Connect with us

កូវីដ-១៩

ទើបជាពីកូវីដ-១៩ សុខភាពនៅខ្សោយ ងាយអស់កម្លាំង គួរអនុវត្តតាមវិធីនេះ

បានផុស

នៅ

អ្នក​ជំងឺ​កូវីដ-១៩​ ដែល​មាន​រោគ​សញ្ញា​ស្រាល ត្រូវ​ការ​ពេល​ព្យាបាល​រយៈពេលខ្លី​យ៉ាង​តិច​២សប្ដាហ៍ ដើម្បី​ជាសះស្បើយ រីឯ​អ្នក​ជំងឺ​កូវីដ-១៩ ករណី​ធ្ងន់ធ្ងរ​ត្រូវ​ការ​ចំណាយ​ពេល​ រាប់​សប្ដាហ៍ រាប់ខែ ដើម្បី​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ សូម្បី​តែ​ព្យាបាល​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ-១៩​ ក៏ដោយ មនុស្ស​មួយ​ចំនួន​នៅ​តែ​បន្ត​មាន​ភាព​ទន់​ខ្សោយ ងាយ​អស់​កម្លាំង​នៅ​ក្នុង​ខ្លួន។ ហេតុ​នេះ យើង​ត្រូវ​ចេះ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​ទប់ទល់​នឹង​ភាព​ខ្សោយ​បាន​ដោយ​តិចនិក​ប៉ុន្មាន​ខាង​ក្រោម​នេះ៖

តិចនិក​ត្រូវ​ធ្វើ​ក្រោយ​​ជា​សះ​ស្បើយ​ពី​កូវីដ-១៩

Providence Home Care of Florida in New Port Richey, FL - Reviews,  Complaints, Pricing, & Photos | SeniorAdvice.com
  • ញ៉ាំ​បន្លែ​ផ្លែឈើ​ឲ្យ​ច្រើន ព្រោះ​វា​ជា​ប្រភព​វីតាមីន និង​ជាតិ​រ៉ែ​ល្អៗ​ច្រើន។
  • បើ​យើង​រក​ផ្លែ​ឈើ​ញ៉ាំ​មិន​បាន យើង​អាច​ញ៉ាំ​ជា​ទឹក​ផ្លែឈើ​ស្រស់​ជំនួស​ក៏​បាន​ដូច​ជា ក្រូច​ច្របាច់ ទឹក​ប៉ោម ឬ​ទឹក​ផ្លែ​ទទឹម​។ល។ វា​ក៏​អាច​បំបាត់​អាការៈ​អស់​កម្លាំង​បាន​ដែរ។
  • មុន​ពេល​ចូល​គេង គួរ​ញ៉ាំ​ទឹក​ដោះ​គោ​មួយ​កែវ ព្រោះ​វា​ជួយ​ដល់​ឆ្អឹង និង​កម្ចាត់​អាការៈ​អស់​កម្លាំង។
  • បន្ថែម​អាហារ​សម្បូរ​ប្រូតេអ៊ីន ជាតិ​កាក​សរសៃ និង​សារធាតុ​ប្រឆាំង​អុកស៊ីដ​កម្ម ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ។ អាហារ​ប្រភេទ​នេះ​ក៏​ងាយ​ស្រួល​ក្នុង​ការ​រំលាយ មិន​ពិបាក​ដល់​រាងកាយ​ត្រូវ​ប្រើ​ថាមពល​ច្រើន​ដើម្បី​រំលាយ​អាហារ​ទាំង​នោះ។
  • បន្ថែម​ថ្នាំ ឬ​វីតាមីន​បំប៉ន​ដូច​ជា Vitamin C និង​ជាតិ​ស័ង្កសី ដើម្បី​ជួយ​ទ្រទ្រង់​រាងកាយ​ចៀស​ផុត​ពី​ភាព​ខ្សោយ (មុន​ប្រើ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាមុន)។
  • ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន តាម​ដែល​រាងកាយ​ត្រូវ​ការ ចៀសវាង​ពី​បញ្ហា​ខ្វះ​ជាតិ​ទឹក
  • ក្រោយ​ព្យាបាល​ជា​សះ​ស្បើយ​គួរ​បន្ត​សម្រាក​១-២ថ្ងៃ ដើម្បី​ឲ្យ​រាងកាយ​អាច​វិល​ត្រលប់​មក​សុខភាព​ធម្មតា​វិញ ហើយ​យើង​មិន​គួរ​ដាក់​សម្ពាធ​ដល់​រាងកាយ​ភ្លាម​ក្រោយ​ជា​សះ​ស្បើយ​ទេ។

បន្ថែម​ពី​លើ​នេះ បន្ទាប់​ពី​ព្យាបាល​ជា​សះ​ស្បើយ​ហើយ យើង​គួរ​តាមដាន​កម្រិតអុកស៊ីសែន​នៅ​ក្នុង​ខ្លួន រក្សា​គម្លាត​ពី​ក្រុម​គ្រួសារសិន (ចៀស​វាង​វីរុស​កូវីដ-១៩​ លាប់​ឡើង​វិញ) និង​សម្រាក​ក្នុង​ផ្ទះ​ដោយបន្ត​ពាក់​ម៉ាស់​រយៈ​១សប្ដាហ៍ ឬ​លើស​នេះ ក្រោយ​តេស្ដ​អវិជ្ជមាន​ជំងឺ​កូវីដ-១៩៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្

ចុចអាន៖ អាចជាសះស្បើយពីកូវីដឬធ្លាក់ខ្លួនធ្ងន់ធ្ងរ ទាំងនេះជារោគសញ្ញាតាមដានរយៈពេល១ខែ

ចុចអាន៖ អ្នកឆ្លងកូវីដ កុំបាក់ទឹកចិត្ត! ពង្រឹងស្មារតីឱ្យមាំ អនុវត្តប៉ុន្មានចំណុចនេះ ទើបឆាប់ជាសះស្បើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម