ការគ្រប់គ្រងស្ត្រេស Archives - Kampuchea Thmey Daily

គន្លឹះ ៥យ៉ាង ដើម្បីគ្រប់គ្រងស្ត្រេស
មនុស្សជាច្រើនតែងតែមានអារម្មណ៍តានតឹង និងស្ត្រេសនៅពេលដែលជួបបញ្ហាអ្វីមួយដែលដោះស្រាយមិនចេញ ឬស្មុគ្រស្មាញនឹងការងារផ្សេងៗ។ បន្ថែមពីនេះ អ៊ីនធឺណិត ក៏អាចជាប្រភពមួយនៃភាពតានតឹងផងដែរ។ ដើម្បីពង្រឹងសុខភាព និងសុខមាលភាពផ្លូវចិត្តរបស់អ្នកនៅលើប្រព័ន្ធអ៊ីនធឺណិត យូនីសេហ្វ បានប្រាប់ពីគន្លឹះ ៥យ៉ាង ដើម្បីគ្រប់គ្រងស្ត្រស។

រូបភាព៖ Google

១.ដកដង្ហើមយឺតៗ

ដកដង្ហើមយឺតៗ និងការស្រូបយកខ្យល់អុកស៊ីសែនចូលក្នុងសួត ហើយសម្រាកខួរក្បាលលកុំគិតរឿងអ្វីទាំងអស់។ វិធីអនុវត្ត ត្រូវដកដង្ហើមចូលវែងៗ តាមច្រមុះរហូតដល់ខ្យល់ពេញពោះ និងដកដង្ហើមចេញវិញតាមមាត់យឺតៗឱ្យអស់ខ្យល់ពីពោះ។ ព្យាយាមអនុវត្តវិធីសាស្ត្រដដែលឱ្យបាន៣ដង ដោយដកដង្ហើមចូលតាមច្រមុះ និងបញ្ចេញតាមមាត់។

រូបភាព៖ Google

២.ធ្វើចលនាខ្លួនប្រាណ

ការធ្វើសកម្មភាពឱ្យខ្លួនប្រាណមានចលនា វាអាចជួយបញ្ចេញជាតិពុលពីខួរក្បាលដែលធ្វើឱ្យអ្នកអាចកាត់បន្ថយស្ត្រេស និងភាពតានតឹង។ គ្រប់លំហាត់ប្រាណទាំងអស់មិនថាលោតចុះឡើង រាំ ឬដើរគឺសុទ្ធតែផ្តល់ផលទាំងអស់។

រូបភាព៖ Google

៣.ធ្វើសកម្មភាពកម្សាន្តណាមួយដែលមានប្រយោជន៍

មានសកម្មភាពកម្សាន្តមានសុវត្តិភាពជាច្រើន ដែលអ្នកអាចធ្វើបាន។ សកម្មភាពទាំងនោះអាចជា ការស្តាប់ចម្រៀង ឬផតខាស គូរគំនូរ រាំ មើលការសម្តែងផ្សេងៗ អានសៀវភៅ ឬចំណាយពេលនិយាយជាមួយមិត្តភក្កិ។ សូមចងចាំថា សកម្មភាពកម្សាន្ត គឺអាចជួយកាត់បន្ថយកម្រិតនៃស្ត្រេសបានមួយចំនួន ប៉ុន្តែមិនអាចលុបបំបាត់វាតែម្តងបាននោះទេ។

រូបភាព៖ Google

៤.និយាយចេញពីរឿងក្នុងចិត្ត

អ្នកអាចនិយាយរឿងក្នុងចិត្តជាមួយមនុស្សដែលអ្នកទុកចិត្ត។ ពួកគេអាចជា មិត្តភក្តិ សមាជិកគ្រួសារ គ្រូកីឡា គ្រូបង្រៀន ឬអ្នកជំនាញផ្នែកសុខភាព។ វាទាមទាឱ្យអ្នកមានភាពក្លាហាន និងស្មោះត្រង់ ដើម្បីនិយាយចេញមកនូវអារម្មណ៍ពិតរបស់ខ្លួន។ ការហាននិយាយចេញពីរឿងក្នុងចិត្ត អាចធ្វើឱ្យអ្នកព្រួយបារម្ភ ប៉ុន្តែវាជាជំហានដ៏សំខាន់ដើម្បីស្វែងរកការគាំទ្រដែលអ្នកត្រូវការ។

៥.តាមដានកម្រិតស្ត្រេសរបស់អ្នក

មនុស្សជាច្រើនមានអារម្មណ៍ស្ត្រេសជាប្រចាំ ប៉ុន្តែបើកម្រិតរបស់វាតានតឹងខ្លាំងគ្រប់ពេល វាជាសញ្ញាថាអ្នកត្រូវស្វែងរកជំនួយពីអ្នកណាម្នាក់ដែលអ្នកទុកចិត្តដូចជា សមាជិកគ្រួសារ មិត្តភក្កិ គ្រូបង្រៀន ឬអ្នកជំនាញផ្នែកសុខភាពជាដើម៕

The post គន្លឹះ ៥យ៉ាង ដើម្បីគ្រប់គ្រងស្ត្រេស appeared first on Kampuchea Thmey Daily.

គន្លឹះគ្រប់គ្រងកំហឹង ១០ ចំណុច សម្រាប់អ្នកពូកែខឹង
ពាក្យចាស់ពោលថា “ខឹងខុស ខឹងខូច ខឹងខាត” មិនខុសទេ កំហឹងជាបញ្ហាបង្ករឿងបំផ្លិចបំផ្លាញ ជីវិតមនុស្សជាច្រើនណាស់មកហើយ។ នរណាៗក៏ធ្លាប់ឆ្លងកាត់​កំហឹង​ដែរ អ្នកខ្លះ​សំណាង​ល្អ​ចិត្ត​ធ្ងន់ ​ទើប​អាច​ដោះស្រាយនិងឆ្លងកាត់មកផុត ចំណែកឯមនុស្សចិត្តស្រាល​ដែល​ផ្ទុះ​កំហឹង​ចេញ​មក​បន្សល់​ទុក​នូវ​វិប្បដិសារី​ មក​ទល់​បច្ចុប្បន្ន​ក៏​មាន។ ដើម្បី​ឲ្យ​ជីវិត​និង​ផ្លូវ​ចិត្ត​កាន់​តែ​ប្រសើរ មនុស្ស​គ្រប់គ្នា​គប្បី​រៀន​ទប់​កំហឹង​ ដោយ​វិធី​ដូច​តទៅ៖

១. គិត​មុន​និយាយ

មនុស្សកំពុងខឹងអ្វី​ក៏និយាយមករួចដែរ ទោះបី​គាត់ស្លូតមិនមាន​ចរិក​បែបនេះ​ពី​មុន​មក​ក៏ដោយ​បើ​កំហឹង​ផ្ទុះ​ហើយ​អ្វី​ក៏​ចេញ​ពី​មាត់​បានដែរ។ ពាក្យសម្ដី​ពេលកំពុងខឹងបំផ្លាញទំនាក់ទំនងមិត្តភាព ស្នេហា និង​មាន​ឥទ្ធិពល​បំបាក់​ភាគី​ម្ខាង​ទៀតយ៉ាងមាន​ប្រសិទ្ធភាព។

២. បាត់​ខឹង​ចាំ​បកស្រាយ

ចូរ​គិត​ឲ្យ​បាន​ច្បាស់លាស់ រួច​ចាំ​ដោះស្រាយ​រឿងនោះ​ដោយ​មិន​មាន​ជម្លោះ​ ហើយ​ប្រើ​ហេតុផល​ជំនួស​វិញ។

៣. ហាត់ប្រាណ

លំហាត់​ប្រាណ​មាន​សមត្ថភាព​កាត់បន្ថយភាព​តានតឹង ​បណ្ដាល​មក​ពី​កំហឹង​បាន។ ក្នុង​ករណី​កំពុង​ខឹងខ្លាំង អ្នកអាចចេញដើរលេង ឬ រត់ឲ្យចេញកំហឹងមកស្រាលខ្លួន ក្រៅពី​នេះអ្នកអាចទៅរកសកម្មភាពសប្បាយៗ មកបញ្ចេញកំហឹងដូចជា បោះប៊ូល វាយសី ហែលទឹកជាដើម។

៤. ទៅ​សំងំ​នៅ​កន្លែង​ស្ងាត់

ធ្វើបែបនេះដើម្បីឲ្យកំហឹង​ស្រក​ទៅសិន ហើយត្រូវគិតថាគួរធ្វើអ្វីបន្តទៀតទើបល្អ។ ចិត្ត​ស្ងប់​ជា​ចំណែក​នៃ​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ។

៥. កំណត់​ដំណោះស្រាយ​ដែល​អាច​កើត​មាន

ទុកចោល​នូវអ្វីដែលជា​បញ្ហា​ធ្វើឲ្យអ្នកខឹងសិន ប៉ុន្តែត្រូវគិតដោះស្រាយបញ្ហានោះវិញ។ ត្រូវ​ចងចាំ​ថា​កំហឹង​មិន​អាច​ជួយ​ឲ្យបញ្ហាកាន់តែធូរស្បើយបាននោះទេ វា​មាន​តែធ្វើ​ឲ្យ​អ្នក​កាន់​តែ​ពិបាក​ឡើង។

៦. និយាយ​ពី​ខ្លួនឯង កុំ​និយាយ​ដាក់​ភាគី​ម្ខាង​ទៀត

ការរិះគន់ ឬការ​ស្ដីបន្ទោស​អាច​បង្កើន​ភាពតានតឹង។ ប្ដូរ​ពី​ប្រើ​សម្ដីថា “មកពីអ្នក” មកជា “ខ្ញុំមិន​សប្បាយចិត្តដែរ​អ្នកធ្វើបែបនេះ” វិញទើបមិនក្លាយជាស៊ាំងចាក់លើរងើកភ្លើង។

៧. មិន​គុំកួន

ការ​អភ័យទោស​មាន​ឥទ្ធិពល​ណាស់ បើអ្នកបណ្ដោយឲ្យកំហឹងនិងគំនិត​អវិជ្ជមានមកផ្ដុំគ្នា​នៅក្នុង​ខួរក្បាល​វា​ជា​ការ​ធ្វើបាប​ខ្លួនឯង​ទៅ​វិញទេ។ អភ័យទោស​ឲ្យគេ ជា​ការ​ផ្ដល់​សេចក្ដីសុខ​ឲ្យ​ខ្លួនឯង​មួយ​កម្រិត​ដែរ។

៨. ប្រើ​ការ​លេង​សើច​ដើម្បី​បំបាត់​ភាព​តានតឹង

ដំបូងការលេងសើចគ្រាន់តែបន្លប់ស្ថានភាពតានតឹងទេ បន្ទាប់ពីមួយសន្ទុះក្រោយមកវានឹងអាចបំបាត់បញ្ហាកំហឹងបានទាំងស្រុង។

៩. រៀន​បន្ធូរ​អារម្មណ៍

ដកដង្ហើមឲ្យវែងៗបំបាត់ការលោតញាប់នៃបេះដូងសិន ប្រាប់ខ្លួនឯងថាអ្នកអាចធ្វើបាន វិធីនេះងាយស្រួលបំផុតហើយសម្រាប់អ្នកចិត្តស្រាល។

១០. ស្វែងរក​ជំនួយ

ពេល​ខ្លះអ្នកមិន​អាចគ្រប់គ្រងខ្លួនឯងបាន អ្នកគួរងាក​ទៅ​រក​នរណា​ម្នាក់​មក​ជួយ​សម្រួល​កំហឹង ​កុំ​ឲ្យ​មាន​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ។ លើស​ពីនេះ​ បើ​កំហឹង​ជាជំងឹផ្លូវចិត្តរបស់អ្នក អ្នកត្រូវ​តែ​ស្វែងរក​ជំនួយ​ពី​អ្នក​ជំនាញដើម្បីការពារមិនឲ្យហួសពេល។

ជាការពិត​ណាស់ ​វិធី​គ្រប់គ្រង​កំហឹង​ខាងលើ​នេះ​អាចជួយត្រឹ​មតែ​អ្នក​ខឹង​ធម្មតា​ប៉ុណ្ណោះ មិន​អាច​ជួយ​អ្នក​មាន​បញ្ហា​កំហឹង​ផ្លូវចិត្ត (Anger issue) បានទេ ព្រោះ​នោះ​ជា​ជំងឺ​ផ្លូវ​ចិត្ត​មាន​តែ​អ្នក​ជំនាញ​ ទើប​អាច​ជួយ​គាត់​ឲ្យ​ប្រសើរ​ឡើង​ដូច​ដើម៕

ប្រែសម្រួល៖ វារី

ចុចអាន៖ដឹងវិធីនេះ អាចជួយរំសាយអារម្មណ៍ខឹងបានខ្លះ

ចុចអាន៖វិធី ៥ យ៉ាងដើម្បីបំបាត់កំហឹង ចៀសវាងនាំអន្តរាយដល់ខ្លួនឯងនិងអ្នកដទៃ

The post គន្លឹះគ្រប់គ្រងកំហឹង ១០ ចំណុច សម្រាប់អ្នកពូកែខឹង appeared first on Kampuchea Thmey Daily.

យុវវ័យ​ស្ត្រេសច្រើន កុំទៅផឹកស្រាបន្លប់ទុក្ខ ប្រើវិធីនេះវិញ ហុចផលល្អខ្លាំង
យុវវ័យបច្ចុប្បន្នរងសម្ពាធច្រើនជាមួយការសិក្សា គ្រួសារ និងសង្គមជុំវិញខ្លួន។ ជាពិសេសស្ថិតក្នុងវិបត្តិកូវីដ-១៩ ការរៀនពីចម្ងាយ ការស្នាក់នៅផ្ទះយូរ នាំឱ្យផ្លូវចិត្តតានតឹង និងស្មុគស្មាញទ្វេឡើង។

ភាពស្មុគស្មាញ បណ្ដាលឱ្យសកម្មភាពប្រចាំថ្ងៃប្រែប្រួល លែងប្រក្រតី ឬបើធ្ងន់ធ្ងរអាចវិវត្តទៅជាជំងឺបាក់ទឹកចិត្ត។ យុវវ័យដែលកំពុងរងភាពស្មុគស្មាញ អាចនឹងសម្ងំតែនៅក្នុងបន្ទប់លែងចង់ចេញក្រៅ ទោះមានឱកាសចេញក៏ដោយ។ អ្នកខ្លះស្រងូតស្រងាត់ ចង់តែនៅម្នាក់ឯង ឯខ្លះទៀតឆាប់ខឹងមួរម៉ៅខុសធម្មតា។

មិនថាអ្នកខ្លួនឯងជាអ្នកជួបវិបត្តិនេះ​ ឬឃើញអ្នកក្បែរខ្លួនដូចជា មិត្តភក្ដិ បងប្អូន កំពុងប្រឈមនឹងបញ្ហាស្រ្តេសក៏ដោយ យើង​អាច​ដោះ​ស្រាយ​វាបាន​ជាមួយ​តិចនិក​ល្អៗមួយចំនួន ដោយពុំចាំបាច់ទៅផឹកស្រាឡើយ។

-ហាត់​ប្រាណ និង​ញ៉ាំ​អាហារ​ឲ្យ​ទៀងទាត់

-គេង​គ្រប់គ្រាន់ និង​បង្កើត​ទម្លាប់​គេង​ឲ្យ​ល្អ

-ចៀសវាង​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីនច្រើន និងផឹក​គ្រឿង​ស្រវឹង​

-ហាត់​យូហ្គា ឬ​តាំង​សមាធិ​សម្រួល​អារម្មណ៍

-សម្រាក​ខ្លះ ទម្លាក់​កិច្ច​ការងារ​ចោល​មួយ​ឡែកសិន (ឧ. បើ​យើង​មាន​កិច្ច​ការ​សាលា​ច្រើន អាច​ធ្វើ​មួយ​ណា​ចាំ​បាច់​មុន ហើយ​ទុក​កិច្ច​ការ​ដែល​មិន​ចាំ​បាច់​មួយ​ឡែក ហើយ​សម្រាក​សិន កុំ​ព្យាយាម​សម្រុក​ធ្វើ​ទាំង​អស់)

-បង្កើត​បរិយាកាស​សប្បាយ​សម្រាប់​ខ្លួន ដោយស្ដាប់​បទ​ចម្រៀង មើល​រឿង ឬ​លេង​ឆាត ប្រលែង​លេង​ជាមួយ​សត្វ​ចិញ្ចឹម ដើម្បី​កាត់​បន្ថយ​ស្ត្រេស

-បង្កើត​ភាព​រីករាយ​ពេល​ធ្វើ​កិច្ចការ ដោយអាច​ចាក់​បទ​ចម្រៀង​ឮ​តិចៗ ក្នុង​បន្ទប់​ស្ងាត់ និង​ដុត​ទាន ឬ​ប្រេង​ប្រហើរ​ក្លិន​ក្រអូប ពេល​កំពុង​ធ្វើ​កិច្ចការ

-ចៀស​ឆ្ងាយ​ពី​ការ​ជក់​បារី ឬ​ប្រើ​ប្រាស់​គ្រឿង​ញៀន

-ចៀសវាង​ដាក់​សម្ពាធ​ខ្លួន​ឯង ឲ្យ​ធ្វើ​កិច្ច​ការ​មួយ​ៗ​ត្រូវ​តែ​ឥត​ខ្ចោះ

-ស្វែង​រក​មិត្តភក្ដិ​ដែល​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត និង​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​កិច្ចការ​យើង​បាន។ល៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ស្រ្តេសខ្លាំង ក្នុងអំឡុងពេលធ្វើការយ៉ាងណាក៏ដោយ ប្រើវិធីនេះនឹងធូរស្បើយបានខ្លះ

ចុចអាន៖ វិធីសាមញ្ញៗនេះ អាចជួយ​យើង​គេចពីស្រ្តេស និងមាន​ភាព​​ស្រស់ថ្លាឡើងវិញ

The post យុវវ័យ​ស្ត្រេសច្រើន កុំទៅផឹកស្រាបន្លប់ទុក្ខ ប្រើវិធីនេះវិញ ហុចផលល្អខ្លាំង appeared first on Kampuchea Thmey Daily.

“ស្ត្រេស” ធ្វើឲ្យខួរក្បាលរួមតូចនិងមានបញ្ហាធ្ងន់ធ្ងរ
កម្រិត​អ័រម៉ូន​ស្ត្រេស​ (Cortisol) ឡើង​ខ្ពស់​អាច​បង្ក​​ឲ្យ​​ខួរ​ក្បាល​បាត់​បង់​មុខ​ងារ​ចង​ចាំ ថែម​ទាំង​ថយ​បរិមាណ​ខួរ​ក្បាល​​នៅ​មុន​អាយុ​ ៤០ ឆ្នាំ​ទៀត​ផង​។

លោក​ស្រី​​សាស្រ្តាចារ្យ​ Sudha Seshadri និង​​សហ​ការី នៃ​សកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខភាព​ រដ្ឋ​តិច​សាស់​ សហរដ្ឋអាមេរិក​ បាន​តាម​ដាន​លើ​​អ្នក​ស្ម័គ្រ​ចិត្ត​ចូល​រួមការ​ស្រាវ​ជ្រាវ​​ជាង​ ២​ពា​ន់​នាក់​ តាម​រយៈ​ការ​​​​ថត​ឆ្លុះ​ខួរ​ក្បាល​ដោយ​​ប្រើ​​ម៉ាញ៉េទិក​ និង​រលក​វិទ្យុ​​ (Brain Magnetic Resonance Imaging) ព្រម​ទាំង​​ពិ​និត្យ​​មើល​​សេរ៉ូម​​ឈាម​ផង​ដែរ​។ លទ្ធ​ផល​​បាន​បង្ហាញ​ថា អ្នកមាន​​កម្រិត​​​ Cortisol ​ឡើង​ខ្លាំង​​ ខួរ​ក្បាល​​ពុំ​អាច​​ដំណើរ​ការ​ល្អ​​​លើ​ការ​ចង​ចាំ ហើយ​មាន​បញ្ហា​ស្រវាំង​ភ្នែក​មើល​ពុំ​ច្បាស់​ បើ​ប្រៀប​ធៀប​​អ្នក​មាន​កម្រិត​​​ Cortisol ធម្មតា។

ការ​តាម​ដាន​ជា​បន្ទាប់​​ទៀត ក៏​បង្ហាញ​ឲ្យ​ឃើញ​​ច្បាស់​ថា កម្រិត​ Cortisol ខ្លាំង​​បាន​បន្ថយ​ទំហំ​ខួរ​ក្បាល​ផង​ដែរ​។ ការ​បង្ហាញ​នេះ​ បន្ទាប់​ពី​ក្រុម​អ្នក​ស្រាវជ្រាវ​​បាន​ពិនិត្យ​មើល​លើ​​ខួរ​ក្បាល​ផ្នែក​ប្រផេះ​ និង​កំពក​ខួរ ​ជា​កន្លែង​មុខ​ងារ​សំខាន់​​​ឲ្យ​​ភ្នែក​មើល​ឃើញ​។ បន្ថែម​ពី​នោះ អ្នក​ស្រាវជ្រាវ​​កត់​សម្គាល់​ឃើញ​​មានការ​ប្រែ​ប្រួល​​លើ​ខួរ​ក្បាល​ផ្នែក​ពណ៌​ស ​ដែល​ពាក់​ព័ន្ធ​នឹង​​​អ័រ​ម៉ូន​ Cortisol នៅ​ក្នុង​ឈាម​។

“​ខួរ​ក្បាល​ផ្នែក​ពណ៌​ស​ ជា​កន្លែង​សំខាន់​​ទាក់​ទង​នឹង​​​ល្បឿន​នៃ​ការ​យល់​ដឹង ដូច​នេះ​ការ​ឡើង​​​​កម្រិតអ័រម៉ូន​​ Cortisol ដែល​យើង​បាន​សិក្សា​​ គឺ​បង្ហាញទំនាក់ទំនង ​ថយ​ចុះ​នៃ​​មុខ​ងារ​យល់​ដឹង​របស់ខួរ​ក្បាល​”។ នេះ​បើ​តាមការអះអាង​ពី​​ក្រុម​អ្នក​ស្រាវ​ជ្រាវ។

​តាម​ការ​ពន្យល់​ពី​មជ្ឈមណ្ឌល​​សុខភាព Mayo Clinic សហរដ្ឋអាមេរិក ​ឲ្យ​ដឹង​ថា សារធាតុ​​ Cortisol ត្រូវ​ផលិត​ឡើង​​ នៅ​ក្នុង​ក្រពេញ​​ក្បែរ​តម្រង​នោម។ ហើយ​សារធាតុ​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ឆ្លើយ​តប​ ទៅ​​​​​ពេលអាការៈ​ស្រ្តេស​កើត​ឡើង។ សារធាតុ​នេះ​ ​​បង្កើន​​ជាតិ​ស្ករ​(គ្លុយកូស​)​ នៅ​ក្នុង​សរសៃ​ឈាម​ ​ធ្វើ​ឲ្យ​ខួរ​ក្បាល​ត្រូវ​​ការ​ប្រើ​សារធាតុ​ស្ករ​នោះ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា។

កម្រិត​ស្ត្រេស ​រយៈ​ពេល​វែង​ អាច​បង្ក​ឲ្យ​សុខភាព​​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​ អាច​បង្ក​ឲ្យ​មាន​ឥទ្ធិពល​អវិជ្ជ​មាន​ដល់​ប្រព័ន្ធ​បេះ​ដូង​ ដង្ហើម​ ថ្លើម​ ប្រព័ន្ធ​រំលាយ​អាហារ​ និង​ប្រព័ន្ធ​ខួរ​ក្បាល​ទៀត​ផង​។

“ពួក​យើង​​រក​ឃើញ​ថា ទោះ​បី​​​មនុស្ស​វ័យ​កណ្តាល​ក្នុង​វ័យ​ប្រហែល​ ៤៨​ឆ្នាំ​ ឡើង​​អ័រម៉ូន​ស្ត្រេស​ Cortisol ដល់​​កម្រិត​ ៣០​%​ អាច​បង្ក​​ឲ្យ​​ទំហំ​ខួរ​ក្បាល​កាន់​តែ​តូច​ ធ្វើ​ឲ្យ​ដំណើរ​ការ​កាន់​តែ​ខ្សោយ​ ដូច​ជា​ ការ​ចង​ចាំ ឬ​ការ​គិត​ជា​ដើម​”។ នេះ​បើ​តាម​​សម្តី​លោក​​ស្រី​សាស្រ្តាចារ្យ​ Sudha Seshadri ។

លោក​ស្រី​បន្ត​ថា “វា​​មិន​មែន​​ប្រែ​ទំហំ​​​​ធំ​ខ្លាំង​​ដែល​​គ្រប់​គ្នា​អាច​មើល​ឃើញ​​នោះ​ទេ​ តែ​យើង​មើល​ឃើញ​​ភាព​​ខុស​ប្លែក​​ដែល​ទាក់​ទង​នឹង​ហានិភ័យ​​ខ្ពស់​ជាង​មុន​ ហើយ​លទ្ធផល​​​​​នេះ​គឺ​ជា​ការ​​​ប្រាប់​​ដំណឹង​​ឲ្យ​យើង​ប្រុង​ប្រយ័ត្ន។ យ៉ាង​ណា​មិញ​ ការ​ប្រែ​ប្រួល​នេះ​ច្រើន​ឃើញ​លើ​មនុស្ស​​វ័យ​៤០​ឆ្នាំ​​”។

ដោយ​ឡែក លោក Victor Fornari វេជ្ជបណ្ឌិត​​​ផ្នែក​វិកលចរិត​​នៃ​ស្ថាប័ន​សុខភាព​ Northwell Health ក្រុង​ញូវយ៉ក​ ​បាន​ចូល​រួម​ក្នុង​ការ​ស្រាវជ្រាវ​ខាង​លើ​ ឲ្យ​ដឹង​ថា​ “ខួរ​ក្បាល​គឺ​​សរីរាង្គ​មួយ​ងាយ​រង​​ការ​ខូច​ខាត​ ហើយពេល​ដែល​កម្រិត​អ័រម៉ូន​ស្ត្រេស​ Cortisol ​​ឡើង​ខ្ពស់​អាច​បង្ក​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ដល់​ខួរ​​ក្បាល​”។

ស្ត្រេស​ និង​​ភាព​រវើ​រវាយ​ មាន​ទំនាក់​ទំនង​​គ្នា​ នេះ​បើ​តាម​​​មូលនិធិ​​ Alzheimer ​ដែល​ជា​ស្ថាប័ន​​ស្រាវជ្រាវវិធី​ព្យាបាល​​ជំងឺ​រវើ​រវាយ​ របស់​ចក្រភព​អង់គ្លេស។ ស្ថាប័ន​ដដែល​នេះ​​​បង្ហាញ​ថា ស្ត្រេស ​អាច​បង្ក​​ឥទ្ធិពល​​ដល់​​ប្រព័ន្ធ​ស៊ាំ​រាង​កាយ​​ ឈាន​ដល់​ដំណាក់​កាល​​កើត​ជំងឺ​រវើ​រវាយ​។​ លើស​ពី​នេះ​ទៀត វា​​មាន​ទំនាក់​ទំនង​ខ្លាំង​​ទៅ​នឹង​ដំណើរ​បាក់​ទឹក​ចិត្ត និងអារម្មណ៍​រសាប់​រសល់​ បង្ក​ហានិភ័យ​​ជំងឺ​រវើ​រវាយ​កាន់​តែ​​ធ្ងន់​ធ្ងរ។

​ពាក់​ព័ន្ធ​នឹង​ការ​ស្រាវជ្រាវ​ខាង​លើ​នេះ សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត​ដឹក​នាំ​ការ​ស្រាវជ្រាវ​ បាន​ស្នើ​ឲ្យ​​មាន​ការ​សិក្សា​បន្ថែម​ទៀត​ ដើម្បី​បញ្ជាក់​​កាន់​តែ​ច្បាស់​ជាង​មុន​។ យ៉ាង​ណា​មិញ ការ​កាត់​បន្ថយ​​​កុំ​ឲ្យ​ស្ត្រេសខ្លាំង ក្រុម​វេជ្ជបណ្ឌិត​ខាង​លើ​ ​បាន​ណែនាំ​ស្រដៀង​គ្នា ពោល​គឺ​​​ឲ្យ​​​ឧស្សាហ៍​ធ្វើ​សកម្មភាព​សម្រាប់​រាង​កាយ (​កីឡា ​) គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ធ្វើ​សមាធិ យ៉ូ​ហ្គា ​និង​​​​កម្សាន្ត​​​​ដូច​ស្តាប់​តន្រ្តី រាំ សរសេរ​ ឬ​គូរ​រូប​​ជា​ដើម ដើម្បី​ឲ្យ​អារម្មណ៍​បាន​ប្រសើរ៕ ​​​​​​​​​​​

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖គន្លឹះ ៥ យ៉ាង វាយបំបែកជញ្ជាំងស្ត្រេសដោយខ្លួនឯង ដើម្បីយកភាពរីករាយឱ្យជីវិត

ចុចអាន៖ស្ត្រេសខ្លាំង​មែន​អត់? នេះវិធីសាស្ត្រ​ដោះស្រាយ

The post “ស្ត្រេស” ធ្វើឲ្យខួរក្បាលរួមតូចនិងមានបញ្ហាធ្ងន់ធ្ងរ appeared first on Kampuchea Thmey Daily.

ស្ត្រេសខ្លាំង​មែន​អត់? នេះវិធីសាស្ត្រ​ដោះស្រាយ
ប្រយ័ត្ន​ផង! បើ​កើត​ជំងឺ​ស្រ្តេស មិន​ព្រម​ធ្វើ​ការ​ព្យាបាល​ វា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​បញ្ហា​សុខភាព​រ៉ាំ​រ៉ៃ​មួយ​ចំនួន។ ប៉ុន្តែ​ដំណោះ​ស្រាយ​ល្អ​កាត់​បន្ថយ​អាការស្រ្តេស គឺ​ត្រូវ​គ្រប់​គ្រង​ខ្លួន​ឯង​ឲ្យ​បាន។ អត្ថបទ​នេះនឹង​ណែនាំ​វិធី​សាស្ត្រ​មាន​ប្រសិទ្ធ​ភាព អាច​​គ្រប់​គ្រង​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ជួយ​កាត់​បន្ថយ​ស្រ្តេស​បាន។

១- ធ្វើ​ចិត្ត​ឲ្យ​ស្ងប់

ជាដំបូង គួរ​ផ្តោត​លើ​ផ្លូវ​ចិត្ត​ជាមុន ព្រោះ​ស្រ្តេស​ជា​បញ្ហា​ផ្លូវ​ចិត្ត ហើយ​គន្លឹះ​ទាំង​នេះ អាច​ជួយ​ដោះ​ស្រាយ​បាន៖

– ចំណាយ​ពេល​សរសេរ​បញ្ហា​ផ្ទាល់​ខ្លួន៖ អាច​សរសេរ​ពី​ក្តី​កង្វល់​ពាក់​ព័ន្ធ​បញ្ហា​យើង​កំពុង​ប្រឈម ដូចជា ការងារ រៀនសូត្រ គ្រួសារ មិត្តភក្តិ ឬ​ស្នេហា។ សរសេរ​ពី​បញ្ហា​ទាំង​នោះ និង​អារម្មណ៍​យើង​មាន​លើ​បញ្ហា ធ្វើ​បែប​នេះ​អាច​ជួយ​ដោះ​ស្រាយ​ស្រ្តេស​បាន។

– កុំ​លាក់​អារម្មណ៍​តែ​ម្នាក់​ឯង៖ ព្យាយាម​បង្ហាញ​បញ្ហា​ទាំង​អស់​ចេញ​មក​ក្រៅ។ អាច​យំ ឬ​សើច​តាម​ចិត្ត​អ្នក ក៏​អាច​និយាយ​បញ្ហា​នេះ​ទៅ​កាន់​នរណា​ម្នាក់​យើង​ទុក​ចិត្ត ឬ​មនុស្ស​ជាទី​ស្រលាញ់ ព្រោះ​យើង​អាច​ទទួល​បាន​ដំបូន្មាន​ល្អៗ ជួយ​បង្កើន​ភាព​ស្និតស្នាល​ជាមួយ​មិត្ត​ភក្តិ ក្រុម​គ្រួសារ​ទៀត​ផង។

– រៀន​ជំនាញ​មួយ​ចំនួន៖ គ្រប់​គ្រងពេល​វេលា ឬ​ដោះ​ស្រាយ​បញ្ហា គឺ​សំខាន់​ណាស់​ដើម្បី​គ្រប់​គ្រង​អាការៈ​ស្រ្តេស។

– ចេះ​បត់​បែន​អារម្មណ៍ និង​គ្រប់​គ្រង​ស្ថានភាព៖ នៅ​ពេល​អាច​គ្រប់​គ្រង​ជីវិត​ខ្លួន​ឯង​បាន យើង​នឹង​ឃើញ​ថា មិន​សូវ​ស្រ្តេសដូច​ពី​មុន​ទេ។

– ធ្វើ​អ្វី​យើង​ចូល​ចិត្ត៖ ទោះ​បីជា​ ត្រូវ​ខំ​ប្រឹង​ធ្វើ​ការ តែ​ការ​សម្រាក​យូរៗ​ម្តង​ ក៏​សំខាន់​សម្រាប់​យើង​ដូច​គ្នា ដោយ​ធ្វើ​តាម​វិធី​មួយ​ចំនួន​ដូចជា៖

ធ្វើ​កិច្ចការ​ផ្ទះ ដូចជា សម្អាត​ផ្ទះ ចម្អិន​ម្ហូប ឬ​ថែ​សួន

សរសេរ គូររូប ឬ​ច្រៀង​លេង

ចូល​រួម​កម្មវិធី​ស្ម័គ្រ​ចិត្ត​ណា​មួយ

កុំ​គិត​ច្រើន​ពី​រឿង​អតីតកាល និង​អនាគត ត្រូវ​រស់​នៅ​ជាមួយ​នឹង​បច្ចុប្បន្ន​ភាព

ធ្វើ​សមាធិ។

២- ធ្វើ​រាងកាយ​ឲ្យ​ស្ងប់

ហាត់​ប្រាណ ល្អ​ណាស់​សម្រាប់​សុខភាព​មនុស្ស​គ្រប់​គ្នា។ ពេល​​ស្រ្តេស ហាត់​ប្រាណ​អាច​ជួយ​ឲ្យ​រាង​កាយ​ស្ងប់​ ជួយ​បង្កើន​មេតាបូលីស។បើ​យើង​មិន​ធ្លាប់​ហាត់​ពី​មុន​មក​សោះ អាច​ចាប់​ផ្តើម​លំហាត់​ប្រាណ​ស្រាលៗ ដូច​ជា ដើរ រួច​ចាំ​បង្កើន​កម្រិត​បន្តិច​ម្តងៗ។

សកម្មភាព​ប្រចាំ​ថ្ងៃ​មួយ​ចំនួន ដូចជា លាងចាន បោកខោអាវ ឬ​ជូត​ផ្ទះ សុទ្ធ​តែ​ជា​ជម្រើស​ល្អ។ តិចនិក​ផ្សេង​ទៀត ដូចជា ហាត់​ដក​ដង្ហើម យ៉ូហ្គា ថៃជិ និង​សម្រាក​សាច់​ដុំ អាច​ជួយ​កាត់​បន្ថយ​​ស្រ្តេស​បាន​ដូច​គ្នា។ លំហាត់​ប្រាណ​ទាំង​នេះ ជួយ​គ្រប​គ្រង​ចលនា​ដង្ហើម បន្ថយ​ចង្វាក់​បេះដូង បន្ថយ​សម្ពាធ​ឈាម ជួយ​សម្រួល​ដល់​ការ​ស្រូប​យក​អុកស៊ីហ្សែន ធ្វើ​ឲ្យ​យើង​រួច​ផុត​ពី​​បញ្ហា​ស្រ្តេស​បាន។

គន្លឹះ​ងាយៗ​ខាង​លើ ពិត​ជា​អាច​ជួយ​កាត់​បន្ថយ​ស្រ្តេស។ យ៉ាងណា បើ​យើង​នៅ​តែ​មាន​លេច​ចេញ​រោគ​សញ្ញា​ស្រ្តេសធ្ងន់ធ្ងរ​ និង​រ៉ាំរ៉ៃ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​យក​ការព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្

ចុចអាន៖ ៧យ៉ាង ជួយសម្រាកខួរក្បាល និងបំបាត់ស្ត្រេស

ចុចអាន៖ មាន​អារម្មណ៍​ឈឺចាប់​រ៉ាំរ៉ៃ កុំ​រង់ចាំ​ស្ត្រេស​ទាន់ ឆាប់​អនុវត្ត​វិធី​នេះ​ភ្លាម

The post ស្ត្រេសខ្លាំង​មែន​អត់? នេះវិធីសាស្ត្រ​ដោះស្រាយ appeared first on Kampuchea Thmey Daily.

មួយថ្ងៃៗអង្គុយរៀនតែក្នុងផ្ទះ វិធីទាំងនេះ ផ្ដល់ភាពស្រស់ស្រាយដល់ខួរក្បាលខ្លះ
បញ្ហា​ស្ត្រេស ផ្ដល់​ភាព​ស្មុគ​ស្មាញ​ដល់​ខួរក្បាល និង​អារម្មណ៍​យើង​ខ្លាំង​រហូត​អាច​កើត​ជា​ជំងឺ​ផ្លូវ​ចិត្ត​ក៏​មាន។ គ្នា​យើង​ពេញ​វ័យ​កំពុង​ធ្វើ​ការ ដឹង​ថា​ស្ត្រេស​ជា​បញ្ហា​មួយ​មិន​អាច​ចៀស​បាន តែ​យើង​ដឹង​វិធី​ដោះ​ស្រាយ​ដែល​ស័ក្ដិសម​សម្រាប់​ខ្លួន។ ប៉ុន្តែចំពោះ​យុវវ័យ មិន​ទាន់​ជួប​បញ្ហា​ច្រើន​មែន តែ​សម្ពាធ​ពី​ការ​សិក្សា ពិសេស​ឥឡូវ​នេះ រៀន​តាម​អនឡាញ​តែ​ក្នុង​ផ្ទះ អាច​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​លើ​ស្ត្រេស និង​សុខភាព​ផ្លូវ​ចិត្ត ហេតុ​នេះ​គួរ​រៀន​ពី​វិធី​គ្រប់​គ្រង​ស្ត្រេស​ទើប​ល្អ។

តិចនិក​សាមញ្ញ​កម្ចាត់​បញ្ហា​ស្ត្រេសលើយុវវ័យ

យោង​តាម​វិទ្យាស្ថាន​ចិត្តសាស្ត្រ​កុមារ និង​ក្មេង​ជំទង់​សហរដ្ឋ​អាមេរិក (AACAP) បាន​អះអាង​ថា យុវវ័យ​អាច​ដោះ​ស្រាយ​បញ្ហា​ស្ត្រេស​បាន​ជាមួយ​តិចនិក​ខាង​ក្រោម​បាន​ដូច​ជា៖

ហាត់​ប្រាណ និង​ញ៉ាំ​អាហារ​ឲ្យ​ទៀងទាត់ (បើ​របប​អាហារ​មាន​តុល្យភាព កាន់​តែ​ល្អ)

គេង​គ្រប់គ្រាន់ និង​បង្កើត​ទម្លាប់​គេង​ឲ្យ​ល្អ

ចៀសវាង​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន និង​គ្រឿង​ស្រវឹង​ច្រើន

ហាត់​យូហ្គា ឬ​តាំង​សមាធិ​សម្រួល​អារម្មណ៍

សម្រាក​ខ្លះ ទម្លាក់​កិច្ច​ការងារ​ចោល​មួយ​ឡែកសិន (ឧ. បើ​យើង​មាន​កិច្ច​ការ​សាលា​ច្រើន អាច​ធ្វើ​មួយ​ណា​ចាំ​បាច់​មុន ហើយ​ទុក​កិច្ច​ការ​ដែល​មិន​ចាំ​បាច់​មួយ​ឡែក ហើយ​សម្រាក​សិន កុំ​ព្យាយាម​សម្រុក​ធ្វើ​ទាំង​អស់)

បង្កើត​បរិយាកាស​សប្បាយ​សម្រាប់​ខ្លួន (ស្ដាប់​បទ​ចម្រៀង មើល​រឿង ឬ​លេង​ឆាត ប្រលែង​លេង​ជាមួយ​សត្វ​ចិញ្ចឹម ដើម្បី​កាត់​បន្ថយ​ស្ត្រេស)

បង្កើត​ភាព​រីករាយ​ពេល​ធ្វើ​កិច្ចការ (អាច​ចាក់​បទ​ចម្រៀង​ឮ​តិចៗ ក្នុង​បន្ទប់​ស្ងាត់ និង​ដុត​ទាន ឬ​ប្រេង​ប្រហើរ​ក្លិន​ក្រអូប ពេល​កំពុង​ធ្វើ​កិច្ចការ)​

ចៀស​ឆ្ងាយ​ពី​ការ​ជក់​បារី ឬ​ប្រើ​ប្រាស់​គ្រឿង​ញៀន

ចៀសវាង​ដាក់​សម្ពាធ​ខ្លួន​ឯង ឲ្យ​ធ្វើ​កិច្ច​ការ​មួយ​ៗ​ត្រូវ​តែ​ឥត​ខ្ចោះ

ស្វែង​រក​មិត្តភ័ក្ដិ​ដែល​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត និង​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​កិច្ចការ​យើង​បាន។ល។

សញ្ញា​បញ្ជាក់​ថា ពីបញ្ហា​ស្ត្រេស​លើយុវវ័យ ម៉ាក់​ប៉ា​គួរ​កត់​សម្គាល់

– ឆាប់​ខឹង មួម៉ៅ
– អាកប្បកិរិយា​ប្រែប្រួល​ខុស​ធម្មតា
– ពិបាក​គេង ឬ​គេង​ហួស​ម៉ោង​ជ្រុល (ភ្នែក​ចាប់​ផ្ដើម​ស្លក់ មុខ​ស្រពោន)
– ឆាប់​ឈឺ​ជាង​មុន
– ប្រែ​ប្រួល​ការ​ញ៉ាំ (ញ៉ាំ​តិច​ពេក ឬ​ច្រើន​ពេក ញ៉ាំ​បាយ​មិន​ទៀង)
– ចូល​ចិត្ត​នៅ​ម្នាក់​ឯង៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ជឿអត់ថាមនុស្ស​ឆ្លាត ច្រើនធ្វើទម្លាប់មិនល្អទាំង១២នេះ?

ចុចអាន៖ តិចនិក ៦ យ៉ាងជួយឱ្យអានបានរហ័ស ហើយមានប្រសិទ្ធភាព

The post មួយថ្ងៃៗអង្គុយរៀនតែក្នុងផ្ទះ វិធីទាំងនេះ ផ្ដល់ភាពស្រស់ស្រាយដល់ខួរក្បាលខ្លះ appeared first on Kampuchea Thmey Daily.

ញ៉ាំបន្លែ និង​ផ្លែឈើបានច្រើនជួយកាត់បន្ថយស្រេ្តស
ការ​សិក្សា​​របស់​សាកល​វិទ្យាល័យ​មួយ​ក្នុង​​ប្រទេស​អូស្រ្តាលី​បាន​រក​ឃើញ​ពី​ទំនាក់​ទំនង​រវាង​របប​អាហារ​មាន​បន្លែ និង​ផ្លែ​ឈើ​ច្រើន ជួយ​កាត់​បន្ថយ​ស្រ្តេស​។

សាកល​វិទ្យាល័យ​ Edith Cowan (ECU)នៅ​ប្រទេស​អូស្រ្តាលី​បាន​ធ្វើ​ការ​សិក្សា​លើ​ទំនាក់​ទំនង​រវាង​ការ​ញ៉ាំ​បន្លែ ផ្លែ​ឈើ និង​កម្រិត​ស្ត្រេស​នៅ​លើ​មនុស្ស​ពេញ​វ័យ​។ ការ​សិក្សា​នេះ​ធ្វើ​លើ​មនុស្ស​ចំនួន​៨ ៦០០នាក់​លើ​ប្រ​ជា​ជន​អូស្រ្តាលី​អាយុ​ចន្លោះ​ពី​២៥​​ទៅ​៩១​ឆ្នាំ​។

ការ​សិក្សា​បាន​រក​ឃើញ​ថា​​មនុស្ស​ពេញ​វ័យ​ដែល​បាន​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​យ៉ាង​តិច៤៧០​ក្រាម​ក្នុង​មួយ​ថ្ងៃ មាន​កម្រិត​ស្ត្រេស​១០​ភាគ​រយ​ទាប​ជាង​អ្នក​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​​តិច​ជាង​២៣០​ក្រាម​ក្នុង​មួយ​ថ្ងៃ។ ចំណែក​​អង្គការ​សុខភាព​ពិភព​លោក បាន​ណែ​នាំ​ដែរ​ថា​មនុស្ស​យើង​គួរ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​ឲ្យ​បាន​យ៉ាង​តិច​៤០០​ក្រាម​ក្នុង​មួយ​ថ្ងៃ​។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បញ្ជាក់​ថា​ស្រ្តេស​រយៈពេល​វែង និង​មិន​អាច​គ្រប់​គ្រង​បាន​អាច​នាំ​ឲ្យ​មនុស្ស​យើង​មាន​បញ្ហា​សុខ​ភាព​ច្រើន​យ៉ាង ដូច​ជា​ជំងឺ​នេះ​ដូង ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​បាក់​ទឹក​ចិត្ត និង​បញ្ហា​ថប់​បារម្ភ ជា​ដើម​។

ការ​សិក្សា​នេះ​បញ្ជាក់​ថា​វា​ជា​រឿង​សំខាន់​ណាស់​ដែល​មនុស្ស​យើង​ត្រូវ​មាន​របប​អាហារ​សម្បូរ​ទៅ​ដោយ​បន្លែ​ និង​ផ្លែ​ឈើ ដើម្បី​កាត់​ជួយ​កាន់​បន្ថយ​ស្ត្រេស​ឲ្យ​នៅ​ទាប​បំផុត​។

ទោះ​បី​ជា​អ្នក​ស្រាវ​ជ្រាវ​មិន​ដឹង​ច្បាស់​ពី​យន្ត​ការ​នៃ​​បន្លែ និង​ផ្លែឈើ ជួយ​កាត់​បន្ថយ​ស្រ្តេស​បាន​បែប​ណា​ក្ដី តែ​ថា​បន្លែ​ និង​ផ្លែ​ឈើ​សម្បូរ​ទៅ​ដោយ​រ៉ែ វីតាមីន flavonoidsនិងcarotenoids ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​រលាក និងoxidative stress ដែល​អ្វី​ទាំង​អស់​នេះ​ជួយ​ឲ្យ​អារម្មណ៍​មនុស្ស​យើង​មាន​ភាព​ល្អ​ប្រសើរ​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ តិចនិកមួយចំនួនជួយកាត់បន្ថយស្ត្រេស អំឡុងពេលបិទខ្ទប់

ចុចអាន៖ ផ្លែឈើនិងបន្លែពណ៌ក្រហមស្រស់ ហូបជាទៀងទាត់ ដូចនៅឆ្ងាយពីគ្រូពេទ្យ

The post ញ៉ាំបន្លែ និង​ផ្លែឈើបានច្រើនជួយកាត់បន្ថយស្រេ្តស appeared first on Kampuchea Thmey Daily.

៥ យ៉ាង ជួយបំបាត់អារម្មណ៍ឯកាពេលយើងនៅផ្ទះម្នាក់ឯងយូរពេក
ក្នុង​ស្ថានភាព​​យើង​ពិបាក​ចេញ​ទៅ​ខាង​ក្រៅ ជួប​ជុំ​មិត្តភក្ដិ ឬ​ក្រុម​គ្រួសារ​បែប​នេះ ច្បាស់​ជា​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ធុញ​ថប់ ឬ​អារម្មណ៍​ឯកា​ចាប់​ផ្ដើម​កើត​ឡើង​ភ្លាម។ អារម្មណ៍​ឯកា​យូរ អាច​ធ្វើ​ឲ្យ​យើង​ប៉ះពាល់​​ផ្លូវចិត្ត​ ធ្វើ​ឲ្យ​​គិត​អី​លែង​ចេញ និង​ធ្វើ​ឲ្យ​យើង​មិន​សប្បាយ​ចិត្ត​ក៏​មាន ហើយ​បើ​វា​បន្ត​ក្នុង​រយៈ​ពេល​យូរ វា​អាច​ធ្វើ​ឲ្យ​រាងកាយ​យើង​មាន​ការ​ឈឺ​ចាប់ ពិបាក​គេង និង​ប្រព័ន្ធការពារ​រាងកាយ​ចុះ​ខ្សោយ​ផងដែរ។ ពេល​​​ជួយ​បញ្ហា​បែបនេះ គ្នា​យើង​អាច​សាកល្បង​ដោះ​ស្រាយបាន​ដោយ​ធ្វើ​សកម្មភាព​ដូច​ខាង​ក្រោម​នេះ។

១. បង្កើត​សំឡេង​ក្នុង​ផ្ទះ

ពេល​ចាប់ផ្ដើម​មាន​អារម្មណ៍​ឯកាប្រជ្រៀតចូល​ក្នុង​ការ​គិត ឬ​ខួរក្បាល យើង​អាច​បំបាត់​វា​ទៅ​វិញ​ដោយ​ការ​បន្ថែម​សំឡេងនៅ​ក្នុង​ផ្ទះ ឬ​បន្ទប់​យើង​នៅ។ តន្ត្រី​អាច​ជួយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ និង​ស្រស់ស្រាយ​ឡើងវិញ ហើយ​យើង​ក៏​អាច​មើល​រឿង ឬ​ស្ដាប់​កម្មវិធី Podcast ឬ Audiobook ដើម្បី​បន្លប់​អារម្មណ៍​ឯកា។

២. រក្សា​ទំនាក់​ទំនង

ត្បិត​តែ​មិន​អាច​ចេញ​ក្រៅ​ជួប​គ្នា​បាន យើង​អាច​រក្សា​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ជិតស្និទ្ធ​តាមរយៈ​ប្រព័ន្ធ​អ៊ីនធើណែត​បាន​ដែរ។ បើ​យើង​មានអារម្មណ៍​ឯកា​នឹក​ពួក​គេ យើង​អាច​ឆាត​អន​ឡាញ ទូរស័ព្ទ ឬ​តេ​តាម​វីដេអូ​យើង​អាច​ជួប​មុខ​គ្នា ឬ facetime ជាមួយ​មិត្តភក្ដិ និង​សមាជិក​គ្រួសារ​ដទៃ។

៣. ចេញ​ក្រៅ​ផ្ទះ

ចំពោះគ្នា​យើង​មួយ​ចំនួន​ធំ ការ​ដែល​សម្ងំ​ក្នុង​ផ្ទះ​យូរ​ពេក អារម្មណ៍​ស្មុគស្មាញ​នឹង​កើត​ឡើង​ដោយ​ឯកឯង យូរៗ​ទៅ​បណ្ដាល​ទៅ​ជា​ស្ត្រេស​វិញ។ ហេតុ​នេះ យើង​គួរ​ចេញ​ពី​បន្ទប់ ឬ​ចេញ​ទៅ​យ៉រ​មុខ​ផ្ទះ ឬ​ចេញ​ទៅ​អង្គុយ​លេង​មុខ​ផ្ទះ​ខ្លះ ឬ​អាច​ដើរ​ហាត់​ប្រាណ មើល​គេ​ឯង​នៅ​តំបន់​ក្បែរៗ​ផ្ទះ​ក៏​បាន (បើ​អាច​ចេញ​ក្រៅ​ផ្ទះ​បាន)។

៤. ចិញ្ចឹម​សត្វ

ការ​ចិញ្ចឹម​សត្វ​ទាមទារ​ភាព​អត់ធ្មត់ ពេល​វេលា និង​ថវិកា ដើម្បី​ថែទាំ​វា​ឲ្យ​បាន​ល្អ មិន​ថា​ជា​សត្វ​ឆ្កែ ឬ​សត្វ​ឆ្មារ ឬ​ត្រី​ក្នុង​អាង​នោះ​ទេ។ ត្បិត​តែ​សត្វ​មិន​អាច​និយាយ​ភាសា​យើង​យល់​បាន ក៏​ប៉ុន្តែ​ពួក​គេ​តែង​តែ​នៅ​ក្បែរ​យើង ចាំ​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​គ្រប់​ពេល​វេលា​ដែល​យើង​ត្រូវ​ការ។

៥. ធ្វើ​អ្វី​ដែល​យើង​ស្រលាញ់

អារម្មណ៍​ឯកា​អាច​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​រហូត​យើង​លែង​ចង់​ធ្វើ​អ្វី​ៗ​ទាំង​អស់​ក៏​មាន ឬ​លែង​ចង់​ធ្វើ​អ្វី​ដែល​យើង​ស្រលាញ់​ទៀត។ ដូច​នេះ យើង​គួរ​បន្ត​ធ្វើ​សកម្មភាព​ណា​ដែល​យើង​ស្រលាញ់ និង​ផ្ដល់​ភាព​សប្បាយ​រីករាយ​ដល់​យើង ដើម្បី​បន្លប់​ពេល​វេលា ក៏​ដូច​ជា​ភាព​ឯកា។ ឧ. ការ​អាន​សៀវភៅ មើល​រឿង​ភាគ ភាព​យន្ត ឬ​បង្កើត​អ្វី​ៗ​ថ្មី​តាម​គំនិត​ច្នៃ​ប្រឌិត​របស់​ខ្លួន​ក៏​បាន៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ទើបជាពីកូវីដ-១៩ សុខភាពនៅខ្សោយ ងាយអស់កម្លាំង គួរអនុវត្តតាមវិធីនេះ

ចុចអាន៖ វិធី​ផ្លាស់ប្ដូរ​ជីវិត​ឲ្យ​ប្រសើរ​ជាង​មុន ចាប់ផ្ដើមពីពេលនេះទៅ

The post ៥ យ៉ាង ជួយបំបាត់អារម្មណ៍ឯកាពេលយើងនៅផ្ទះម្នាក់ឯងយូរពេក appeared first on Kampuchea Thmey Daily.