កីឡា
លោក ជាម អាដាំ និយាយពីបច្ចេកទេសវាយដៃ និងការប្រើកណ្ដាប់ដៃរបស់ ពេជ្រ សម្បត្តិ
អតីតល្បីឈ្មោះ និងឈ្នះខ្សែក្រវាត់ពានរង្វាន់ជាច្រើនគ្រឿង លោក ជាម អាដាំ ថាជំនាន់លោកក៏មិនជាអ្នកវាយដៃល្អណាស់ណាទេ ប៉ុន្តែគ្រាន់តែលោកចូលចិត្តការវាយខ្លីអាចការពារខ្លួនបានលឿន និងមិនសូវមានគ្រោះថ្នាក់ក្នុងពេលប្រកួត។

លោក ជាម អាដាំ
ម្ចាស់ខ្សែក្រវាត់ K Cement លោក ជាម អាដាំ បានឲ្យដឹងថា ឥលូវនេះមានអ្នកវាយដៃល្អៗច្រើន និងល្អជាងលោកវាយផងជាក់ស្ដែងដូចកីឡាករ ពេជ្រ សម្បត្តិ ជាដើម។ ជំនាន់កាលលោកប្រកួតពេលនោះគឺលោកចូលចិត្តវាយដៃខ្លី និងវាយតែពីខាងក្នុងនោះទេ។

លោក ជាម អាដាំ
ជើងខ្លាំងជំនាន់ CTN ខាងលើនេះបន្ថែមទៀតថា ការដែលលោកវាយដៃខ្លីបែបនេះទី១ អាចដកមកការពារវិញបានលឿន ព្រោះដៃដែលវាយទៅគេមិនអស់។ ទី២ ការវាយពីខាងក្នុងដូចលោកគឺច្បាស់ ត្រូវលើដៃគូច្រើន និងអាចការពារមុខខ្លួនឯងទៀតនៅពេលដៃគូវាយបកពីក្រៅមកមិនចូលដល់ថ្គាម។

លោក ជាម អាដាំ
គ្រូជំនួយក្លឹបនាគនាំសំណាងនារាយណ៍តេជៈឲ្យដឹងទៀតថា ចំពោះកីឡាករ ពេជ្រ សម្បត្តិ កណ្ដាប់ដៃល្អ និងអាចចេញបានគ្រប់ទម្រង់វាយដៃនេះមិនថា ខាវឆ្វេង-ស្ដាំ វាយត្រង់ វាយក្រោះសេ វាយខ្លី វាយវែងគឺវាយបានទាំងអស់។ ចំណុចល្អមួយទៀតនោះគឺវាយចេញបានច្រើន ដូច្នេះហើយអ្នកដែលប៉ះរូបគេគឺពិបាកវាយជាមួយណាស់ និងវាយមិនសូវទាន់ សម្បត្តិ នោះឡើយ។

កីឡាករ ពេជ្រ សម្បត្តិ
បញ្ជាក់ដែរថា លោក ជាម អាដាំ ជាអតីតអ្នកប្រដាល់ល្បីឈ្មោះមួយរូបនៅជំនាន់លោក ម៉ា សេរី ឯស្ថានីយរទស្សន៍ CTN។ លោកបានចាកចេញពីវិស័យប្រដាល់នេះប្រហែលជាង ១០ឆ្នាំមកហើយ។ បច្ចុប្បន្នលោកជាគ្រូជំនួយនៅក្លឹបនាគនាំសំណាងនារាយណ៍តេជៈ របស់លោក ឡុង សវណ្ណឌឿន៕



សម្បត្តិ ពេលផ្ដួល Mario ឲ្យបោះបង់ការប្រកួត
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


