KPT+
វិធី ៥ យ៉ាងដើម្បីបំបាត់កំហឹង ចៀសវាងនាំអន្តរាយដល់ខ្លួនឯងនិងអ្នកដទៃ
កំហឹងគឺជាបុព្វហេតុនៃអារម្មណ៍ដែលឆេះឈួល មិនចេះទប់ឬដោះស្រាយ។ ដូច្នេះត្រូវរៀនគ្រប់គ្រងអារម្មណ៍របស់អ្នកឲ្យបានល្អ ព្រោះរឿងតូចក្លាយជាធំ ដោយសារតែអារម្មណ៍ខឹងច្រើន ដែលមិនបានសុំទោស និងមិនអាចដោះស្រាយឲ្យទាន់ពេល។
ខាងក្រោមនេះគឺជា វិធី ៥ យ៉ាងដើម្បីបំបាត់កំហឹងដើម្បីកាត់បន្ថយបញ្ហាដែលកើតមាន៖
១ ដឹងខ្លួន
ត្រូវដឹងអំពីអ្វីដែលអ្នកកំពុងធ្វើ កុំឲ្យកំហឹងមកបំបាត់ស្មារតីរបស់យើង សូមឈប់ភ្លាម ហើយត្រូវតាំងសតិឲ្យនឹងនរ។ អ្នកទាំងនោះគ្រាន់តែចង់មកដុតយើង ឲ្យខ្លោចតាមចិត្តគេចង់បានប៉ុណ្ណោះ។

២ រំលឹកខ្លួនឯងថាអ្នកខឹងតែចិត្តត្រូវស្ងប់
ដំបូងត្រូវដឹងថាកំហឹងនេះកើតឡើងយ៉ាងដូចម្ដេច។ រំលឹកខ្លួនអ្នកថា បើមានអារម្មណ៍ខឹងនៅពេលនេះសូមរក្សាភាពស្ងប់ស្ងាត់ ហើយបញ្ឈប់រាល់សកម្មភាពដែលនឹងត្រូវអនុវត្តភ្លាមៗ។
៣ ដកដង្ហើមវែងៗវែងៗ
នៅពេលដឹងថាខ្លួនឯងកំពុងខឹង សូមបញ្ឈប់រាល់សកម្មភាព ឈប់និយាយ ឈប់ស្តាប់ ឈប់វាយ ហើយផ្ដោតលើការដកដង្ហើមឲ្យជ្រៅនិងវែងៗ។
៤ រាប់ពី ១–១០
រាប់លេខនៅក្នុងចិត្តរបស់យើង ខណៈពេលដកដង្ហើមយឺត ៗ ។ ប្រសិនបើវាមិនប្រសើរទេ សូមបន្តរាប់ដល់ ២០ ឬរាប់ឲ្យដល់ ៥០ ក៏បាន។

៥ រកវិធីដើម្បីដកវាចេញ
យកខ្លួនអ្នកចេញពីស្ថានភាពខឹង ហើយរកវិធីបញ្ចេញខ្យល់តាមវិធីផ្សេងទៀត ដែលមិនពាក់ព័ន្ធដូចជាប្រាប់មនុស្សនៅជុំវិញអ្នក ស្ដាប់តន្ត្រីខ្លាំងៗ យកដៃដាល់ខ្នើយតែម្នាក់ឯងដើម្បីបញ្ចេញកំហឹង ឬហៅទូរស័ព្ទទៅកាន់មិត្តភ័ក្ដិជជែកលេងជាដើម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រៀនសួរ កុំខ្លាចគេថាល្ងង់ តែក៏កុំសួរឲ្យតែបានសួរ!
ចុចអាន៖គេងគ្រប់ហើយនៅតែអស់កម្លាំង មកពីធ្វើតែរឿងអស់នេះក្នុងជីវិតឲ្យក្លាយជាទម្លាប់
-
ព័ត៌មានជាតិ៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


