KPT+
យុវវ័យស្ត្រេសច្រើន កុំទៅផឹកស្រាបន្លប់ទុក្ខ ប្រើវិធីនេះវិញ ហុចផលល្អខ្លាំង
យុវវ័យបច្ចុប្បន្នរងសម្ពាធច្រើនជាមួយការសិក្សា គ្រួសារ និងសង្គមជុំវិញខ្លួន។ ជាពិសេសស្ថិតក្នុងវិបត្តិកូវីដ-១៩ ការរៀនពីចម្ងាយ ការស្នាក់នៅផ្ទះយូរ នាំឱ្យផ្លូវចិត្តតានតឹង និងស្មុគស្មាញទ្វេឡើង។

ភាពស្មុគស្មាញ បណ្ដាលឱ្យសកម្មភាពប្រចាំថ្ងៃប្រែប្រួល លែងប្រក្រតី ឬបើធ្ងន់ធ្ងរអាចវិវត្តទៅជាជំងឺបាក់ទឹកចិត្ត។ យុវវ័យដែលកំពុងរងភាពស្មុគស្មាញ អាចនឹងសម្ងំតែនៅក្នុងបន្ទប់លែងចង់ចេញក្រៅ ទោះមានឱកាសចេញក៏ដោយ។ អ្នកខ្លះស្រងូតស្រងាត់ ចង់តែនៅម្នាក់ឯង ឯខ្លះទៀតឆាប់ខឹងមួរម៉ៅខុសធម្មតា។

មិនថាអ្នកខ្លួនឯងជាអ្នកជួបវិបត្តិនេះ ឬឃើញអ្នកក្បែរខ្លួនដូចជា មិត្តភក្ដិ បងប្អូន កំពុងប្រឈមនឹងបញ្ហាស្រ្តេសក៏ដោយ យើងអាចដោះស្រាយវាបានជាមួយតិចនិកល្អៗមួយចំនួន ដោយពុំចាំបាច់ទៅផឹកស្រាឡើយ។
-ហាត់ប្រាណ និងញ៉ាំអាហារឲ្យទៀងទាត់
-គេងគ្រប់គ្រាន់ និងបង្កើតទម្លាប់គេងឲ្យល្អ
-ចៀសវាងការញ៉ាំជាតិកាហ្វេអ៊ីនច្រើន និងផឹកគ្រឿងស្រវឹង

-ហាត់យូហ្គា ឬតាំងសមាធិសម្រួលអារម្មណ៍
-សម្រាកខ្លះ ទម្លាក់កិច្ចការងារចោលមួយឡែកសិន (ឧ. បើយើងមានកិច្ចការសាលាច្រើន អាចធ្វើមួយណាចាំបាច់មុន ហើយទុកកិច្ចការដែលមិនចាំបាច់មួយឡែក ហើយសម្រាកសិន កុំព្យាយាមសម្រុកធ្វើទាំងអស់)
-បង្កើតបរិយាកាសសប្បាយសម្រាប់ខ្លួន ដោយស្ដាប់បទចម្រៀង មើលរឿង ឬលេងឆាត ប្រលែងលេងជាមួយសត្វចិញ្ចឹម ដើម្បីកាត់បន្ថយស្ត្រេស
-បង្កើតភាពរីករាយពេលធ្វើកិច្ចការ ដោយអាចចាក់បទចម្រៀងឮតិចៗ ក្នុងបន្ទប់ស្ងាត់ និងដុតទាន ឬប្រេងប្រហើរក្លិនក្រអូប ពេលកំពុងធ្វើកិច្ចការ
-ចៀសឆ្ងាយពីការជក់បារី ឬប្រើប្រាស់គ្រឿងញៀន
-ចៀសវាងដាក់សម្ពាធខ្លួនឯង ឲ្យធ្វើកិច្ចការមួយៗត្រូវតែឥតខ្ចោះ

-ស្វែងរកមិត្តភក្ដិដែលធ្វើឲ្យយើងសប្បាយចិត្ត និងអាចជួយដោះស្រាយបញ្ហាកិច្ចការយើងបាន។ល៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្រ្តេសខ្លាំង ក្នុងអំឡុងពេលធ្វើការយ៉ាងណាក៏ដោយ ប្រើវិធីនេះនឹងធូរស្បើយបានខ្លះ
ចុចអាន៖ វិធីសាមញ្ញៗនេះ អាចជួយយើងគេចពីស្រ្តេស និងមានភាពស្រស់ថ្លាឡើងវិញ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
មហាជនចោទ Bella ថា ព្យាយាមពាំងមុខ Taew ក្រោយធ្លាយឃ្លិបមួយកាលឆ្នាំ ២០១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
Breaking News៖ តុលាការ សម្រេចផ្ដន្ទាទោសលោក កឹម សុខា រយៈពេល ២៧ឆ្នាំ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
អ្នកលេងអ៊ីនធឺណិតឆ្ងល់ថា Bella លែងជាសមាជិកក្នុងក្រុមស្រីស្អាតហើយ?
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
សម្តេចតេជោ បញ្ជាឱ្យមន្រ្តីកសិកម្មយកសត្វក្ងោកទៅជូនគ្រួសារចិញ្ចឹមសត្វនេះវិញជាបន្ទាន់