៅអ្នកស្រុកភូមិបែរជាសរសើរ និងស្រឡាញ់ចូលចិត្តជាខ្លាំង។ បន្ថែមពីនេះប្រាក់រង្វាន់ និងតម្លៃខ្លួនប្រកួតទទួលបានជាបន្តបន្ទាប់ធ្វើឲ្យរូបគេអាចជួយដល់ជីវភាពគ្រួសារបានកាន់តែច្រើនធូរធារជាងមុន។

រស្មី គុនខ្មែរ កំពុងហ្វឹកហាត់
អ្នកលេងគុនខ្មែរទម្ងន់ស្រាលរូបនេះបន្ថែមទៀតថា ឥលូវនេះរូបគេមានការគោរពស្រឡាញ់ និងឲ្យតម្លៃជាខ្លាំងពីសំណាក់អ្នកនៅស្រុកកំណើតថែមទាំងចាស់ៗទីនោះបានប្រាប់កូនចៅឲ្យយកគំរូតាមទៀតផងដូចជាឲ្យហាត់ប្រដាល់ និងតស៊ូដូចខ្លួន។ ដោយសារការតស៊ូរបស់ខ្លួននេះហើយទើបអ្នកស្រុកជំរុញដល់កូនចៅឲ្យចាប់អាជីពតាមទាំងសីលធម៌ នៃការរស់នៅក្នុងសង្គមល្អ ចេះជួយរកលុយដោះស្រាយជីវភាពគ្រួសារ និងបានលើកតម្កើងកេរ្តិ៍ឈ្មោះក្រុមគ្រួសារ។
បញ្ជាក់ដែរថា រស្មី គុនខ្មែរ ជាកីឡាករ នៃក្លឹបប្រដាល់គុនខ្មែរដូនតា បង្វឹកដោយលោក ឃឹម សុជាតិ។ រូបគេមានស្រុកកំណើតនៅភូមិ ពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ រស្មី ចាប់ប្រឡូកក្នុងវិស័យប្រដាល់អំឡុងដើមឆ្នាំ ២០១៨ ជាមួយលោក ស៊ន អេលីត នៃក្លឹបឆ្មាសសែនសុខ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


