សុខភាព
គន្លឹះ ៥យ៉ាង ដើម្បីគ្រប់គ្រងស្ត្រេស
មនុស្សជាច្រើនតែងតែមានអារម្មណ៍តានតឹង និងស្ត្រេសនៅពេលដែលជួបបញ្ហាអ្វីមួយដែលដោះស្រាយមិនចេញ ឬស្មុគ្រស្មាញនឹងការងារផ្សេងៗ។ បន្ថែមពីនេះ អ៊ីនធឺណិត ក៏អាចជាប្រភពមួយនៃភាពតានតឹងផងដែរ។ ដើម្បីពង្រឹងសុខភាព និងសុខមាលភាពផ្លូវចិត្តរបស់អ្នកនៅលើប្រព័ន្ធអ៊ីនធឺណិត យូនីសេហ្វ បានប្រាប់ពីគន្លឹះ ៥យ៉ាង ដើម្បីគ្រប់គ្រងស្ត្រស។

១.ដកដង្ហើមយឺតៗ
ដកដង្ហើមយឺតៗ និងការស្រូបយកខ្យល់អុកស៊ីសែនចូលក្នុងសួត ហើយសម្រាកខួរក្បាលលកុំគិតរឿងអ្វីទាំងអស់។ វិធីអនុវត្ត ត្រូវដកដង្ហើមចូលវែងៗ តាមច្រមុះរហូតដល់ខ្យល់ពេញពោះ និងដកដង្ហើមចេញវិញតាមមាត់យឺតៗឱ្យអស់ខ្យល់ពីពោះ។ ព្យាយាមអនុវត្តវិធីសាស្ត្រដដែលឱ្យបាន៣ដង ដោយដកដង្ហើមចូលតាមច្រមុះ និងបញ្ចេញតាមមាត់។

២.ធ្វើចលនាខ្លួនប្រាណ
ការធ្វើសកម្មភាពឱ្យខ្លួនប្រាណមានចលនា វាអាចជួយបញ្ចេញជាតិពុលពីខួរក្បាលដែលធ្វើឱ្យអ្នកអាចកាត់បន្ថយស្ត្រេស និងភាពតានតឹង។ គ្រប់លំហាត់ប្រាណទាំងអស់មិនថាលោតចុះឡើង រាំ ឬដើរគឺសុទ្ធតែផ្តល់ផលទាំងអស់។

៣.ធ្វើសកម្មភាពកម្សាន្តណាមួយដែលមានប្រយោជន៍
មានសកម្មភាពកម្សាន្តមានសុវត្តិភាពជាច្រើន ដែលអ្នកអាចធ្វើបាន។ សកម្មភាពទាំងនោះអាចជា ការស្តាប់ចម្រៀង ឬផតខាស គូរគំនូរ រាំ មើលការសម្តែងផ្សេងៗ អានសៀវភៅ ឬចំណាយពេលនិយាយជាមួយមិត្តភក្កិ។ សូមចងចាំថា សកម្មភាពកម្សាន្ត គឺអាចជួយកាត់បន្ថយកម្រិតនៃស្ត្រេសបានមួយចំនួន ប៉ុន្តែមិនអាចលុបបំបាត់វាតែម្តងបាននោះទេ។

៤.និយាយចេញពីរឿងក្នុងចិត្ត
អ្នកអាចនិយាយរឿងក្នុងចិត្តជាមួយមនុស្សដែលអ្នកទុកចិត្ត។ ពួកគេអាចជា មិត្តភក្តិ សមាជិកគ្រួសារ គ្រូកីឡា គ្រូបង្រៀន ឬអ្នកជំនាញផ្នែកសុខភាព។ វាទាមទាឱ្យអ្នកមានភាពក្លាហាន និងស្មោះត្រង់ ដើម្បីនិយាយចេញមកនូវអារម្មណ៍ពិតរបស់ខ្លួន។ ការហាននិយាយចេញពីរឿងក្នុងចិត្ត អាចធ្វើឱ្យអ្នកព្រួយបារម្ភ ប៉ុន្តែវាជាជំហានដ៏សំខាន់ដើម្បីស្វែងរកការគាំទ្រដែលអ្នកត្រូវការ។
៥.តាមដានកម្រិតស្ត្រេសរបស់អ្នក
មនុស្សជាច្រើនមានអារម្មណ៍ស្ត្រេសជាប្រចាំ ប៉ុន្តែបើកម្រិតរបស់វាតានតឹងខ្លាំងគ្រប់ពេល វាជាសញ្ញាថាអ្នកត្រូវស្វែងរកជំនួយពីអ្នកណាម្នាក់ដែលអ្នកទុកចិត្តដូចជា សមាជិកគ្រួសារ មិត្តភក្កិ គ្រូបង្រៀន ឬអ្នកជំនាញផ្នែកសុខភាពជាដើម៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


